ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋ​មន្ត្រី​​ថៃ​ទាមទារ​​ឱ្យ​កម្ពុជា​ដក​​​ទង់ជាតិ​ទើប​បង្ហូត​នៅវត្ត​កែវ​សិក្ខាគិរីស្វារៈ​ចេញ

13 ឆ្នាំ មុន

មានលេចឮព័ត៌មាន​ពី​ភាពចំរូង​ចំរាស​ថ្មីទៀត នៅ​តំបន់មានជំលោះ​​​ព្រំដែនរវាង​ប្រទេស​ថៃ និង​​ប្រទេស​កម្ពុជា ក្រោយពី​មានរបាយ​ការណ៍​​ថា កម្ពុជាបង្ហូត​ទង់ជាតិនៅ​វត្តកែវ​សិក្ខា​គិរីស្វារៈ​​ ក្រោយពីបំផ្លាញ​​ចោល​​ផ្ទាំង​ថ្ម​​នៅបរិ​វេណ​​ទល់​មុខ​វត្ត​​នេះមក​ ។​ ទាក់ទិននឹង​បញ្ហា​នេះ​យោង​តាម​​កាសែត​បាង​កក​​ប៉ុស្តិ៍​​​កាលពី​ល្ងាច​ថ្ងៃទី​២៧ មករា ​​ផ្សាយ​ឱ្យ​​ដឹង​ថា នៅពេលត្រូវ​គេ​ជូនដំណឹង​​អំពី​ការ​បង្ហូត​ទង់​ជាតិរបស់​កម្ពុជានេះ លោក​នាយក​រដ្ឋ​មន្ត្រី​​អាប់ភីស៊ីត វ៉េចាជីវ៉ា ថ្លែង​ថា

មានលេចឮព័ត៌មាន​ពី​ភាពចំរូង​ចំរាស​ថ្មីទៀត នៅ​តំបន់មានជំលោះ​​​ព្រំដែនរវាង​ប្រទេស​ថៃ និង​​ប្រទេស​កម្ពុជា ក្រោយពី​មានរបាយ​ការណ៍​​ថា កម្ពុជាបង្ហូត​ទង់ជាតិនៅ​វត្តកែវ​សិក្ខា​គិរីស្វារៈ​​ ក្រោយពីបំផ្លាញ​​ចោល​​ផ្ទាំង​ថ្ម​​នៅបរិ​វេណ​​ទល់​មុខ​វត្ត​​នេះមក​ ។​ ទាក់ទិននឹង​បញ្ហា​នេះ​យោង​តាម​​កាសែត​បាង​កក​​ប៉ុស្តិ៍​​​កាលពី​ល្ងាច​ថ្ងៃទី​២៧ មករា ​​ផ្សាយ​ឱ្យ​​ដឹង​ថា នៅពេលត្រូវ​គេ​ជូនដំណឹង​​អំពី​ការ​បង្ហូត​ទង់​ជាតិរបស់​កម្ពុជានេះ លោក​នាយក​រដ្ឋ​មន្ត្រី​​អាប់ភីស៊ីត វ៉េចាជីវ៉ា ថ្លែង​ថា «ប្រសិនបើ​​ជា​រឿង​​​ពិត ទង់ជាតិ​នោះ​ត្រូវរុះរើ​​ចេញវិញ​ជា​បន្ទាន់» ។ ប៉ុន្តែទោះបីជា​បែបណា ​លោកអាប់​ភី​ស៊ីត ​ថ្លែង​ថា រូបលោក​មិនទាន់ដឹង​ច្បាស់​ថា តើ​ទង់ជាតិនោះត្រូវ​ដាក់បង្ហូរ​​នៅកន្លែង​ណា​នោះ​ទេ ។​

សំនួរ​សួរ​ថា ​តើអ្វីដែល​កើតឡើង​កាលពី​​​២-៣​​សប្តាហ៍​មុន អាច​ត្រូវ​​លើក​យក​មក​​ពិភាក្សា​​គ្នា​​នៅ​ក្នុង​កិច្ច​​​ប្រជុំ​​គណៈ​កម្មាធិការ​​បេតិ​កភណ្ឌ​ពិភព​លោកដែរ​ឬ​ក៏អត់ ។ លោកអាប់ភីស៊ីត ​អះ​អាង​ថា «ពិតណាស់ យើង​នឹង​ត្រូវតែ​រាយការណ៍​​ពី​បញ្ហា​​ទាំងនេះ​ជូន​គណៈ​កម្មាធិការ​​​បេ​តិ​កភណ្ឌ​​ពិភពលោក​ ដើម្បី​​ឱ្យ​ដឹង​ថា តើ​គណៈ​កម្មាធិការ​​​ចង់​​បន្ត​​​នីតិវិធី​​នៃការគ្រប់គ្រង​​តំបន់​មាន​ជំលោះ​​រវាង​ប្រទេស​ថៃ និងប្រទេស​កម្ពុជា​ទៀត ឬ​ក៏​យ៉ាង​ណា ។
ជាមួយគ្នា​​នេះ កាសែត​ឌឹក​ណេស្សិន​​ នៅថ្ងៃទី​​២៨ មករា បានផ្សាយ​​ដោយ​ដកស្រង់​សំដី​លោកនាយករដ្ឋ​មន្ត្រី​​អាប់ភីស៊ីត ដែលថ្លែង​​កាល​ពី​ល្ងាច​ថ្ងៃទី​​២៧ មករា ថា ​កម្ពុជា​ពុំ​មាន​សិទ្ធិ​បង្ហូត​​​ទង់ជាតិ​របស់ខ្លួននៅ​តំបន់​មាន​ជំលោះ​​​ប្រាសាទ​​ព្រះវិហារ​នោះទេ ។ លោក​អាប់ភីស៊ីត ថ្លែង​ទៀត​​ថា «ប្រសិន​បើ​មានទង់​ជាតិ​នោះមែន គេត្រូវតែ​​ដក​ទង់ជាតិនោះ​ចេញ​វិញ​ជា​បន្ទាន់» ។​

លោក​អាប់ភីស៊ីត ធ្វើការ​​អត្ថា​ធិប្បាយ​​ដូច្នេះ​​ក្រោយ​ពី​​ក្រុមជ្រុល​​និយម​សៀម​​​អាវ​លឿង លើក​ឡើង​​ពីបញ្ហា​​ទង់ជាតិ​នោះ​ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើបាតុកម្ម​នៅ​បរិវេណ​​ខាង​​ក្រៅ​​វិមាន​រដ្ឋាភិ​បាល​កាលពី ថ្ងៃទី​​២៧ មករា ។
មុននេះ​​កម្ពុជា​បាន​ឯកភាព​តាមការ​​ទាម​ទារ​​​​របស់ថៃ​​ម្តង​រួចហើយ ដោយ​បំផ្លាញ​​ចោល​វិញ​នូវ​ផ្ទាំង​​ថ្ម​ចារឹក​​នៅទល់មុខ​វត្តកែវ​សិក្ខាគិរីស្វារៈ​ ។ កាសែតឌឹណេស្សិន​​បានដកស្រង់​សំដី​​លោក​អាប់​ភីស៊ីត ​ដែលថ្លែង​​ជា​ថ្មី​​ទៀត​ថា «​​កម្ពុជា​ពុំ​មានសិទ្ធិ​​​ទាមទារ​​យក​អធិបតេយ្យ​ភាព​​នៅ​តំបន់​​មាន​ជំលោះ​​នោះតែ​ម្នាក់​ឯង​បាន​ឡើយ ព្រោះ​​​ថៃ​ទាមទារ​​​យកដី​នៅ​តំបន់​នោះដែរ» ។ លោក​​​អាប់ភីស៊ីត ​ថ្លែង​ប្រាប់​អ្នកកាសែត​​​កាលពីថ្ងៃទី​​​២៧ មករា ថា «ជំលោះ​​ជា​បន្ត​​ជា​មួយ​កម្ពុជា​នឹង​ជា​លេស​មួយ​សំរាប់​លោក ដើ​ម្បី​​បន្ត​​រារាំង​ផែនការ​គ្រប់គ្រង​ប្រាសាទ​​ព្រះវិហារ​​ជាឯក​តោភាគី​របស់កម្ពុជា» ៕​