ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទួរគី​បន្តទាមទារ​ឱ្យ​អ៊ីស្រាអែល​​សុំទោស​​ចំពោះ​ការ​វាយ​ប្រហារ​លើ​នាវា​ខ្លួន

13 ឆ្នាំ មុន

នាយករដ្ឋ​មន្ត្រី​ទួរគី​លោក​តៃ​យីបអ័រ ដូហ្គាន ថ្លែង​កាលពីថ្ងៃទី​​៥ ធ្នូ ថា ទួរគី​​រង់ចាំ​​ជានិច្ច​នូវ​ការ​សុំទោស​ និង​ការចេញ​សង​​​ការ​ខូចខាត​ដល់​សកម្ម​ជន​ទួរគី​​៩នាក់ ដែលត្រូវ​ស្លា.ប់នា​ឆ្នាំ​​នេះ ក្នុង​ការ​វា​យ​ប្រហារ​របស់អ៊ីស្រាអែល​ លើ​នាវា​​ដឹក​ជំនួយ​មនុស្ស​ធម៌​មួយគ្រឿង​ដែលទៅកាន់​​ជ្រោយ​​ហ្គា​ហ្សា​ ។
នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល

នាយករដ្ឋ​មន្ត្រី​ទួរគី​លោក​តៃ​យីបអ័រ ដូហ្គាន ថ្លែង​កាលពីថ្ងៃទី​​៥ ធ្នូ ថា ទួរគី​​រង់ចាំ​​ជានិច្ច​នូវ​ការ​សុំទោស​ និង​ការចេញ​សង​​​ការ​ខូចខាត​ដល់​សកម្ម​ជន​ទួរគី​​៩នាក់ ដែលត្រូវ​ស្លាប់នា​ឆ្នាំ​​នេះ ក្នុង​ការ​វា​យ​ប្រហារ​របស់អ៊ីស្រាអែល​ លើ​នាវា​​ដឹក​ជំនួយ​មនុស្ស​ធម៌​មួយគ្រឿង​ដែលទៅកាន់​​ជ្រោយ​​ហ្គា​ហ្សា​ ។
នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​​ លោក​បេន​​ចាមីន ណេតាន់យ៉ាហ៊ូ កាលពី​​ថ្ងៃទី​៣ ធ្នូ កន្លង​មក​នេះ បានទូរស័ព្ទ​​ទៅកាន់​លោកអ័រ​​ដូហ្គាន ដើម្បី​ថ្លែង​​អំណរ​គុណ​ចំពោះទួរគី​​ដែល​បានបញ្ជូន​យន្តហោះ​​ទំលាក់ទឹក​មក​ជួយតស៊ូ​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ធំ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ដល់ទៅ​​៤១នាក់ នៅភាគ​​ខាងជើង​​ប្រទេស​លោក ។ នេះគឺ​ជា​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​​លើក​ដំបូង​រវាង​​មេដឹកនាំ​ទាំង​២ ចាប់តាំង​ពី​កង​ទាហាន​​ម៉ារីន​អ៊ីស្រាអែល​​វាយប្រហារ​​លើ​នាវា​ឈ្មោះ MAVI MARMARA បណ្តាល​ឱ្យ​ស្លាប់​​សកម្មជន​៩នាក់ លើ​នាវា​នេះ​មក ។​
លោក​អ័រ​ដូហ្គាន ថ្លែង​ថា ពេលនេះ​មនុស្ស​​មួយ​ចំនួន​​ទើប​និយាយ​ថា ត្រូវបើក​​ទំព័រ​ថ្មី​​មួយ តែ​មុនពេល​បើក​ទំព័រថ្មី​នេះ គេ​ត្រូវ​គិតទៅដល់​​បង​ប្អូន​យើង​​៩នាក់ ដែល​ស្លាប់​​ដោយ​ទុក្ករកម្ម​លើ​នាវា​ MAVI MARMARA ។ ដំបូង​ត្រូវ​​មាន​ការ​សុំ​ទោស​​រួច​ត្រូវ​​មានការ​ចេញសង​ការ​ខូច​ខាត ។
អាជ្ញាធរ​អ៊ីស្រាអែល​​និយាយ​ថា ខ្លួននឹង​​មិន​ធ្វើ​​ការសុំ​ទោស​ឡើយ ៕