ព្រឹត្តិការ​ណ៍​​ពិ​ភព​លោក​​សំ​ខាន់​ៗ​​កើត​ឡើង​​នៅ​ថ្ងៃទី​​១៦​​តុ​លា​


*ឆ្នាំ​១៧៨១
-ចច វ៉ា​ស៊ីន​តោន​បាន​ចូល​កាន់​កាប់​ទី​ក្រុង​យ៉ក​ថោន​រដ្ឋ​វើ​ជី​នៀ​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​បាន​ឡោម​ព័ទ្ធ​វាយ​យក​ឈ្នះ​លើ​កងទ័ព​អង់​គ្លេស​ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ឯក​ Lord Cornwallis។
*ឆ្នាំ​១៧​៩៣​
-សង្គ្រាម​នៅ​សមរភូមិ​​​Battle of Wattignies ​ក្បែរ​ភូមិ​ Wattignies-la-Victoireប្រទេស​បារាំងបាន​បញ្ចប់​ទៅ​ដោយ​កងទ័ព​បា​រាំង​ដណ្តើម​បាន​ជ័យ​ជម្នះ​។ នោះ​ជា​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​បា​រាំង​និង​កង​ទ័ព​របស់​អធិរាជ​Habsburgដែល​ក្រោយ​មក​ឆ្នាំ​១៨៦៧​បាន​ក្លាយ​ជា​អា​ណា​ចក្រ​អូ​ទ្រីស​-ហុង​គ្រី​។
*ឆ្នាំ​១៨១៣
-សម្ព័ន្ធ​ភាព​៦​ប្រទេស​មាន​រុស្ស៊ី ព្រូស៊ី អូ​ទ្រីស ចក្រភព​អង់​គ្លេស ព័រទុយ​ហ្គាល់ ស៊ុយអែត​ អេស្ប៉ាញ​បាន​វាយ​លុក​ចូល​ប្រទេស​បា​រាំង​បង្ខំ​ឲ្យ​ស្តេ​ច​ Napoleon Bonaparteរត់​ភៀស​ខ្លួន​ទៅ​កាន់​កោះ​ក្នុង​សមុទ្រ​មេឌី​ទែរ៉ា​ណេឈ្មោះ​Elba​ស្ថិត​ក្នុង​ប្រទេស​អ៊ីតាលី​បច្ចុប្បន្ន​។
*ឆ្នាំ​១៨​៤១
-សាកល​វិទ្យា​ល័យ​Queen’s University​ត្រូវ​បាន​បង្កើត​ឡើង​នៅ​តំបន់​ឃីង​ស្តុន​ទី​ក្រុង​អុង​តារី​យ៉ូ​ប្រទេស​កា​ណា​ដា​។
*ឆ្នាំ​១៨៦៩
-មហាវិទ្យា​ល័យ​ Girton Collegeនៃ​សាកល​វិទ្យា​ល័យ​ University of Cambridge ត្រូវ​បាន​បង្កើត​ឡើង​។ វា​ជា​មហាវិទ្យា​ល័យ​ដំបូង​ដែល​អនុ​ញ្ញាត​ឲ្យ​និស្សិតស្រី​​ចូល​សិក្សា​។
*ឆ្នាំ​១៨៧៥
-សាកល​វិទ្យា​ល័យ​ Brigham Young Universityត្រូវ​បាន​បង្កើត​ឡើង​នៅ​ទី​ក្រុង​Provoរដ្ឋ​អ៊ុយ​តា សហរដ្ឋ​អាមេរិក​។
*ឆ្នាំ​១៩០៥
-ការ​បែង​ចែក​ឋានៈ​ ពណ៌​សម្បុរ​សាសនា​នៅ​ឥណ្ឌា​បាន​ចាប់​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត​Bengal។
*ឆ្នាំ​១៩៣៤
-គណ​បក្ស​កុម្មុយ​នីស្ត​ចិន​ចាប់​ផ្តើម​ធ្វើ​ព្យុ ហយាត្រា​កង​ទ័ព​ដ៏​ធំ​មួយ​និង​មាន​រយៈ​ពេល​១ឆ្នាំ​៤​ខែ​។ ​ព្យុ​ហយាត្រា​នេះ​ហើយ​ដែល​ជា​ផ្លូវ​ឡើង​ទៅ​កាន់​អំ​ណាច​ជា​ប្រធាន​បក្ស​កុ​ម្មុយ​នីស្ត​របស់​លោក​ម៉ៅ​សេទុង​។
*ឆ្នាំ​១៩៣៩​
​-ការ​វាយ​ប្រហារ​ជា​លើក​ដំបូង​ទៅ​លើ​អធិបតេយ្យ​ភាព​អង់​គ្លេស​ពី​សំ​ណាក់​កងទ័ព​អា​កាស​អា​ល្លឺម៉ង់​ដែល​កាល​នោះ​គេ​ហៅ​ថា​Luftwaffe។
*ឆ្នាំ​១៩៤៥
-អង្គការ​ស្បៀង​អា​ហារ​និង​កសិ​កម្ម​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រុង​កេបិច​ស៊ីធី​ប្រទេស​កា​ណា​ដា។
*ឆ្នាំ​១៩៤៩
-លោក​ Nikolaos Zachariadis មេដឹក​នាំ​គណ​បក្ស​​កុ​ម្មុយ​នីស្ត​របស់​ប្រទេស​ក្រិច​បាន​ប្រ​កាស​ឲ្យ​មាន​បទ​ឈប់​បាញ់​ជា​បណ្តោះ​អា​សន្ន​មួយ​ដោយ​បញ្ចប់​នូវ​សង្គ្រាម​ស៊ី​វីល​ក្នុង​ស្រុក​ទាំង​ស្រុង​។
-ចំណង​ការ​ទូត​រវាង​សហភាព​សូ​វៀត​និង​សាធារណរដ្ឋ​ប្រជា​ធិប​តេយ​អា​ល្លឺម៉ង់​ត្រូវ​បាន​បង្កើត​ឡើង​។
*ឆ្នាំ​១៩៥១
-ប្រធានា​ធិប​តី​ទី​១របស់​ប្រទេស​បា​៉គី​ស្ថាន​លោក​ Liaquat Ali Khanត្រូវ​បាន​គេ​លប​ធ្វើ​ឃាត​នៅទី​ក្រុង​​ Rawalpindiរបស់​ប្រទេស​នេះ​។​
*ឆ្នាំ​១៩៦២
-វិ​បត្តិ​មី​ស៊ីល​គុយ​បា​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​គុយ​បាន​បាន​ចាប់​ផ្តើម​។
*ឆ្នាំ​១៩៦៤
-សាធារណរដ្ឋ​ប្រជា​មានិត​ចិន​បាន​បាញ់​សាក​ល្បង​អា​វុធនុយ​​ក្លេ​អ៊ែរ​ជា​លើក​ទី​១របស់​ខ្លួន​។
*ឆ្នាំ​១៩៧៣
-លោក​ Henry Alfred Kissingerជន​ជាតិ​អា​ល្លឺម៉ង់​និង​លោក ​Lê Đức Thọជន​ជាតិ​វៀត​ណាម​ត្រូវ​បាន​ផ្តល់​ជូន​​ពាន​រង្វាន់​ណូ​បែល​សន្តិ​ភាព​។
*ឆ្នាំ១៩៧៨
-នាង​ Wanda Rutkiewiczបាន​ក្លាយ​ជា​អ្នក​ឡើង​ភ្នំ​ជន​ជាតិ​​​ប៉ូ​ឡូញ​និង​ទ្វីប​អឺរ៉ុប​ដំបូង​គេ​ដែល​បាន​ឡើង​ដល់​កំពូល​ភ្នំ​អេវើរ៉េស​។
*ឆ្នាំ​១៩៨៤
-លោក​ Desmond Mpilo Tutuជាជន​ជាតិ​អា​ហ្វ្រិក​ខាង​ត្បូង​បាន​ទទួល​ពាន​រង្វាន់​ណូ​បែល​សន្តិ​ភាព​។
*ឆ្នាំ​១៩៩៥
-ស្ពាន​ឆ្លង​កាត់​សមុទ្រ​ Loch Alsh ឈ្មោះ​Skye Bridgeនៅ​ប្រទេស​ស្កុតលែន​ត្រូវ​បាន​បើក​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។
*ឆ្នាំ​១៩៩៦
-មនុស្ស​៨៤​នាក់​បាន​ស្លាប់​បាត់​បង់​ជី​វិត​និង​ច្រើន​ជាង​១៨០​នាក់​ទៀត​បាន​រង​របួស​ខណៈ​ក្រុម​អ្នក​គាំ​ទ្រ​បាល់​ទាត់​៤៧.០០​០​នាក់​បាន​ព្យាយាម​ប្រជ្រៀត​គ្នា​ចូល​ទៅ​ក្នុង​Estadio Nacional Mateo Floresដែល​អាច​ដាក់​អ្នក​ទស្ស​នា​បាន​ត្រឹម​តែ​៣៦.០០០នាក់​នៅ​ទី​ក្រុង​ហ្គា​តេម៉ា​ឡា​។
*ឆ្នាំ​២០០៧
-​ប្រទេស​វៀត​ណាម លីប៊ី បួគីណាហ្វា​សូ ក្រូ​អា​ស៊ី​និង​កូ​ស្តា​រី​កា​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ចូល​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់​អង្គកា​រ​សហ​ប្រជាជាតិ​។
*ឆ្នាំ​២០០៨
-ប្រទេសកម្ពុ​ជា​និង​ថៃ​បាន​ព្រម​ព្រៀង​គ្នា​ពិនិត្យ​ព្រំ​ដែន​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​។
*ឆ្នាំ​២០១០​
-​ការ​ផ្ទុះ​ឧស្ម័ន​នៅ​ក្នុង​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​មួយ​កន្លែង​នៅ​ខេត្ត​ Henanប្រទេស​ចិន​សម្លាប់​កម្ម​ករ​យ៉ាង​តិច​២០​នាក់​និង​១៧​នាក់​ទៀត​បាត់​ខ្លួន​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ