ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរ​សំរាម​នៅ​ក្បែរ​មាត់​ស្ទឹង​ព្រែក​ត្នោត​ជះ​ក្លិន​ស្អុយ​អសោចិ៍

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ការ​ប្រមូល​សំរាម​ពី​ទី​ប្រជុំ​ជន​​​យក​ទៅ​ចោល​ក្រៅ​ក្រុង គឺ​​​ជា​សកម្ម​ភាព​មួយ​មិន​អាច​មើល​រំលង​ឡើយ ប៉ុន្តែ​ប្លែក​​​​តែ​ក្រុង​តា​ខ្មៅ គេ​ប្រមូល​សំរាម​យក​មក​ចាក់​គរ​​ចោល​ដូច​ភ្នំ នៅ​ក្នុង​ក្រុង​ដែល​ជា​ទី​​ប្រជុំ​ជន​ទៅ​វិញ ។ បើ​យើង​ធ្វើ​ដំណើរ​​តាម​​ផ្លូវ​ខាង​ជើង​​ផ្សារ​តា​ខ្មៅ​ចាស់​ ជាប់​​មាត់​ស្ទឹង​ព្រែក​ត្នោត ​ប្រាកដ​ជា​បាន​ឃើញ​គំនរ​សំរាម​​ជា​កាក​សំណល់​​ផ្សេងៗ​ដែល​ខាង​ក្រុម​ហ៊ុន​ផ្សារ​តា​ខ្មៅ​ចាស់​បាន​ប្រមូល​យក​​មក​ចាក់​ចោល​នៅ​ទី​នោះ​ កំពុង​ជះ​ក្លិន​ស្អុយ

ខេត្ត​កណ្តាល ៖ ការ​ប្រមូល​សំរាម​ពី​ទី​ប្រជុំ​ជន​​​យក​ទៅ​ចោល​ក្រៅ​ក្រុង គឺ​​​ជា​សកម្ម​ភាព​មួយ​មិន​អាច​មើល​រំលង​ឡើយ ប៉ុន្តែ​ប្លែក​​​​តែ​ក្រុង​តា​ខ្មៅ គេ​ប្រមូល​សំរាម​យក​មក​ចាក់​គរ​​ចោល​ដូច​ភ្នំ នៅ​ក្នុង​ក្រុង​ដែល​ជា​ទី​​ប្រជុំ​ជន​ទៅ​វិញ ។ បើ​យើង​ធ្វើ​ដំណើរ​​តាម​​ផ្លូវ​ខាង​ជើង​​ផ្សារ​តា​ខ្មៅ​ចាស់​ ជាប់​​មាត់​ស្ទឹង​ព្រែក​ត្នោត ​ប្រាកដ​ជា​បាន​ឃើញ​គំនរ​សំរាម​​ជា​កាក​សំណល់​​ផ្សេងៗ​ដែល​ខាង​ក្រុម​ហ៊ុន​ផ្សារ​តា​ខ្មៅ​ចាស់​បាន​ប្រមូល​យក​​មក​ចាក់​ចោល​នៅ​ទី​នោះ​ កំពុង​ជះ​ក្លិន​ស្អុយ​អសោចិ៍​​ជា​ពន់​ពេក ធ្វើ​ឱ្យ​បាត់​សោភ័ណ​ភាព​ និង​អាប់​មុខ​មាត់​អាជ្ញា​ធរ​​ក្នុង​តំបន់​នេះ​ជា​ខ្លាំង​ ប៉ុន្តែ​មិន​ដឹង​ហេតុ​អ្វី​បាន​ជា​អាជ្ញា​ធរ​មិន​មាន​ចំណាត់​ការ​លើ​បញ្ហា​គំនរ​សំរាម​នេះ​ ទោះ​បី​ជា​អាជ្ញា​ធរ​បាន​ចំណាយ​ថ​វិកា​អស់​ជា​ច្រើន ដើម្បី​ស្ថាបនា​ច្រាំង​ព្រែក​ត្នោត​ឱ្យ​មាន​​សោភ័ណភាព​ស្រស់​​ត្រកាល​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​ក្តី ។

​តាម​ប្រភព​ពី​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ខាង​ជើង​ផ្សារ​តា​​ខ្មៅ​ចាស់​ជិត​មាត់​ស្ទឹង​ព្រែក​ត្នោត ក្បែរ​​គំនរ​សំរាម​នោះ​​បាន​ត្អូញ​​ត្អែរ​ថា សព្វ​ថ្ងៃ​គាត់​រស់​នៅ​ទី​នោះ​​ដោយ​បង្ខំ​ចិត្ត​ និង​ទ្រាំ​រស់​​ជា​មួយ​ក្លិន​ស្អុយ​អសោចិ៍​​ចេញ​ពី​គំនរ​សំរាម​នេះ ។ បញ្ហា​មួយ​ទៀត ​គឺ​សត្វ​រុយ​ និង​មូស​​ជា​ប្រភព​ចំលង​មេរោគ​កើត​កាន់​តែ​ច្រើន​បើ​ពួក​គាត់​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​​ខ្ពស់​ទេ ​កូន​ចៅ​ងាយ​ទទួល​ការ​ចំលង​រោគ​យ៉ាង​​លឿន​​បំផុត ។ ​ប្រភព​ដដែល​បន្ត​ថា ពួក​គាត់​​រស់​នៅ​ក្បែរ​នេះ គឺ​ហាក់​បី​ដូច​ជា​សាំ​ជា​មួយ​ក្លិន​ស្អុយ​​នេះ​ទៅ​ហើយ ប៉ុន្តែ​​បើ​អ្នក​​ធ្វើ​ដំណើរ​​ឆ្លង​កាត់​តាម​ផ្លូវ​នេះ​វិញ គឺ​ម្នាក់ៗ​យក​ដៃ​ខ្ទប់​​ច្រមុះ​មាត់​ ​ព្រោះ​ទ្រាំ​មិន​បាននឹង​​ក្លិន​ស្អុយ​អាក្រក់​នេះ ​ពិសេស​ពេល​មាន​ភ្លៀង​ធ្លាក់​​មក​ម្តងៗ​កាកសំណល់​​​និងសំរាម​​ហូរ​​តាម​ទឹក​ភ្លៀង​ជះ​ក្លិន​ស្អុយ​ទ្រាំ​ស្ទើរ​​​ដាច់​ខ្យល់​ ។

ប្រជា​ពល​រដ្ឋ​បាន​ស្តី​បន្ទោស​ថា មក​ពី​ក្រុម​ហ៊ុន​ផ្សារ​តា​ខ្មៅ​ចាស់​មាន​លោក​អ៊ិន ​យ៉ុម ជា​ប្រធានផ្សារ​បញ្ជា​​​ឱ្យ​ប្រមូល​សំរាម​ពី​ទី​ផ្សេងៗ និង​ក្នុង​ផ្សារ​ផង មក​ចាក់​គរ​ទុក​ចោល​នៅ​ទី​នេះ ​ពេល​ខ្លះ​រហូត​ដល់​ទៅ​៤​ឬ​៥​​ថ្ងៃ ទើប​គេ​ប្រមូល​ដឹក​ចេញ​​ម្តង ។ ប្រជា​ពល​រដ្ឋ​បាន​លើក​ឡើង​ថា កន្លង​មក​អាជ្ញា​ធរ​ខេត្ត-ក្រុង​បាន​ប្រឹង​ប្រែង​ស្ថាបនា​​ច្រាំង​ស្ទឹង​ព្រែក​ត្នោត​ទាំង​សង​ខាង​ដោយ​ចាក់​បេតុង​ចំណាយ​អស់​​ថវិកា​ជា​ច្រើន​លាន​រៀល ​ដើម្បី​កែ​លំអ​សោភ័ណ​ភាព​ទាក់​ទាញ​ភ្នែក​​មហា​ជន និង​ជា​មុខ​មាត់​ថ្មី​របស់​ក្រុង​ផង ចុះ​ហេតុ​​អ្វី​បាន​ជា​អនុ​ញ្ញាត​ឱ្យ​ខាង​ក្រុម​ហ៊ុន​ផ្សារ​ប្រមូល​សំរាម​យក​មក​ទុក​គរ​ចោល​​នៅ​ក្បែរ​​ច្រាំ​ង​ស្ទឹង​​នេះ​ទៅ​វិញ ។ កន្លែង​នេះ​ក៏​ជា​​ចំណុច​​​ស្នូល​នៃ​ការ​លំហែ​កាយ​របស់​ប្រជា​ពល​រដ្ឋ​ផង​ដែរ​ ៕