ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល្លឺម៉ង់​ប៊ុនដេស្លីហ្គា​ជុំទី9​ សម្រាប់ចុង​សប្តាហ៍នេះ​ Bayern,​Gladbach​ និង ​Schalke​ ​ជាក្រុមល្អ

12 ឆ្នាំ មុន

ការប្រកួត​​បាល់ទាត់​​​អាល្លឺម៉ង់ប៊ុន​ដេ​ស្លីហ្គា​​ជុំ​ទី​9 ​​សម្រាប់​ចុង​សបា្តហ៍​នេះ មាន 8 ប្រកួត ។ ក្រុម Bayern, Gladbach និង​​ Schalke ជា​ជម្រើស​ល្អ ​​​។ បញ្ជាក់ក្រុម Bayern, Leverkusen ជាប់​លេង​ឆេម​ពាន​លីក ។ ​ចំណែក​ឯ​ក្រុម Schalke, Hannover ជាប់​លេងយូហ្វា​ខាប់ ។ Bayern 4 ប្រកួត​ក្នុង​ផ្ទះ គឺ 3-0-1 ស៊ុត​បាល់​បាន 15 គ្រាប់ និងរបូត​វិញ 1 គ្រាប់ ។ 3 ប្រកួត​​​​ចុងក្រោយគឺ​​លេង​ឈ្នះ Leverkusen 3-0 , ឈ្នះ Man City 2-0 ក្នុង​ផ្ទះ បន្ទាប់​មក​លេង​ស្មើ Hoffenheim 0-0 ក្រៅ​ផ្ទះ ។

ការប្រកួត​​បាល់ទាត់​​​អាល្លឺម៉ង់ប៊ុន​ដេ​ស្លីហ្គា​​ជុំ​ទី​9 ​​សម្រាប់​ចុង​សបា្តហ៍​នេះ មាន 8 ប្រកួត ។ ក្រុម Bayern, Gladbach និង​​ Schalke ជា​ជម្រើស​ល្អ ​​​។  បញ្ជាក់ក្រុម Bayern, Leverkusen ជាប់​លេង​ឆេម​ពាន​លីក ។ ​ចំណែក​ឯ​ក្រុម Schalke, Hannover ជាប់​លេងយូហ្វា​ខាប់ ។

ថ្ងៃសៅរ៍

Bayern (1) V Hertha (10)

Bayern 4 ប្រកួត​ក្នុង​ផ្ទះ គឺ 3-0-1 ស៊ុត​បាល់​បាន 15 គ្រាប់ និងរបូត​វិញ 1 គ្រាប់ ។ 3 ប្រកួត​​​​ចុងក្រោយគឺ​​លេង​ឈ្នះ Leverkusen 3-0 , ឈ្នះ Man City 2-0 ក្នុង​ផ្ទះ បន្ទាប់​មក​លេង​ស្មើ Hoffenheim 0-0 ក្រៅ​ផ្ទះ ។

Hertha 4 ​ប្រកួត​ក្រៅ​ផ្ទះ គឺ 1-2-1 ស៊ុត​​បាល់បាន 6 គ្រាប់ និងរបូត​វិញ 6 គ្រាប់ដែរ ។ 3 ​ប្រកួត​​ចុង​ក្រោយគឺ​​លេង​ស្មើ Augsburg 2-2 ក្នុង​ផ្ទះ ចាញ់ Bremen 2-1 ក្រៅផ្ទះ​តែ​ឈ្នះ​Koln 3-0 ក្នុង​ផ្ទះ ។ ប្រវត្តិជួបគ្នា 10 ប្រកួត​​ Hertha ឈ្នះ 1 Bayern ឈ្នះ 7 ស្មើ 2 ។

ជួបគ្នា 4 ប្រកួត​ចុង​ក្រោយគឺ៖
08-08 Bayern 4-1 Hertha
02-09 Hertha 2-1 Bayern
12-09 Bayern 5-2 Hertha
05-10 Hertha 1-3 Bayern

Mainz (14)  V Augsburg (17)

Mainz 4 ប្រកួត​​​ក្នុង​ផ្ទះ គឺ 1-0-3 ស៊ុត​បាល់​បាន​5 គ្រាប់​​និងរបូត​វិញ 10 គ្រាប់ ។ 3 ប្រកួត​​​ចុង​ក្រោយគឺ​លេង​ចាញ់ K Slautern 3-1 ក្រៅ​ផ្ទះ​ចាញ់ Dortmund 2-1 ក្នុង​ផ្ទះ​​ បន្ទាប់​មក​លេង​ស្មើ Nurnberg 3-3 ក្រៅ​ផ្ទះ ។

Augsburg 4 ប្រកួត​ក្រៅ​ផ្ទះ គឺ 0-2-2 ស៊ុត​​បាល់បាន 3 គ្រាប់ ​និងរបូត​វិញ 8 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ គឺ​លេង​​ស្មើ Hertha 2-2 ក្រៅ​ផ្ទះ​ ស្មើ Hannover 0-0 ក្នុង​ផ្ទះបន្ទាប់​មកលេង​ចាញ់ Dortmund 4-0 ក្រៅ​ផ្ទះ ។

ប្រវត្តិជួបគ្នា 4 ប្រកួត​គឺ៖
10-07 Mainz 1-1 Augsburg
04-08 Augsburg 2-1 Mainz
09-08 Augsburg 0-2 Mainz
03-09 Mainz 1-1 Augsburg

Stuttgart (7) V Hoffenheim (8)

Stuttgart 4 ប្រកួត​ក្នុង​ផ្ទះ គឺ 2-0-2 ស៊ុត​បាល់បាន 7 គ្រាប់ និង​របូតវិញ 3 គ្រាប់។ 3 ប្រកួត​​​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Freiburg 2-1 ក្រៅ​ផ្ទះ ចាញ់ Hamburg 2-1 ក្នុងផ្ទះ,​ តែឈ្នះ K Slautern 2-0 ក្រៅ​ផ្ទះ ។

Hoffenheim 4 ប្រកួតក្រៅ​ផ្ទះគឺ 2-0-2 ស៊ុត​បាល់បាន 7 គ្រាប់​និងរបូត​វិញ 4 គ្រាប់។ 3 ប្រកួត​ច​ុង​ក្រោយគឺ​លេង​​ចាញ់ Koln 2-0 ក្រៅ​ផ្ទះ ស្មើ Bayern 0-0 ក្នុង​ផ្ទះ បន្ទាប់មក​លេង​​ឈ្នះ Aalen 4-2 ក្រៅ​ផ្ទះ​។

ប្រវត្តិជួបគ្នា 5 ប្រកួតគឺ៖
02-09 Stuttgart 3-3 Hoffenheim
12-09 Stuttgart 3-1 Hoffenheim
05-10 Hoffenheim 1-1 Stuttgart
12-10 Stuttgart 1-1 Hoffenheim
04-11 Hoffenheim 1-2 Stuttgart

Wolfsburg (13) V Nurnberg (11)

Wolfsburg 3 ប្រកួត​ក្នុងផ្ទះ គឺ 2-0-1 ស៊ុត​បាល់បាន 3 គ្រាប់ និង​របូត​វិញ 2 គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយគឺលេង​​​ចាញ់ Hoffenheim 3-1 ​​ក្រៅ​ផ្ទះ ឈ្នះ K Slautern 1-0 ក្នុងផ្ទះ​​ តែ​ចាញ់ ​Leverkusen 3-1ក្រៅ​ផ្ទះ ។

Nurnberg 4 ប្រកួត​ក្រៅ​ផ្ទះ គឺ 2-0-2 ស៊ុត​បាល់បាន 3 គ្រាប់ និងរបូតវិញ 4 គ្រាប់​។ 3 ប្រកួត​ចុង​ក្រោយគឺ​លេង​​ស្មើ Bremen 1-1 ក្នុង​​ផ្ទះ, ​​ចាញ់ Gladbach 1-0 ក្រៅ​ផ្ទះ​បន្ទាប់មក​ស្មើ Mainz 3-3 ក្នុង​ផ្ទះ ។ ប្រវត្តិជួបគ្នា 10 ប្រកួត Wolfsburg ឈ្នះ 2 Nurnberg ឈ្នះ 5 ស្មើ 3 ។

ជួបគ្នា 4 ប្រកួត​ចុង​ក្រោយគឺ៖
11-09 Wolfsburg 2-3 Nurnberg
04-10 Nurnberg 0-2 Wolfsburg
10-10 Nurnberg 2-1 Wolfsburg
03-11 Wolfsburg 1-2 Nurnberg

Gladbach (3) V Leverkusen (9)

Gladbach 4 ប្រកួត​​ក្នុងផ្ទះ គឺ 3-1-0 ស៊ុត​​បាល់បាន 7 គ្រាប់ និងរបូតវិញ 2 គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយគឺ​លេង​ឈ្នះ Nurnberg 1-0 ក្នុង​ផ្ទះ, ចាញ់ Freiburg 1-0 ក្រៅ​ផ្ទះ​ តែ​ឈ្នះ Gent 3-1 ក្នុង​ផ្ទះ ។

Leverkusen 4 ប្រកួត​​ក្រៅ​ផ្ទះ គឺ 2-0-2 ស៊ុត​បាល់​បាន 5 គ្រាប់ និងរបូតវិញ 6 គ្រាប់។ 3 ប្រកួត​ចុង​​ក្រោយ​ចាញ់ Bayern 3-0  ក្រៅ​ផ្ទះ, ឈ្នះ Genk 2-0 និង​ឈ្នះ Wolfsburg 3-1 ក្នុងផ្ទះ​។ ប្រវត្តិជួបគ្នា 10 ប្រកួត Gladbuch ឈ្នះ 1 Leverkusen ឈ្នះ 7 ស្មើ 2  ។

​ជួបគ្នា 4 ប្រកួត​​​ចុង​ក្រោយគឺ​​៖
05-10 Gladbach 1-1 Leverkusen
05-10 Leverkusen 3-6 Gladbach
10-10 Gladbach 1-1 Leverkusen
01-11 Gladbach 1-3 Leverkusen

Schalke (4) V K Slautern (16)

Schalke 4 ប្រកួតក្នុងផ្ទះគឺ 3-0-1 ស៊ុត​​បាល់​បាន 10 គ្រាប់ និងរបូត​វិញ 6 គ្រាប់​។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ឈ្នះ Freiburg 4-2, ឈ្នះ Maccabi Haifa 3-1 ក្នុង​ផ្ទះ និង​ឈ្នះ Hamburg 2-1 ក្រៅ​ផ្ទះ ។

K Slautern 4 ប្រកួត​ក្រៅ​ផ្ទះគឺ 0-1-3 ​ស៊ុត​​បាល់បាន 1 គ្រាប់ និង​​របូតវិញ 5 គ្រាប់​​។ 3 ប្រកួត​ចុង​ក្រោយចាញ់ Wolfsburg 1-0 ក្រៅ​ផ្ទះ, ចាញ់ Stuttgart 2-0 ក្នុង​ផ្ទះ  តែ​ឈ្នះ Koblenz 2-1 ក្រៅ​ផ្ទះ ​។ ប្រវត្តិជួបគ្នា 10 ប្រកួត ​ Schalke ឈ្នះ 5 K Slautern ឈ្នះ 3 ស្មើ 2 ។

ជួបគ្នា 4 ប្រកួត​ចុង​ក្រោយគឺ៖
08-05 Schalke 2-1 K Slautern
01-06 K Slautern 0-2 Schalke
11-10 K Slautern 5-0 Schalke
04-11 Shcalke 0-1 K Slautern

 ថ្ងៃអាទិត្យ

Freiburg (15) V Hamburg (18)

Freiburg 4 ប្រកួត​ក្នុង​ផ្ទះ ​គឺ 2-0-2 ស៊ុត​​បាល់​បាន 6 គ្រាប់ និងរបូត​វិញ 4 គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយគឺ​លេង​​​​​ចាញ់ Stuttgart 2-1 ក្នុង​ផ្ទះ​, ចាញ់ Schalke 4-2 ក្រៅ​ផ្ទះ តែឈ្នះ Gladbach 1-0 ក្នុងផ្ទះ ។

Hamburg 4 ប្រកួត​ក្រៅ​ផ្ទះ​គឺ 1-0-3 ស៊ុត​បាល់បាន 3 គ្រាប់ និងរបូតវិញ 11គ្រាប់ ។ 3 ប្រកួត​​​ចុង​ក្រោយគឺលេង​ឈ្នះ Halescher 4-1 មិត្តភាព, ឈ្នះ Stuttgart 2-1 ក្រៅ​ផ្ទះ​​តែ​ចាញ់ Schalke 2-1 ក្នុង​ផ្ទះ ។ ប្រវត្តិជួបគ្នា 10 ប្រកួត ​​​ Freiburg ឈ្នះ 3 Hamburg ឈ្នះ 4 ស្មើ 3 ។

ជួបគ្នា 4 ប្រកួត​ចុង​ក្រោយគឺ៖
08-09 Freiburg 1-1 Hamburg
01-10 Hamburg 2-0 Freiburg
12-10 Freiburg 1-0 Hamburg
04-11 Hamburg 0-2 Freiburg ​

Koln (12) V Hannover (5)

Koln 4 ប្រកួត​ក្នុង​ផ្ទះ​គឺ 1-1-2 ស៊ុត​បាល់​​បាន 4 គ្រាប់ និងរបូត​វិញ 6 គ្រាប់​។ 3 ប្រកួត​​ចុង​ក្រោយគឺ​លេង​ឈ្នះ Leverkusen 4-1 ក្រៅ​ផ្ទះ,​ឈ្នះ Hoffenheim 2-0 ក្នុង​ផ្ទះ​ តែចាញ់ Hertha 3-0 ក្រៅផ្ទះ ។

Hannover 3 ប្រកួត​​ក្រៅ​ផ្ទះ គឺ 1-1-1 ស៊ុត​​បាល់បាន 2 គ្រាប់ និង​របូត​វិញ 4 គ្រាប់។ 3 ប្រកួត​​ចុង​ក្រោយគឺលេង​ស្មើ Augsburg 0-0 , ឈ្នះ Vorskle 2-1 ក្រៅ​ផ្ទះ​និងឈ្នះ Bremen  3-2​​ ក្នុងផ្ទះ ។

ប្រវត្តិជួប​គ្នា 4 ប្រកួត​គឺ៖
10-09 Koln 0-1 Hannover
03-10 Hannover 1-4 Koln
10-10 Hannover 2-1 Koln
03-11 Koln 4-2 Hannover