ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុ​កម្មមុខ​សណ្ឋា​គារ​នៅ​តែ​បន្តរយៈ​ពេល3ថ្ងៃ​មក​ហើយ​រ​ដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ទទូច​ឱ្យ​បញ្ចប់​វិបត្តិ​នេះ

12 ឆ្នាំ មុន

ខេត្ដសៀមរាប ៖ ​រដ្ឋមន្ដ្រី​ក្រសួង​ទេស​ចរណ៍​លោក​ថោ​ង ខុន កាលពី​ថ្ងៃ​ទី៧ តុលា​ នេះ​បាន​ធ្វើការ​ទ​ទួ​ច ដល់​អាជ្ញាធរ​ខេត្ដសៀមរាប រួម​ទាំង​ជំនាញ​ពាក់​ព័ន្ធ​ដទៃ​ទៀត​រួម​គ្នា​ធ្វើការ​ដោះស្រាយ​បញ្ចប់​ឱ្យ​ បាន​ឆាប់នូវ​វិវាទ​រវាង​ម្ចាស់​សណ្ឋាគារ​អង្គរ​វិឡា​​ បូ​តា​​និ​ខ​ល ​រី​សត​ (Angkor Village Botanical Resort) និង​សណ្ឋាគារ​អង្គរ​វិឡា (Angkor Village) ជាមួយ​ក្រុម​បុគ្គលិក និង​កម្មករ​ដែល​កើតឡើង​តាំងពី​ដើមខែសីហា ឆ្នាំ​

ខេត្ដសៀមរាប ៖ ​រដ្ឋមន្ដ្រី​ក្រសួង​ទេស​ចរណ៍​លោក​ថោ​ង ខុន កាលពី​ថ្ងៃ​ទី៧ តុលា​ នេះ​បាន​ធ្វើការ​ទ​ទួ​ច ដល់​អាជ្ញាធរ​ខេត្ដសៀមរាប រួម​ទាំង​ជំនាញ​ពាក់​ព័ន្ធ​ដទៃ​ទៀត​រួម​គ្នា​ធ្វើការ​ដោះស្រាយ​បញ្ចប់​ឱ្យ​បាន​ឆាប់នូវ​វិវាទ​រវាង​ម្ចាស់​សណ្ឋាគារ​អង្គរ​វិឡា​​ បូ​តា​​និ​ខ​ល ​រី​សត​ (Angkor Village Botanical Resort) និង​សណ្ឋាគារ​អង្គរ​វិឡា (Angkor Village) ជាមួយ​ក្រុម​បុគ្គលិក និង​កម្មករ​ដែល​កើតឡើង​តាំងពី​ដើមខែសីហា ឆ្នាំ​២០១១​រហូត​មក ចៀស​វាង​ជះ​ឥទ្ធិពល​មិនល្អ​ដល់​ក្រុង​ទេសចរណ៍​សៀមរាប​ដែល​ត្រូវ​បាន​ចាត់ទុកជា​តំបន់​ប៉ូ​ល​នៃ​ទេស​ចរណ៍​​ជាតិ ព្រោះ​តែ​​ការ​ធ្វើ​កូដកម្ម​តវ៉ា​ម្ដង​ហើយ​ម្ដង​ទៀត​។

ការ​ទ​ទូច​ឱ្យ​មានការ​ដោះស្រាយ​បញ្ចប់​វិវាទ​នេះ​ ដែល​ថ្លែង​ឡើង​ដោយ​លោក​រដ្ឋមន្ដ្រី​នៃ​ក្រសួង​ទេសចរណ៍​នេះ​ ធ្វើ​ឡើង​នៅ​ពេល​បុគ្គលិក​និង​កម្មករ​នៃ​សណ្ឋាគារ​ទាំង​ពីរ​ខាងលើ​មាន​ប្រមាណ​ជិត​១០០​នាក់​កំពុងបន្ដ​ធ្វើ​កូដកម្ម​ឥត​កំណត់ពេល​មួយ​ ក្នុង​គោលបំណង​ទាមទារ​ឱ្យ​មានការ​ទទួលយក​បុគ្គលិក​សណ្ឋាគារ​ចំនួន៦៧ នាក់​ដែល​ត្រូវ​បានគេ​បណ្ដេញ​ចេញពី​ការងារ​​បាន​ចូល​បំរើ​ការ​ដូច​ដើម​វិញ​។

រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​លោកថោ​ង ខុន បាន​មាន​ប្រសាសន៍​ប្រាប់​​តាម​ទូរ​ស័ព្ទកាលពី​ព្រឹក​ថ្ងៃ​ទី៧ តុលា​ នេះ​ថា យើង​មិន​ចង់ឱ្យ​មានការ​ធ្វើ​កូដ​កម្មដ៏រ៉ាំរ៉ៃ​ប្រឆាំង​ទៅ​និង​ម្ចាស់​ស​ណា្ឋ​គារ​យ៉ាង​ដូច្នេះ​ទេ ហើយក៏ជឿថា​ម្ចាស់​ឧស្សាហ៍កម្ម​សណ្ឋា​គារ​ផ្សេង​ទៀត​ដែល​មាន​ចំនួន​រាប់រយ​នៅ​សៀម​រាប​ក៏គេ​មិន​គាំទ្រ​​​ឱ្យធ្វើ​អ៊ីចឹង​​ទេ។​ ដូច្នេះ​មិន​ត្រូវ​បណ្ដែតបណ្ដោយ​អូស​បន្លាយពេល​​យូ​រត​ទៅ​
ទៀ​ត​ទេ​ គួរតែ​អាជ្ញាធរ និង​ជំនាញ​ពាក់​ព័ន្ធ​ផ្សេង​ៗ ជា​ពិសេស​ម្ចាស់​សណ្ឋាគារ​ ដែល​មាន​បញ្ហា​ហ្នឹង​តែ​ម្ដង​រួម​គ្នា​ដោះស្រាយ​បញ្ចប់​វិវាទ​ឱ្យ បាន​ឆាប់​ទៅ​ កុំ​ទុក​នៅ​រ៉ាំរ៉ៃ​អ​ុីចឹង​​ទៀត​ វា​មិន​សម​ភ្នែក​មើល​ទេ​សម្រាប់​ក្រុង​ទេសចរណ៍​សៀមរាប​ដែល​ចាត់​ទុក​ទៅ​នឹង​តំបន់​ប៉ូ​ល​នៃ​ទេសចរណ៍​ជាតិ​ទាំងមូល​។

លោក​បាន​បញ្ចា​ក់​បន្ថែម​ដោយ​លើក​ជា​ច​ម្ង​ល់​ថា ​យើង​ឆ្ងល់​ណាស់​ថា​នៅ​ខេត្ដសៀមរាប​មាន​សណ្ឋាគារ​រាប់រយ​ ចុះ​ហេតុ​អ្វី​បានជា​មាន​តែ​សណ្ឋាគារ​អង្គរ​វិឡា​ បូ​តា​និខល ​រី​សត ​មួយ​កើត​មាន​បញ្ហា​យ៉ាង​ដូច្នេះទេ។​ ប៉ុន្ដែ​យើង​មិន​អាច​និយាយ​ថា​វិវាទ​រវាង​និ​យោ​ជិ​ក​និង​និយោជក​នៃ​សណ្ឋា​គារ​ហ្នឹង​ម្ខាង​ណា​ត្រូវ​ម្ខាងណា​ខុស​នោះ​ទេ​ តែ​ការ​ដោះស្រាយ​គ្នា​ត្រូវ​តែ​ឱ្យ​មាន​ភាព​យុ​ត្ដិ​ធ​ម៌ គឺ​ឈ្នះ​ៗ​ទាំង​សងខាង​ដោយ​ផ្អែក​ទៅ​លើ​លក្ខ​ន្ដិកៈ​​ការងារ និង​ច្បាប់​ការងារ​ជា​គោល​។ ក្នុង​ករណី​​ម្ចាស់​សណ្ឋាគារ​គេ​ថា ​គេ​ខាត​មិន​អាច​បន្ដដំណើរ​ការអាជីវកម្ម​របស់​ខ្លួន​បាន​តទៅ​ទៀត​ សូម​ឱ្យ​គេ​ដាក់​ពាក្យ​ឈប់​មក​ក្រសួង​មក ​និង​សង​លុយ​ទៅ​បុគ្គលិក​ឱ្យ​គ្រប់​ចំនួន​ទៅ ​ដើម្បី​ឱ្យ​ពួក​គេ​ទៅ​រក​កា​ងារ​ធ្វើ​នៅ​កន្លែង​ផ្សេង​ទៀត ព្រោះ​មិន​មាន​តែ​សណ្ឋាគារ​មួយ​ហ្នឹង​ឯណា ហើយ​ចំពោះ​អ្នក​ណា​ប្រ​ព្រឹត្ត​​ខុសច្បាប់​សូម​ឱ្យ​តុលាការ​កាត់ទោស​ទៅ​វា​​បាត់​ទៅ​ហើយ​។

សូម​រំលឹក​ថា ​ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​៥ តុលា រហូត​មកមាន​រយៈពេល​បី​ថ្ងៃ​មក​ហើយ ក្រុម​បុ​គ្គ​លិក​ និង​កម្មករ​បម្រើ​ការ​នៅ​ក្នុង​សណ្ឋាគារ​អង្គរ​វិឡា (AngkorVillage Botanical Resort) និង​សណ្ឋាគារ​អង្គរ​(Angkor Village)​ប្រមាណ​ជាង​៩០​នាក់​បាន​ធ្វើការ​ប្រមូលផ្ដុំ​គ្នា​ជា​លើក​ទី៣ ធ្វើ​កូដកម្ម​​អហិង្សានៅ​ពី​មុន​សណ្ឋា​គារ«​អង្គរ​រី​សត» ​ស្ថិត​នៅ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​​ក្រាមក្រុង​សៀមរាប ដោយ​ម្នាក់​ៗ​បាន​កាន់​
បដា និងរូបថត​សម្ដេច​ទាំង​បី​រួម​ទាំង​មីក្រូ​ស្រែក​ខ្លាំង​នៅ​មុខ​សណ្ឋាគារនោះ ដើម្បី​ទាញ​ចំណាប់​អារ​ម្ម​ណ៍​ថ្នាក់ដឹកនាំ​ខេត្ដ និង​ម្ចាស់​សណ្ឋាគារ​ទទួល​យក​បុគ្គលិក​ចំនួន៦៧​នាក់​​ដែលគេ​បណ្ដេញចេញ​ដោយសា​តែ​បង្កើត​សហ​ជីព​ បាន​ចូល​ធ្វើការ​វិញ​។

ទាក់ទិន​ទៅ​នឹង​វិ​វាទ​នោះ​ដែរ ​អនុប្រធាន​សហ​​ព​ន្ធ័​សហជីព​កម្មករនិយោជិត​វិស័យ​ទេស​ចរណ៍ និងសេវាកម្ម​កម្ពុជា​លោកម៉​ម រិ​ទ្ធី ដែល​បាន​ផ្ដួចផ្ដើម​បង្កើត​ឱ្យ​មាន​កូដកម្ម​ប្រឆាំង​ទៅ​នឹង​និយោជក​សណ្ឋាគារទាំង​ពីរ​ខាងលើ​បាន​ថ្លែង​ប្រាប់​​កាលពី​ព្រឹក​ថ្ងៃ​ទី៧​នេះ​ដោយ​ព្រមាន​ថា​បុគ្គលិក​ទាំងអស់​និង​បន្ដ​ធ្វើ​កូដ​កម្ម​ដោយ​គ្មាន​ពេល​កំណត់​រហូត​ដល់​មាន​ដំណោះស្រាយ​សម​រម្យ​មួយ​ជូន​ដល់​បុគ្គលិក​ទាំង៦៧នាក់​ ដែល ត្រូវ​​បាន​ម្ចាស់​សណ្ឋាគារ​បណ្ដេញចោល​ទាំង​គ្មាន​កំហុស ព្រោះតែ​ពួក​គាត់​​​បង្កើត​ជា​សហ​ជីព​​នេះ​។

លោក​បាន​បញ្ជាក់​ទៀត​ថា ចាប់តាំងពី​មាន​វិវាទ​​រហូត​មក ​យើ​ង​បាន​ធ្វើ​កូដកម្ម​តវ៉ា​ចំនួន២​លើក​រួចមក​ហើយដោយ​ក្នុង​ចន្លោះ​ពេល​នោះគឺ​កាលពី​ថ្ងៃ​ទី៣០ កញ្ញា​ កន្លង​ទៅក្រុមប្រឹក្សា​អាជ្ញាកណ្ដាលបាន​ចេញ​សេចក្ដីសម្រេច​បង្គាប់​ឱ្យ​សណ្ឋាគារ​អង្គរ​វិឡា​បូ​តា​និ​ខ​ល​រី​សត​ (Angkor Village Botanical Resort) និង​សណ្ឋាគារ​អង្គរ​(Angkor Village) ហ្នឹង​ទទួលយក​បុគ្គលិក និង​កម្មករ​ទាំង៦៧នាក់​ ដែលត្រូវ​បាន​បណ្ដេញ​ចេញពី​ការងារ​នោះ​បាន​ចូល​ធ្វើការ​ឡើង​វិញ។​ ក៏​ប៉ុន្ដែ​ម្ចាស់​សណ្ឋាគារ​បាន​ជំទាស់​ទៅ​និង​សេច​ក្ដី​សម្រេច​នោះ​។

ថ្វីបើ​មាន​កូដកម្ម​នៅ​ពីមុខ​សណ្ឋាគារ​របស់​ខ្លួន​ក្ដី​ម្ចាស់​សណ្ឋាគារ​មិន​បាន​ចេញ​មក​ធ្វើការ​សម្របសម្រួល​ជាមួយ​បុគ្គលិក​ទាំងនោះ​ទេ ដោយ​គ្រាន់តែ​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​​​បុ​គ្គលិ​ក​កម្មករ​ទាំងនោះ តាម​រយៈ​ការ​បោះពុម្ពអក្ស​លើ​បដា​មួយ​ផ្ទាំង ដែល​ដាក់​តាំងនៅ​ពីមុខ​សណ្ឋាគារ​ថា រយៈពេល​១៧ឆ្នាំ​មក​ហើយ​សណ្ឋាគារ​អង្គរ​វិឡាបាន​ផ្ដល់​ជូន​នូវ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ស្នាក់​នៅ​​​កន្លែង​មួយ​ដែល បង្ហាញអំ​ពីវប្ប​ធ​ម៌ខ្មែរមាន​បរិស្ថាន​ស្រស់​ស្អាត កា​ផ្ដល់​សេវា​ដ៏ល្អ​បំផុត​។

នៅ​ក្នុង​ប្រកាស​នោះ​បាន​បញ្ជាក់​ទៀត​ថា​កន្លែង​ដែល​ភ្ញៀវ​ទេសចរណ៍​មក​ស្នាក់​នៅ​ និង​លំហែកាយជា​កន្លែង​ ដែល​មាន​ភាព​រូស​រាយ​រាក់​ទាក់ និង​បរិយាកាស​ស្ងៀមស្ងាត់​។ ដូច្នេះ​
ដើ​ម្បី​​ធានា​និង​រក្សា​សេវាកម្មនេះ គេ​មិន​អាច​ទទួល​យក​អ្នក​ដែល​មានការ​ប្រមាថ​ដាក់​ថ្នាំពុល​ក្នុង​អាហារ និង​ធ្វើ​កូដកម្ម​ខុសច្បាប់ ឬក៏ការ​រំខាន​ផ្សេង​ៗ​ ដែល​ធ្វើ​ដោយ​សហ​ជីព​បាន​ទេ​។
ទោះបី​យ៉ាងនេះ​ក្ដី​គេ​មានការ​ស​ង្ឈឹ​ម​ជឿ​ជាក់​ថា ​ចំពោះ​ករណី​វិ​វាទដ៏​​ចំរូង​ចំរាស់​​រវាង​និ​យោ​ជិ​ក និង​និយោជក នៃ​សណ្ឋាគារ​ខាង​លើ​និង​ត្រូវ​បាន​អាជ្ញា​ធរ​ខេត្ដ​​ជំនះ​ដោះ​ស្រាយ​ចប់​សព្វគ្រប់​នា​ពេល​ឆាប់​ៗ ​នេះ​ជាក់​ជា​មិន​ខាន ដើម្បី​​កុំឱ្យ​មាន​ការ​ជះ​ឥទ្ធិពល​មិនល្អ​សាយភាយ​ដល់​​តំបន់​ទេសចរណ៍​សំខាន់​មួយនេះ​។

គួរកត់សម្គាល់​ថា ​ថ្ងៃទី​៧ ​តុលា កម្លាំង​​​ប៉ូលិស​បង្ក្រាប​ត្រូវបាន​ដាក់ពង្រាយ​ដើម្បីការ​ពារ​សុវត្ថិភាព៕