ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​​ឡើង​ថ្ងៃទី ​11 តុលា

12 ឆ្នាំ មុន

*ឆ្នាំ១៨៥២-សាកល​វិទ្យា​ល័យ Sydney ដែលជា​សាកល​វិទ្យា​ល័យ​មាន​វ័យ​ចំណាស់​​ជាង​គេ​បំផុត ​ក្នុង​ប្រទេស​​អូស្ត្រាលី​ ត្រូវ​បាន​បើក​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់។
*ឆ្នាំ១៩៥០-ប្រព័ន្ធ​ទូរទស្សន៍ពណ៌ CBS ទទួល​បាន​អាជ្ញា​ប័ណ្ណ​​លើក​ដំបូងសម្រាប់​ការ​​ផ្សព្វផ្សាយ​​ដោយ​គណៈ​កម្មាធិការ​​ទំនាក់ទំនង​សហព័ន្ធ​​អាមេ​រិក ។

*ឆ្នាំ១៨៥២
-សាកល​វិទ្យា​ល័យ Sydney ដែលជា​សាកល​វិទ្យា​ល័យ​មាន​វ័យ​ចំណាស់​​ជាង​គេ​បំផុត ​ក្នុង​ប្រទេស​​អូស្ត្រាលី​ ត្រូវ​បាន​បើក​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់។
*ឆ្នាំ១៩៥០
-ប្រព័ន្ធ​ទូរទស្សន៍ពណ៌ CBS ទទួល​បាន​អាជ្ញា​ប័ណ្ណ​​លើក​ដំបូងសម្រាប់​ការ​​ផ្សព្វផ្សាយ​​ដោយ​គណៈ​កម្មាធិការ​​ទំនាក់ទំនង​សហព័ន្ធ​​អាមេ​រិក ។
*ឆ្នាំ១៩៥៤
-​សង្គ្រាម​​ឥណ្ឌូចិន ៖ ​កង​ទ័ព​​វៀត​មិញ ​ចូល​គ្រប់​គ្រង​​វៀតណាម​​ខាងជើង ។
*ឆ្នាំ២០០០
-​អង្គ​ការ​ណាសា បានបាញ់​​​ប​ង្ហោះ​​យាន​អវកាស​ STS-92 ដែល​ជា​បេសក​កម្ម​​យាន​អវកាស​ទី​១០០ សម្រាប់​ការស្រាវជ្រាវ ។
*ឆ្នាំ២០០៦
-របាយការ​ណ៍របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ប្រកាស​ថា ការ​ធ្វើ​បាប​កុមារ​កំពុង​តែ​រីក​រាល​​ដាលនៅ​​ក្នុងបណ្តា​ប្រទេស​មួយ​ចំនួ​ន​ក្នុង​ពិភព​លោក​។ ចំណែក​​ឯរបាយ​ការណ៍​​ដាច់​ដោយ​ឡែក​មួយ​ទៀត​​របស់​អង្គ​ការ​​សប្បុរស​ធម៌ ​សង្គ្រោះ​​កុមារ​ បាន​ឱ្យ​ដឹងថា ​មាន​កុមារ​ចំនួន​ជាង​១​លាន​នាក់​ទូទាំងពិភព​លោក​កំពុងស្ថិត​ក្នុង​ពន្ធនាគារ។
*ឆ្នាំ២០០៧
-​អ្នក​និពន្ធ​​ជនជាតិអង់​គ្លេស Doris Lossing ទទួល​បាន​ពាន​រង្វាន់​ណូបែលផ្នែក​អក្សរ​សាស្ត្រ។
*ឆ្នាំ២០០៨
-​ក្រសួងការ​ពារ​ប្រទេស​សហ​រដ្ឋ​អាមេរិក​បាន​ដក​ប្រទេស​កូរ៉េ​ខាង​ជើងចេញ​ពី​បញ្ជី​អ្នក​គាំទ្រ​ភេរវ​កម្ម ។
*ឆ្នាំ២០១០
-ចំនួនអ្នក​ស្លាប់​​ដោយ​សារ​គ្រោះ​មហន្ត​រាយ​​ទឹកជំនន់​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ​បាន​កើន​ឡើង​​ដល់​១៤៥​នាក់ ។
-តារាចម្រៀង​​ប៉ុប​ ជន​ជាតិ​អង់​គ្លេស George Michael ត្រូវបាន​ដោះលែង​ បន្ទាប់​​ពី​​ជាប់​ពន្ធនាគាររយៈ​ពេល​៤​សប្តាហ៍​ពី​បទ​បើក​បរ​ដោយ​មាន​ជាតិ​សារធាតុ​ញៀន​កញ្ឆា ៕