*ឆ្នាំ១៨១៥
-សេ្តចណាប៉ូឡេអុងទី១របស់បារាំងបានចាប់ផ្តើមនិរទេសព្រះកាយព្រះអង្គទៅនៅលើកោះភ្នំភ្លើង Saint Helenaក្នុងមហាសាគរប៉ាស៊ីហ្វិក។
*ឆ្នាំ១៨៨០
-កងទ័ពម៉ិចស៊ិកបានសម្លាប់លោក Victorioដែលជាអ្នកយុទ្ធសាស្ត្រដ៏មហិមាមួយរូបរបស់កងទ័ពនៃជនជាតិដើមរបស់អាមេរិក។
*ឆ្នាំ១៩៥៣
-ការសាកល្បងអាវុទ្ធនុយក្លែអ៊ែររបស់អង់គ្លេស Totem 1បានផ្ទុះនៅឯតំបន់ Emu Fieldស្ថិតនៅក្នុងវាលខ្សាច់ភាគខាងត្បូងប្រទេសអូស្ត្រាលី។
*ឆ្នាំ១៩៧០
-កម្មករសំណង់៣៥នាក់បានស្លាប់បាត់បង់ជីវិតនៅពេលដែលផ្នែកមួយរបស់ស្ពានWest Gate Bridgeថ្មីនៅទីក្រុងមែលប៊នបានបាក់រលំ។
-ជើងហោះហើរក្នុងស្រុករបស់សហភាពសូវៀត Aeroflot Flight 244ត្រូវបានស្ទាក់ប្លន់និងបង្ហួសទៅចំនៅប្រទេសតួកគី។
*ឆ្នាំ១៩៧៩
-អគារឈ្មោះ Times of Maltaដែលជាកន្លែងស្នាក់នៅរបស់មេដឹកនាំប្រឆាំងលោកEdward Fenech Adamiរួមទាំងក្លឹបគណៈជាតិនិយមជាច្រើនទៀតត្រូវបានចូលរុករើនិងបំផ្លាញចោលដោយពួកអ្នកគាំទ្រគណបក្សប្រជាពលករម៉លត៍។
*ឆ្នាំ១៩៨៧
-ខ្យល់ព្យុះកំបុតត្បូងដែលគេដាក់ឈ្មោះថាGreat Storm of 1987បានបក់បោកលើប្រទេសបារាំងនិងអង់គ្លេស។
*ឆ្នាំ១៩៩០
-មេដឹកនាំសហភាពសូវៀតលោកមីខែល ហ្គ័របាឆេវ(Mikhail Gorbachev)ត្រូវបានគេផ្តល់ឲ្យនូវពានរង្វាន់នូបែលសន្តិភាពសម្រាប់ការខិតខំប្រឹងរបស់លោកក្នុងការបន្ថយភាពតានតឹងសង្គ្រាមត្រជាក់។
*ឆ្នាំ១៩៩៧
-យានអវកាស Cassini–Huygensត្រូវបានគេបាញ់បង្ហោះពីតំបន់ Cape Canaveralឆ្ពោះទៅកាន់ភពសៅរ៍។
*ឆ្នាំ២០០១
-យានអវកាសគ្មានមនុស្សបើករបស់អង្គការណាសាឈ្មោះGalileoបានហោះឆ្លងកាត់ចូលជ្រៅទៅក្បែរព្រះចន្ទទាំង៤របស់ភពព្រហស្បតិ៍ក្នុងរយៈចម្ងាយ១១២ម៉ៃល៍។
*ឆ្នាំ២០០៣
-ប្រទេសចិនបាញ់បង្ហោះយានអវកាសឈ្មោះ Shenzhou 5របស់ខ្លួនគឺជាបេសកកម្មលំហអាកាសដែលមានមនុស្សទៅជាមួយលើកដំបូងរបស់ខ្លួន។
-សាឡាងដឹកអ្នកដំណើរឈ្មោះMV Andrew J. Barberiបានជ្រុលទៅបុកកំពង់ផែ St. George Terminalនៅសង្កាត់ Staten Island សម្លាប់មនុស្សអស់១១នាក់និងរងរបួស៤៣នាក់។
*ឆ្នាំ២០០៧
-ពួកសកម្មជន១៧នាក់នៅប្រទេសណូវែលសេឡង់ត្រូវបានចាប់ខ្លួននៅក្នុងការឆ្មក់ចូលប្រឆាំងនឹងភេរវកម្មថ្ងៃទី៩-១១ជាលើកទី១របស់ប្រទេសនេះ។
*ឆ្នាំ២០០៨
-ប្រទេសកម្ពុជាបានអះអាងថា កងទ័ពថៃបានចូលមកបោះទីតាំងឈ្លានពានទឹកដីរបស់ខ្លួនក្នុងតំបន់ប្រាសាទព្រះវិហារ ហើយដែលក្រោយមកមានរបាយការណ៍និយាយពីការបាញ់គ្នារវាងកងទ័ពប្រទេសទាំង២។
*ឆ្នាំ២០០៩
-មនុស្ស៦នាក់បន្ថែមទៀតត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងអំពើកោលាហលជាតិសាសន៍នៅតំបន់ស៊ីនជាំងប្រទេសចិន។
*ឆ្នាំ២០១០
-ការតាំងពិព័រណ៍ពាណិជ្ជកម្មនៅ Cantonប្រទេសចិនត្រូវបានរៀបចំឡើង។ វាជាការតាំងពិពណ៌ដ៏ធំបំផុតពុំធ្លាប់មាននៅក្នុងប្រទេសចិន៕
ចែករំលែកព័តមាននេះ