ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​ព្រហ្ម​វិ​ហារ​ធម៌​ចែក​អំណោយ​ប្រ​ជា​ពល​រដ្ឋ​លិច​ទឹក​ឃុំ​អន្សារ​ចំបក់

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ ​កាល​ពី​រសៀល​ថ្ងៃ​ទី​៧ តុលា អង្គ​ការ​ព្រហ្ម​វិហារ​ធម៌​ប្រ​ចាំ​ខេត្ត​ពោធិ៍​សាត់ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ប្រ​ជា​ពល​រដ្ឋ​រង​​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន ​៦១​គ្រួ​សារ​នៅ​ឃុំ​អន្សារ​ចំបក់​​ ស្រុក​ក្រ​គរ​។​
លោក​ឡាញ់ ស៊ី​ធន មេ​ឃុំ​អន្សារ​ចំបក់​បាន​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​នៅ​ឃុំ​​អន្សា​រ​ចំ​បក់​ទឹក​ជំនន់​លិច​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​​៣៩៣​ ​គ្រួ​សារ ប៉ះ​ពាល់​ស្រូវ​៤៤០​ហិកតា និង​ខូច​ខាត​៣៥០​ហិកតា។

ខេត្ត​ពោធិ៍​សាត់ ៖ ​កាល​ពី​រសៀល​ថ្ងៃ​ទី​៧ តុលា អង្គ​ការ​ព្រហ្ម​វិហារ​ធម៌​ប្រ​ចាំ​ខេត្ត​ពោធិ៍​សាត់ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ប្រ​ជា​ពល​រដ្ឋ​រង​​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន​៦១​គ្រួ​សារ​នៅ​ឃុំ​អន្សារ​ចំបក់​​ ស្រុក​ក្រ​គរ​។​
លោក​ឡាញ់ ស៊ី​ធន មេ​ឃុំ​អន្សារ​ចំបក់​បាន​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​នៅ​ឃុំ​​អន្សា​រ​ចំ​បក់​ទឹក​ជំនន់​លិច​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​​៣៩៣​​គ្រួ​សារ ប៉ះ​ពាល់​ស្រូវ​៤៤០​ហិកតា និង​ខូច​ខាត​៣៥០​ហិកតា។ ប្រ​ជា​ពល​រដ្ឋ​លិច​ទឹក​ទាំង​៣៩៣គ្រួ​សារ ​បាន​ទទួល​អំណោយ​របស់​​រាជ​​រដ្ឋា​ភិបាល​តាម​រយៈ​អភិបាល​ខេត្ត​ចំនួន​​​២៤០​គ្រួ​សារ​​​​ហើយ ថ្ងៃ​នេះ​អង្គ​ការ​ព្រហ្ម​វិហារ​ធម៌​​​បាន​​ចែក​ជូន​៦១​គ្រួ​សារ​បន្ថែម​ទៀត​។

លោក​អ៊ុម ណារិន តំណាង​ម្ចាស់​អំ​ណោយ​បាន​ជម្រាប​​ថា សម្ភារ​ដែល​យក​​​មក​ចែកជូន​បង​ប្អូន​ នា​ពេល​នេះ​ជា​អំណោយ​របស់​អង្គ​ការ​ខុន​សឺន​វើល​វ៉ាយ​ ដែល​បាន​ទទួល​ពី​បណ្តា​ប្រ​ទេស​នានា លើស​កល​លោកសម្រាប់​​ចូល​រួម​សង្គ្រោះ​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​​ប្រ​ទេស​កម្ពុជា​ ដែល​លិច​​ទឹក​ជំនន់​។ អំណោយ​របស់​អង្គ​ការ​​ខុន​សឺនវើល​ វ៉ាយ​នេះ​មិន​មែន​ចែក​តែ​ប្រ​ជា​ពល​រដ្ឋ​​ឃុំ​អន្សារ​ចំ​បក់​មួយ​ប៉ុណ្ណោះ​ទេ គឺ​បាន​ចែក​ប្រ​ជា​ពល​រដ្ឋ​នៅ​ស្រុក​កណ្តៀង ស្រុក​បាកាន និង​ក្រុង​​ពោធិ៍​សាត់​​​រាប់​រយ​គ្រួ​សារ​​មក​ហើយ​ដែរ លើក​លែង​តែ​ស្រុក​ភ្នំ​ក្រ​វាញ និង​ក្រុង​វាល​វែង​ប៉ុណ្ណោះ​ដែល​មិន​ទទួល​រង​គ្រោះ​ធម្ម​ជាតិ​ទឹក​ជំនន់​។

លោក​យៀប លី តំណាង​​លោក​អភិបាល​ខេត្ត​​មាន​ប្រ​សាសន៍​ថា ​ក្នុង​ឱ​កាស​ទឹក​ជំនន់​លិច​ខេត្ត​​ក្រុង​មួយ​ចំនួន​នេះ​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល​​គណៈ​កម្ម​ា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​ម​ហន្ត​រាយ​ កាក​បាទ​ក្រហម​ និងលោក​​​អភិបាល​ខេត្ត​មមា​ញឹក​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​ប្រ​ជា​ពល​រដ្ឋ​​ឱ្យ​រួច​​ផុត​ជីវិត​ និង​ចែក​អំណោយ​សង្គ្រោះ​​បន្ទាន់​​។ ជា​មួយ​គ្នា​នេះ​អង្គ​ការ​ជាតិ​-​អន្តរ​ជាតិ​មួយ​ចំនួន​ក៏​បាន​ចូល​រួម​ជា​មួយ​រាជ​រដ្ឋា​ភិបាល​​ផង​ដែរ​។ លោក​ផ្តាំ​ផ្ញើ​ដ​ល់​ប្រ​ជា​ពល​រដ្ឋ​​​សុំប្រ​យ័ត្ន​កូន​ចៅ​ការ​ពារ​កុំ​ឱ្យ​ធ្លាក់​ទឹក​-​លង់​ទឹក ឬ​សត្វ​អសិរ​ពិស​ខាំ ត្រូវ​ចេះ​អនា​ម័យ​ខ្លួន​ប្រាណ និង​ហូប​ទឹក​ឆ្អិន​​ជា​និច្ច​​​ ការ​ពារ​ជំងឺ​​​រា​ត​ត្បាត​ផ្សេងៗ ពិសេស​គួរ​កុំ​ពិសា​ស្រា​ដែល​​ជា​ហេតុ​នាំ​ឱ្យ​ពុល​ស្លាប់​ជា​បន្ត​បន្ទាប់​ដូច​ថ្ងៃ​មុន​។ ពេល​ទឹក​ស្រក​យើង​ត្រូវ​មាន​ផែន​ការ​ធ្វើ​ស្រូវ​ប្រ​ដេញ​ទឹក​ ឬ​ដាំ​ដុះ​ដំណាំ​បន្លែ​ផ្សេងៗ ដើម្បី​ស្តារ​ការ​ខូច​ខាត​​ចៀស​វាង​ធ្វើ​ចំណាក​ស្រុក​។

អំណោយ​បាន​ចែក​ជូន​ដល់​ប្រ​ជា​ពល​រដ្ឋ​ទាំង​៦១​គ្រួ​សារ​ ក្នុង​មួយ​គ្រួ​សារ​ទទួល​បាន​អង្ករ​២៥​គី​ឡូ​ក្រាម តង់​១ មុង​១ អំ​បិល​អី​យ៉ូត​២​គី​ឡូ​ក្រាម​ ប្រេងឆា​១​ដប និង​ថវិកា​​​១០.០០០​រៀល​៕