ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនរងគ្រោះ​​​​ដោយ​​ទឹកជំនន់​​​​​ ទទួល​​អំណោយ​ពី​កាក​បាទក្រហម​​ សាខា​រាជធានីភ្នំពេញ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ នា​ល្ងាច​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១១ ប្រតិភូ​កាក​បាទក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ប៉ា​ សុ​ជាតិ​វង្ស ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា កាក​បាទក្រហម​កម្ពុជា​​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ រួម​ដំណើរ​ដោយ ​លោក​ជំទាវ

រាជធានីភ្នំពេញ​​​​ ៖ នា​ល្ងាច​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១១ ប្រតិភូ​កាក​បាទក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ប៉ា​ សុ​ជាតិ​វង្ស ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា កាក​បាទក្រហម​កម្ពុជា​​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ រួម​ដំណើរ​ដោយ ​លោក​ជំទាវ លោក​ឧកញ៉ា លោក លោកស្រី ក្នុង​ជួរ​គណៈ​កិត្ដិយស​សាខា គណៈកម្មាធិការ​សាខា មន្ដ្រី​ប្រតិបត្ដិ​សាខា អនុ​សាខា​ខណ្ឌ​ឬ​ស្សី​កែវ​ជា​ច្រើន​រូប បាន​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​សង្គ្រោះ​​ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជា​ពល​ដ្ឋ​ដែល​​កំពុង​រង​គ្រោះ​ដោយសារ​ទឹកជំនន់​រស់នៅ​សង្កាត់​ស្វាយប៉ាក​ចំនួន​៣៩៤​គ្រួសារ និង​សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦​ចំនួន​១៥៦​គ្រួសារ នៃ​ខណ្ឌ​ឫ​ស្សី​​កែវ ដើម្បី​ជួយ​សំរាល​ការ​លំបាក​ចំពោះ​មុខ ។

មាន​ប្រសាសន៍​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​តាម​ទីកន្លែង​នី​មួយ​ៗ ​លោក​ប៉ា សុ​ជាតិ​វង្ស បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​គិត​គូរ​ខ្ពស់​របស់​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ប្រធានកាក​បាទក្រហម​កម្ពុជា​ ចំពោះ​​ប​ញ្ហ​គ្រោះ​ទឹកជំនន់​ដែល​បាន​លិចលង់​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង ដែល​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធ​បណ្ឌិត​ប្រធាន បាន​ចាត់​នូវ​វិធាន​ឱ្យ​ទាំង​ថ្នាក់​កណ្ដាល និង​តាម​សាខា​រាជ
ធានី​-​ខេត្ដ​ណា​ដែល​មានការ​រង​គ្រោះ​ត្រូវ​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ការ​ជួយ​សង្គ្រោះ ដោយ​មិន​បណ្ដែតបណ្ដោយ​ឱ្យ​ប្រជាពលរដ្ឋ​យើង​​ណា​ម្នាក់​អត់បាយ​ហូប​នោះ​ឡើយ​។ លោក​​បាន​មាន​ប្រសាសន៍​បន្ដ​ថា ថ្វី​ដ្បិត​​តែ​អំណោយ​សង្គ្រោះ​ដែល​នាំ​យក​មក​ចែក​ជូន​នា​ពេល​នេះ មាន​ចំនួន​តិច​មិន​អាច​បំពេញ​តាម​តំរូវការ​របស់​បងប្អូន​ឱ្យ​បាន​គ្រប់គ្រាន់​ក៏​ដោយ តែ​វា​អាច​រួម​ចំណែក​ជួយ​ដោះ​ស្រាយ​នូវ​បញ្ហា​ចំពោះ​មុខ​បាន​មួយ​រយៈ​ផង​ដែរ​ ទំ​រាំ​នឹង​ទឹក​ស្រក់​ទៅ​វិញ ដែល​នេះ​បាន​សរ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ស្មារតី​រួមសុខ រួម​ទុក្ខ​នៅ​ជាប់​ជា​និច្ច​ជាមួយ​ប្រជាពលរដ្ឋ​យើង​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ពោល​គឺ ទីណា​មាន​ការ​លំបាក ទីនោះ​មានកាក​បាទក្រហម​កម្ពុជា​ជា​និច្ច​។

ចុងបញ្ចប់​​លោក​​ប្រធាន​គណៈកម្មាធិការ​សាខា​ក៏​សូម​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ទឹកជំនន់​ទាំងអស់​ត្រូវ​មាន​ប្រុង​ប្រ​យ​័ត្នចំពោះ​កូនចៅ​កុំឱ្យ​លេង​ទឹក និង​ប្រយ័ត្ន​ចំពោះ​សត្វ​អ​សិរ​ពិស​នានា ហើយ​សូម​ឱ្យ​បងប្អូន​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​អនាម័យ​ជា​ពិសេស​ត្រូវ​បរិ​ភោគ​ទឹក​ឆ្អិន​ដើម្បី​ចៀសវាង​នូវ​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ ទន្ទឹម​នឹង​ដែរ សំរាប់​គ្រួសារ​ដែល​មាន​ស្ដ្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ត្រូវ​ត្រៀម​បង្ការ​នូវ​មធ្យោ​បាយ​ធ្វើ​ដំណើរ និង​ឆាប់​រូស​រាន់​មក​មន្ទីរ​ពេទ្យ​។​អំណោយ​សង្គ្រោះ​ដែល​នាំ​យក​មក​ចែក​ជូន​គ្រួសារ​​រង​គ្រោះ​ទាំង​២​សង្កាត់​ខាងលើ​សរុប​ទាំង​អស់​ចំនួន​៥៥០​គ្រួសារ រួម​មាន ៖ ​​អង្ករ​៥.៥០០​គីឡូក្រាម​​, ​មី​៨.២៥០​កញ្ចប់​, ​ទឹកត្រី​ទឹកស៊ីអ៊ីវ​៣.៣០០​ដប​, ​ត្រីខ​២.៧៥០​កញ្ចប់​, ​ទឹកដោះ​គោ​៥៥០​កំប៉ុង​, ​ទឹក​បរិ​សុ​ទ្ធ​ឱ​រ៉ា​ល់​ដប​ធំ​៣.៣០០​ដប ជា​អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ និង​ថវិកា​បន្ថែម​ទទួល​បាន​ពី​លោក​ជំទាវ​ឧកញ៉ា​ឡោក ខេ​ង ឧបត្ថម្ភ​អង្ករ​ជំនួយ​សុខភាព​១.១០០​កញ្ចប់​, លោក​អូ​ស្មាន់ ហា​សាន់ និង​លោក​ជំទាវ ឧបត្ថម្ភ​ថវិកា​៥.៥០០.០០០​រៀល៕