ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​​​ការបរទេស​​​​ស៊ែប៊ី ​អញ្ជើញជួប​ពិភាក្សាការងារ​​​ជាមួយលោក​ឧប​នាយក​រដ្ឋមន្ត្រី​​​ហោ ណាំហុង ​ពង្រឹង​​កិច្ចសហ​ប្រតិបត្តិការ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ រដ្ឋមន្ត្រីក្រសួងការ​បរទេសនៃប្រទេសស៊ែប៊ី លោក​វុក ហ្សេរ៉េមីក ​បាន​មកដល់ប្រទេសកម្ពុជា​កាលពី​វេលាយប់ថ្ងៃ​ច័ន្ទ ទី១០ តុលា ហើយ​នៅ​​​វេលាម៉ោង​១០​និង​​៣០នាទី​​​ព្រឹកថ្ងៃទី​​​១១ តុលា ២០១១ នេះ លោក​​វុក ហ្សេរ៉េមីក ត្រូវបានស្វាគមន៍​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង

រាជធានីភ្នំពេញ​​​​ ៖ រដ្ឋមន្ត្រីក្រសួងការ​បរទេសនៃប្រទេសស៊ែប៊ី លោក​វុក ហ្សេរ៉េមីក ​បាន​មកដល់ប្រទេសកម្ពុជា​កាលពី​វេលាយប់ថ្ងៃ​ច័ន្ទ ទី១០ តុលា  ហើយ​នៅ​​​វេលាម៉ោង​១០​និង​​៣០នាទី​​​ព្រឹកថ្ងៃទី​​​១១ តុលា ២០១១ នេះ លោក​​វុក ហ្សេរ៉េមីក ត្រូវបានស្វាគមន៍​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង ​​ជួប​ពិភាក្សា​ការងារ​​​នៅ​ទីស្តីការ​ក្រសួង​ការបរទេស​​​លើ​អ្វីដែល​ហៅ​ថា​រឹតចំណងមិត្តភាព និងកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ​។

បើតាមអ្នកនាំពាក្យក្រសួងការបរទេស​លោក​កុយ គួង គឺកម្ពុជា-សាធារណរដ្ឋស៊ែប៊ី មាន​ទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ​១៩៥៧​មកម៉្លេះ​ដែល​ពេលនោះស៊ែប៊ីស្ថិតនៅ​ក្នុងសហព័ន្ឋយូហ្គោស្លីវី ។ យោងតាមសេចក្តីជូន​ព័ត៌មានរបស់ក្រសួង ការបរទេស និង​សហប្រតិ​បត្តិការអន្តរជាតិ​ចេញ​ផ្សាយជាសាធារណៈ​កាល​ពីថ្ងៃទី​៧ តុលា បាន​បញ្ជាក់​ថា ក្នុងអំឡុងពេល​ដំណើរ​បំពេញ​ទស្សន​កិច្ចផ្លូវការរយៈពេល២​ថ្ងៃនៅកម្ពុជា តាម​ការ​អញ្ជើញរបស់លោក​ប្រមុខ​ការទូតកម្ពុជា ហោ ណាំហុង នោះ រដ្ឋ​មន្រ្តីការបរទេសនៃ​សាធា​រណរដ្ឋស៊ែប៊ី លោក​វុក ហ្សេរ៉េមីក នឹង​ជួប​ពិភាក្សាទ្វេភាគីជាមួយ​លោក​ឧបនាយករដ្ឋមន្រ្តី​​ហោ ណាំហុង រដ្ឋមន្រ្តីការ​បរទេស និងសហ​ប្រតិ​បត្តិការអន្តរជាតិ និងចូល​ជួប​សម្តែងការ​គួរ​សម​ជាមួយសម្តេចអគ្គមហា​សេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជា​ណាចក្រ​កម្ពុជា និង​មុនពេលចាកចេញពី​កម្ពុជានៅថ្ងៃ​ទី​១១ តុលា លោករដ្ឋមន្រ្តីការ​បរទេស​នៃ​ប្រទេស​ស៊ែប៊ី នឹងអញ្ជើញទៅទស្សន​កិច្ចសារមន្ទីរជាតិ​ក្នុងរាជធានីភ្នំពេញផងដែរ​៕