ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​​ថ្ងៃទី ​14 តុលា

12 ឆ្នាំ មុន

*ឆ្នាំ១៣២២ -ព្រះមហាក្សត្រ​ស្កុត​ឡែន Roberb The Bruce បាន​​ផ្តួល​រំលំព្រះ​មហា​ក្សត្រ​​ អង់​គ្លេស Edward II ហើយ​​បង្ខំ​ឱ្យ​ព្រះ​មហា​ក្សត្រ​អង់​គ្លេស​​ទទួល​ស្គាល់​ឯក​រាជ្យ​ភាព​របស់​ស្កុត​ឡែន ។ *ឆ្នាំ១៨៩៨ -នាវា​​ដើរ​ដោយ​ចំហាយ​​ទឹក​របស់​អង់​គ្លេស​​បាន​លិច​បណ្តាល​​ឱ្យ​មនុស្ស​១០៦​នាក់​ស្លា.ប់។

*ឆ្នាំ១៣២២
-ព្រះមហាក្សត្រ​ស្កុត​ឡែន Roberb The Bruce បាន​​ផ្តួល​រំលំព្រះ​មហា​ក្សត្រ​​ អង់​គ្លេស Edward II ហើយ​​បង្ខំ​ឱ្យ​ព្រះ​មហា​ក្សត្រ​អង់​គ្លេស​​ទទួល​ស្គាល់​ឯក​រាជ្យ​ភាព​របស់​ស្កុត​ឡែន ។
*ឆ្នាំ១៨៩៨
-នាវា​​ដើរ​ដោយ​ចំហាយ​​ទឹក​របស់​អង់​គ្លេស​​បាន​លិច​បណ្តាល​​ឱ្យ​មនុស្ស​១០៦​នាក់​ស្លាប់។
*ឆ្នាំ១៩៤៩
-សង្គ្រាម​ស៊ីវិល​ប្រទេស​ចិន ៖ ​កង​កម្លាំង​កុម្មុយ​នីស្ត​ចិន​បាន​ចូល​កាន់​កាប់​ទីក្រុង Guang​zhou ក្នុង​ខេត្ត Guangdong ជាប់​ឆ្នេរ​សមុទ្រ​ចិន​ខាង​ត្បូង ។
*ឆ្នាំ១៩៦៨
-​សង្គ្រាម​វៀតណាម ៖ ក្រសួង​ការ​បរទេស​សហ​រដ្ឋអាមេរិក​ បាន​ប្រកាសថា ​សហ​រដ្ឋ​អាមេ​រិក​​នឹង​បញ្ជូន​កង​ទ័ព និង​កង​ម៉ារីន​ប្រហែល​២៤.០០០​នាក់ ចូលទៅ​កាន់​តំបន់​ប្រយុទ្ធ​​សា​ជា​ថ្មី ។
*ឆ្នាំ១៩៧៣
-និស្សិត​​​សាកលវិទ្យា​ល័យ​ធម្ម​សាត​ (Thammasat) បាន​ងើប​បះ​បោរ​ប្រឆាំងនឹង​រដ្ឋា​ភិបាល​​យោធា​​ថៃ​ដែល​ដឹក​នាំដោយ​លោក Thanom ។ ការ​តវ៉ា​នេះ​បណ្តាល​ឱ្យ​និស្សិត​៧៧​នាក់​ស្លាប់ និង​៨៥៧​នាក់​រង​របួស​ដោយ​សារ​តែ​ការ​បង្ក្រាប​​របស់​ទាហានរដ្ឋា​ភិបាល។
*ឆ្នាំ២០០៤
-ក្រុម​ប្រឹក្សា​​រាជ​​សម្បត្តិ​​ដែល​មាន​ចំនួន​៩​រូប បានបោះឆ្នោត​​ជ្រើសរើស​​សម្តេចព្រះ​បរម​នាថ​​នរោត្តម ​សីហ​​មុនី​ ឱ្យ​ឡើង​​គ្រង​រាជ្យ​​​ដើម្បី​ស្នង​តំណែង​​ព្រះ​បិតា ។
*ឆ្នាំ២០០៨
-ប្រទេស​អេមីរ៉ាត អារ៉ាប់​រួម​ទទួល​ស្គាល់​​កូសូវ៉ូ​ជារដ្ឋ​ឯករាជ្យ ។
*ឆ្នាំ២០០៩
-ក្រសួង​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​រប​ស់​អ៊ីរ៉ាក់​​បាន​ប្រកាសថា យ៉ាងហោច​ណាស់​​ប្រជា​ពល​រដ្ឋ​​អ៊ីរ៉ាក់​ចំនួន​៨៥.០០០​នាក់​បាន​ស្លាប់​ដោយ​សារ​​ការ​​​ទម្លាក់​​គ្រាប់​បែក​ក្នុង​ចន្លោះពី​​ឆ្នាំ​២០០៤ ដល់​២០០៨ ។
*ឆ្នាំ២០១០
-នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ​លោក​ណាអូ​តូ ខាន់ (Naoto Khan) បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​ចិន​ដោះ​លែង​​អ្នក​ទោស​​​ពាន​រង្វាន់​ណូបែល​សន្តិ​ភាព​គឺ​លោក​​ Liuxiaobo
-យុវ​ជន Anton Abele វ័យ​១៨ឆ្នាំ ​បាន​ក្លាយ​ទៅ​ជា​សមា​ជិក​សភាវ័យ​ក្មេង​ជាង​គេ​បំផុត​ដែល​មិន​ធ្លាប់​​មាន​ពី​មុន​មក​របស់​ប្រទេស​ស៊ុយ​អែត ។ គាត់​គឺជា​សមា​ជិក​មកពី​គណ​បក្ស​កាន់​អំណាច​ Moderate Party ​​​៕