ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនរងគ្រោះដោយ​​​​​ទឹកជំនន់​នៅ​​ខណ្ឌមានជ័យ​ ទទួលអំណោយ​​ពី​​​កាកបាទក្រហម​​សាខារាជធានី​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ​តុលា ឆ្នាំ​២០១១ ប្រតិភូ​កាកបាទក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ប៉ា សុ​ជាតិ​វង្ស ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​
តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហម​កម្ពុជា​​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ រួម​ដំណើរ​ដោយ​លោក​ជំទាវ លោក​ឧកញ៉ា លោក

រាជធានីភ្នំពេញ​​​​ ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ​តុលា ឆ្នាំ​២០១១ ប្រតិភូ​កាកបាទក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ប៉ា សុ​ជាតិ​វង្ស ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​
តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហម​កម្ពុជា​​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ រួម​ដំណើរ​ដោយ​លោក​ជំទាវ លោក​ឧកញ៉ា លោក លោកស្រី ក្នុង​ជួរ​គណៈ​កិត្ដិយស​សាខា គណៈកម្មាធិការ​សាខា មន្ដ្រី​ប្រតិបត្ដិ​សាខា​អនុ​សាខា​ខណ្ឌមានជ័យ​ជា​ច្រើន​រូប បាន​ចុះ​​សាកសួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​សង្គ្រោះ​​ទៅ​ចែក​ជូន​ដល់​បងប្អូន​ ប្រជា​ពល​ដ្ឋ​ដែល​​កំពុង​រង​គ្រោះ​ដោយសារ​ទឹកជំនន់​រស់នៅ​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌមានជ័យ​ចំនួន​៩៩០​គ្រួសារ ដើម្បី​ជួយ​សំរាល​ការ​លំបាក​ចំពោះ​មុខ​។

តាម​សេចក្ដីរាយការណ៍​របស់​លោក​គួ​ច ចំរើន ប្រធានកិត្ដិយស​អនុ​សាខាកាកបាទក្រហម​កម្ពុជា​​ខណ្ឌមានជ័យ​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​មាន​ប្រជាពលរដ្ឋ​ទទួល​រង​គ្រោះ​ដោយ​សារ​ទឹកជំនន់​ចំនួន​៧.០៤៤​គ្រួសារ ក្នុង​នោះ​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ទីទួល​សុវត្ថិភាព​ចំនួន​៦៥៩​គ្រួសារ និង​បាន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​២​នាក់ ហើយ​ក៏​បាន​ធ្វើ​ឱ្យ​លិច​ផ្លូវ​ចំនួន​៥០​ខ្សែ វត្ដ​ចំនួន​៣ សាលា​​ចំនួន​១ មណ្ឌល​សុខភាព​ចំនួន​១ និង​បាន​រលំ​ផ្ទះ​ធ្លាក់​ចូល​ក្នុង​ទន្លេ​ចំនួន​១​ខ្នង​។

លោក​ប៉ា សុ​ជាតិ​វង្ស បាន​មាន​ប្រសាសន៍​ពាំ​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការ​ចូលរួម រំលែក​នូវ​ទុក្ខ​លំបាក​ជាមួយ​បងប្អូន​ពី​សំណាក់់​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ប្រធានកាកបាទក្រហម​កម្ពុជា ដែល​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធ​បណ្ឌិត​ប្រធាន​មានការ​ព្រួយបារម្ភ​គិតគូរ​យកចិត្ដទុកដាក់​ចំពោះ​បញ្ហា​គ្រោះ​ទឹកជំនន់​ដែល​បាន​លិចលង់​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​​យើង ដោយ​បាន​ចាត់​នូវ​វិធាន​ឱ្យ​ទាំង​ថ្នាក់​កណ្ដាល និង​តាម​សាខា​រាជធានី​-​ខេត្ដ​ដែល​មាន​ការ​​រង​គ្រោះ​ត្រូវ​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ការ​ជួយ​សង្គ្រោះ ដោយ​មិន​បណ្ដែត បណ្ដោយ​​ឱ្យ​ប្រជាពលរដ្ឋ​យើង​ណា​ម្នាក់​អត់​បាយ​​ហូប​នោះ​ឡើយ​។

លោក​​បាន​បន្ដ​ថា គ្រោះ​មហន្ដរាយ​ទឹកជំនន់​នេះ គឺជា​គ្រោះ​ធម្មជាតិ​ដែល​យើង​មិន​អាច​ទប់ស្កាត់​បាន​ទេ ប៉ុន្ដែ​យើង​អាច​ត្រៀម​បង្ការ និង​​ធ្វើ​អន្ដរាគមន៍​ដើម្បី​ជួយ​សង្គ្រោះ ក្នុង​ការ​បញ្ចៀស​ពី​ការ​បាត់បង់​នូវ​អាយុជីវិត និង​ផល​ប៉ះ​ពាល់​ជី​វិភាព​របស់​បងប្អូន។ ក្នុង​នោះ​ដែរ ​លោក​​សូម​កោត​សរសើរ​ដល់​អាជ្ញាធរ និង​អនុ​សាខា ​កាកបាទក្រហម​ខណ្ឌមានជ័យ ដែល​បាន​យក​ចិត្ដ​ទុកដាក់​រួម​គ្នា​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​បង
ប្អូ​ន​​ប្រជាពលរដ្ឋ​យើង ដោយ​ទឹកចិត្ដ​មនុស្សធម៌​មិន​ប្រកាន់​ពី​ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុ​រ ឬ​​និន្នាការ​នយោបាយ​អ្វី​ឡើយ ឱ្យ​តែ​រង​គ្រោះ​គឺ​ជួយ​សង្គ្រោះ​បាន​យ៉ាង​ទាន់​ពេលវេលា​។

ចុងបញ្ចប់​​លោក​​ប្រធាន​គណៈកម្មាធិការ​សាខា​​ក៏​សូម​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ទឹកជំនន់​ទាំងអស់​ត្រូវ​យកចិត្ដ​ទុក​ដាក់​គិតគូរ​ចំពោះ​ចាស់ជរា គ្រប់​គ្រង​កូនចៅ​ឱ្យ​បាន​​ល្អ​ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​អ​សិរ​ពិស​នានា ហើយ​សូម​ឱ្យ​បងប្អូន​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​អនាម័យ​ជា​ពិសេស​ត្រូវ​បរិភោគ​ទឹក​ឆ្អិន​ដើម្បី​ចៀសវាង​នូវ​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ។​ ទន្ទឹម​នឹង​ដែរ​សំរាប់​​គ្រួសារ​ដែល​មាន​ស្ដ្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ត្រូវ​ត្រៀម​បង្ការ​នូវ​មធ្យោបាយ​ធ្វើ​ដំណើរ និង​​ឆាប់​រួស​រាន់​មក​មន្ទីរពេទ្យ​។ អំណោយ​សង្គ្រោះ​ដែល​នាំ​យក​មក​ចែក​ជូន​គ្រួសារ​រង​គ្រោះ​​ទាំងអស់​រួម​មាន ​​អង្ករ​៩.៩០០គីឡូក្រាម​​, ​មី​១៤.៨៥០​កញ្ចប់​, ​ទឹកត្រី​ទឹកស៊ីអុីវ​៥.៩៤០​
ដប​, ​ត្រីខ​៤.៩៥០​កញ្ចប់​, ​ទឹកដោះគោ​៩៩០​កំប៉ុង​, ​ទឹក​បរិ​សុ​ទ្ឋ​ឱ​រ៉ា​ល់​ដប​ធំ​៥.៩៤០​ដប ជា​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា​សាខា​រាជ​ធានី​ភ្នំពេញ និង​សម្ភារ​ថវិកា​បន្ថែម​ទទួល​បាន​ពី លោក​ជំទាវ​ឧកញ៉ា​ឡោក ខេ​ង ឧបត្ថម្ភ​អង្ករ​ជំនួយ​​សុខភាព​១.៩៨០​កញ្ចប់​, ​លោក​អូ​ស្មាន ហា​ស្សាន់ និង​លោក​ជំទាវ ឧបត្ថម្ភ​ថវិកា ៩.៩០០.០០០​រៀល​, លោក​ឧកញ៉ា​ថៃ សេង​ឡុ​ង ឧបត្ថម្ភ​ថវិកា​៥​លាន​រៀល​, លោក​ជាង​ញ៉ឹ​ប ឧបត្ថម្ភ​ថវិកា​១​លាន​រៀល​។

ក្នុង​ឱកាស​នោះ​ផង​ដែរ ​លោក​ប៉ា សុ​ជាតិ​វង្ស បាន​ប្រគល់​អំណោយ​សង្គ្រោះ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ប្រធាន​កាក​បាទ​ក្រហម​ រួម​មាន​សម្ភារ​​ប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន និង​ថវិកា​ចំនួន​២​លាន​រៀល ជូន​ដល់​គ្រួសារ​​សព​ប្រជាពលរដ្ឋ​ដែល​​បាន​ទទួល​មរណ​ភាព​ដោយសារ​លង់​ទឹក​ជំនន់ ព្រមទាំង​ប្រគល់​សម្ភារ​​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន និង​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​ ជូន​​ដល់​គ្រួសារ​ប្រជា​ពលរដ្ឋ​ដែល​បាន​រលំ​ផ្ទះ​ចូល​​ក្នុង​ទន្លេ ។

ដោយឡែក​កាកបាទក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ បាន​ឧបត្ថម្ភ​ទឹក​បរិ​សុ​ទ្ឋ​ដប​ធំ​ចំនួន​​៦៤០​កេស ​សម្រាប់​រួមចំណែក ជាមួយ​លោក​អូ​ស្មាន ហា​ស្សាន់ និង​លោក​ជំទាវ ក្នុង​ពិធី​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹកជំនន់​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ និង​​ទី​២ ចំនួន​១.២៧៣​គ្រួសារ​ផង​ដែរ៕