ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លា.ប់​​8នាក់​​ក្នុង​​ការ​បា.ញ់​​​ប្រហារ​នៅ​​ភាគ​ខាងត្បូង​​​រដ្ឋ​​កាលីហ្វ័រនីញ៉ា​​

12 ឆ្នាំ មុន

​​ម៉ាស៊ីនឃោសនា​​​អាមេរិក រាយការណ៍​​ថា មនុស្សយ៉ាង​តិច​​​​៨​នាក់​​ស្លា.ប់​​ ហើយ​១នាក់​ទៀត​​ត្រូវ​​របួសជា​ទម្ងន់ កាលពីថ្ងៃទី​​១២ តុលា ក្នុង​ការ​បា.ញ់​​ប្រហារ​​មួយ​ដែលកើត​មាន​នៅភាគខាង​ត្បូង​រដ្ឋ​​កាលីហ្វ័រនីញ៉ា​​។​

​​ម៉ាស៊ីនឃោសនា​​​អាមេរិក រាយការណ៍​​ថា មនុស្សយ៉ាង​តិច​​​​៨​នាក់​​ស្លាប់​​ ហើយ​១នាក់​ទៀត​​ត្រូវ​​របួសជា​ទម្ងន់ កាលពីថ្ងៃទី​​១២ តុលា ក្នុង​ការ​បាញ់​​ប្រហារ​​មួយ​ដែលកើត​មាន​នៅភាគខាង​ត្បូង​រដ្ឋ​​កាលីហ្វ័រនីញ៉ា​​។​

យោង​តាម​​​ប្រភពទាំង​នេះ​ថា ការបាញ់​ប្រហារ​​នេះកើត​មាន​​នា​វេលាម៉ោង​​​១៣​និង​​​​៣០​នាទី​​ម៉ោងក្នុងស្រុក​ ក្នុង​ហាងកាត់​សក់​មួយ​នៅ SEAL BEACH ស្ថិតនៅ​​ចម្ងាយ​ប្រមាណ​​ជា​​​​​៤៨គីឡូម៉ែត្រ ​​ភាគខាងត្បូង​ក្រុង​​​​ឡូសអេនចឺ​ឡេស​។ ​អ្នក​របួសម្លាក់​ដែលស្ថិត​​​​ក្នុងសភាព​ធ្ងន់​ធ្ងរ​​​​ត្រូវបាន​បញ្ជូន​​ទៅកាន់មន្ទីរពេទ្យ​​មួយដែល​​នៅ​ក្បែរ​។ ​ជនរងគ្រោះ​​​ទាំង​អស់​​ជា​និយោជិត​​ និង​អតិថិជន​​របស់​ហាង​កាត់​សក់​នេះ​។​

ខ្មាន់កាំភ្លើង​​ជាជនស្បែក.សម្នាក់ត្រូវ​បាន​ចាប់ខ្លួន​នៅ​កន្លែងមួយ​​​​ចម្ងាយ​​​ប្រមាណ​ជា​​៨០០​​ម៉ែត្រ ​​ពី​ហាង​កាត់សក់​នោះ​ ហើយ​​អាវុធ​​ជា​ច្រើន​ត្រូវបានរកឃើញក្នុង​រថយន្ត​​របស់គេ​។ ​​អាជ្ញាធរ​​បាន​បើក​​​ការស៊ើបអង្កេត​​​​មួយ ។ ​យោង​តាម​កាសែត​​​ឡូសអេនចឺឡេស​​​ថែម​ ដែល​ដកស្រង់​​​សម្តី​​សាក្សីទាំងឡាយ​​ថា ខ្មាន់កាំភ្លើង​​​នេះ​​បាន​ឈ្លោះ​គ្នា​​​​ជាមួយបុគ្គលិកម្នាក់របស់ហាង​​នោះ​តែព័ត៌មាន​នេះ​នៅពុំទាន់​មានការ​បញ្ជាក់​ច្បាស់​​នៅឡើយ​​៕​