ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​កួត​កី​ឡា​វាយ​​សី​​​ដណ្តើម​​ជើង​ឯក​​​2011​មាន​ក្លឹប​​​និង​​សមា​គម​12​ចូល​រួម

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ការ​ប្រ​កួត​កី​ឡា​វាយ​សី​ដណ្តើម​​ជើង​ឯក​ទូ​ទាំង​ប្រ​ទេសឆ្នាំ​២០១១ ដែល​ធ្វើ​ឡើង​តាម​កម្ម​វិធី​របស់​ក្រ​សួង​អប់​រំ​​ យុវជន និង​កី​ឡា​​បាន​ចាប់​ផ្តើម​ធ្វើ​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៥ ​តែ​តុលា នៅ​ពហុ​កី​ឡដ្ឋាន​ជាតិ​។​ លោក​ជាម​ សុភា ប្រ​ធាន​គណៈ​កម្ម​ការ​​រៀប​ចំ​ការ​​​ប្រ​កួត​បាន​ឱ្យដឹង​ថា

រាជធានីភ្នំពេញ​​ ៖ ​​ការ​ប្រ​កួត​កី​ឡា​វាយ​សី​ដណ្តើម​​ជើង​ឯក​ទូ​ទាំង​ប្រ​ទេសឆ្នាំ​២០១១ ដែល​ធ្វើ​ឡើង​តាម​កម្ម​វិធី​របស់​ក្រ​សួង​អប់​រំ​​ យុវជន និង​កី​ឡា​​បាន​ចាប់​ផ្តើម​ធ្វើ​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៥ ​តែ​តុលា នៅ​ពហុ​កី​ឡដ្ឋាន​ជាតិ​។​

លោក​ជាម​ សុភា ប្រ​ធាន​គណៈ​កម្ម​ការ​​រៀប​ចំ​ការ​​​ប្រ​កួត​បាន​ឱ្យដឹង​ថា ការ​ប្រ​កួត​ឆ្នាំ​នេះ​មាន​ក្លឹប​ និង​សមា​​គម​​ចូល​រួម​ចំនួន​១២​ ក្នុង​នោះ​មាន​ក្លឹប​មុនី​​​​ឋា​ប​នា ក្លឹប​ខេម​រៈ ស​មា​គម​អគ្គ​​ស្នង​ការ​នគរ​បាល​​ជាតិ សមា​គម​​ទីចាត់​ការ​បច្ចេក​ទេស ក្លឹប​ព្រះ​ខ័ន​រាជ្យ​ ក្លឹប​ត្រ​ពាំង​ផ្លុង ក្លឹប​​ខេត្ត​កំពង់​ចាម ​ក្លឹប​ខេត្ត​ស្វាយ​រៀង​ ក្លឹប​ខេត្ត​ស្ទឹង​ត្រែង ក្លឹប​បៃ​តង​កម្ពុជា​ ក្លឹប​ខេត្ត​កំពង់​ឆ្នាំង និង​ក្លឹប​សហ​​ព័ន្ធ​កី​ឡា​។ ចំពោះ​កី​ឡា​ករ​ កី​ឡា​ការិនី​ចូល​រួម​មាន​រហូត​ដល់​​ទៅ​១៨៣​នាក់ ក្នុង​នោះ​ស្ត្រី​១២​នាក់​ រីឯ​វិញ្ញា​សា​ប្រ​កួត​មាន​ចំនួន​១២​​ក្រប​ខណ្ឌ​​។ ក្រប​ខណ្ឌ​ក១ មាន​ប្រ​កួត​វាយ​ទោ ប្រ​កួត​វាយ​គូ ប្រ​កួត​វាយ​គូ​អាយុ​​លើ​១៩​ឆ្នាំ ​និង​ប្រ​កួត​វាយ​ទោល​អា​យុ​លើ​​១៩​ឆ្នាំ​។ ក្រប​ខណ្ឌ​ក២ មាន​ប្រ​កួត​វាយ​គូ ប្រ​កួត​វាយ​ទោល ប្រ​កួត​វាយ​គូ​ អាយុ​ក្រោម​១៦​ឆ្នាំ ប្រ​កួត​វាយ​ទោ​ល​អាយុ​ក្រោម​១៦​ឆ្នាំ​ ប្រកួត​វាយ​​​គូ​នារី​ ​ប្រ​កួត​វាយ​ទោល​នារី ប្រ​កួត​អាយុ​ចាប់​ពី​៤០​ឆ្នាំឡើង និង​ប្រកួត​​ជា​ក្រុម​។

លោក​ប្រ​ធាន​គណៈ​កម្ម​ការ​រៀប​ចំ​ការ​​ប្រ​កួត​បាន​ឱ្យ​ដឹង​​ប​ន្ត​ទៀត​ថា ឆ្នាំ​នេះ​ទាំង​​ចំនួន​ក្លឹប និង​កី​ឡា​ករ​ កី​ឡា​ការិនី​ មាន​ការ​កើន​ឡើង​ច្រើន​ជាង​បណ្តា​​ឆ្នាំ​មុន​ៗ​។ ចំពោះ​លទ្ធ​ផល​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​​ប្រ​ធាន​សហ​ព័ន្ធ​​កី​ឡា​វាយ​សី​កម្ពុជា លោក​​ឧត្តម​សេនីយ៍​​លី​ ​កុសល ដែល​បាន​យក​ចិត្ត​ទុក​ដាក់​​ និង​បំ​ផុស​​ឱ្យ​មាន​ការ​ចូល​រួម​ចាប់​តាំង​ពី​ស្រ​ទាប់​យុវ​វ័យ​រហូត​ដល់​អ្នក​​ដែល​មាន​វ័យ​ច្រើន​ ធ្វើ​យ៉ាង​ណា​ដើម្បី​អភិវឌ្ឍ​ន៍វិស័យ​កី​ឡា​វាយ​សី​នៅ​កម្ពុជា​ឱ្យ​មាន​ការ​រីក​ចម្រើន ដូច​បណ្តា​ប្រទេស​ក្នុង​តំបន់​ផង​ដែរ​៕