ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​ថ្ងៃទី​ 06 តុលា


*ឆ្នាំ១៨៧៦
-សមា​គម​បណ្ណា​ល័យ​អាមេរិក​ត្រូវ​បាន​បង្កើត​ឡើង ។
*ឆ្នាំ​១៩៧៣
​ប្រទេស​អេហ្ស៊ីប​បានបើក​ការ​វាយ​ប្រហារ​​​​លើ​ប្រទេស​អ៊ីស្រាអែល ដើម្បីទាមទារ​ដែន​ដី​​ដែល​​បាត់​បង់​ក្នុង​ពេលមាន​សង្គ្រាម​​រយៈ​ពេល​៦ថ្ងៃ រវាង​ប្រទេស​ទាំង​ពីរ​​​កាលពី​ខែ​មិថុនា ឆ្នាំ​១៩៦៧ ។ ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​​ឱ្យ​មាន​សង្គ្រាម​ថ្មី Yom Kippur រវាង​ប្រទេស​ទាំង​ពីរ​ចាប់​ផ្តើម​នៅ​ម៉ោង​២​និង​៥នាទីថ្ងៃ​៦ តុលា ។ កង​​ទ័ព​អ៊ីស្រាអែល​​ដែល​ចូល​​រួម​ក្នុង​សង្គ្រាម​មាន​​ចំនួន​៤៥១.០០០​នាក់​ រថក្រោះ​២.៣៩៩​គ្រឿង រថ​ពាស​ដែក​​៣.០០០​គ្រឿង កាំ​ភ្លើង​ធំ​៩៤៥​​ដើម​យន្ត​ហោះ​​ចំបាំង​៤៤០​គ្រឿង នាវា​៣៨​គ្រឿង ឧទ្ធម្ភាគចក្រ​​៨៤​គ្រឿង ។ ឯ​កងទ័ព​​ប្រទេស​អេហ្ស៊ីប​បាន​រួម​ជាមួយ​ទ័ព​ស៊ីរី និងអ៊ីរ៉ាក់​មាន​ចំនួន​៣៩០.០០០​​​នាក់ រ​ថ​ក្រោះ​១៨.៧០០​គ្រឿង រថ​ពាស​ដែក​៣.៤០០​គ្រឿង កាំ​ភ្លើង​ធំ​១២.០០០ដើម​ យន្តហោះ​៥៦៣​គ្រឿង នាវា​១២៥​គ្រឿង ។
*ឆ្នាំ១៩៨១
-​ប្រធានា​ធិបតី​ អេហ្ស៊ីប លោកអាន់​វ៉ា អាល់​​សា​ដាត ត្រូវ​បាន​គេ​លួច​​ធ្វើ​ឃាត ។
*ឆ្នាំ២០០០
-​អនុ​ប្រធានា​ធិបតី​អាហ្សង់​ទីន លោក​កាឡូស អាល់​វ៉ា​រ៉ែស ​​លាលែង​ចេញពី​តំណែង ។
*ឆ្នាំ២០០២
-​នាវា​ផ្ទុក​​ប្រេង​របស់​បារាំង Limburg ត្រូវ​គេ​បំផ្ទុះ​គ្រាប់​បែក​នៅ​ឆ្នេរ​សមុទ្រ​​យេម៉ែន ។
*ឆ្នាំ២០០៨
-​ក្រុម​អ្នក​តវ៉ា​​ប្រឆាំង​រដ្ឋា​ភិបាល​​ថៃ​រាប់​ពាន់​នាក់​​បាន​ដើរ​ដង្ហែ​​ក្បួន​​បាតុ​កម្ម​ក្នុង​ទី​ក្រុង​បាង​​កក ខណៈ​​ពេល​ដែល​​សម្ព័ន្ធ​​ប្រជា​ជន​ដើម្បី​​លទ្ធិ​ប្រជា​ធិប​តេយ្យ ​ទាម​ទារ​ឱ្យរដ្ឋា​​​ភិបាល​ជាប់​ឆ្នោត​​ចុះ​ចេញពី​តំណែង ។ ​
*ឆ្នាំ២០០៩
-​​ទឹក​ជំនន់​​ក្នុង​រដ្ឋ​​Andhra Pradesh ភាគ​​ខាង​​ត្បូង​រ​បស់​ឥណ្ឌា​​បណ្តាល​ឱ្យ​មនុស្ស​​២៦៩​នាក់ ​ស្លាប់ និង​​ប្រជា​ជន​១,៥​លាន​នាក់គ្មាន​ជម្រក ។
-លោក Idephonse Nizeyimana ​ជន​សង្ស័យ​​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​​​ជា​ច្រើន​​​នាក់​ដែល​ស្ថិត​នៅ​​ក្នុង​បញ្ជី​​ចាប់​ខ្លួន​ពាក់​ព័ន្ធ​ក្នុង​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅរវា៉ន់​ដា នាឆ្នាំ​១៩៩៤ ​ត្រូវ​បាន​ចាប់ខ្លួន ។
*ឆ្នាំ២០១០
-​យ៉ាង​ហោច​ណាស់​​កងទាហាន​​២៥​នាក់​បាន​ស្លាប់​​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​​​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​យោធា​ក្នុង​​ទីក្រុង Dushanbe ប្រទេស​តាហ្ស៊ី​គីស្ថាន។
-​ប្រទេស​កូរ៉េ​​ខាងត្បូង និង​សហ​​ភាព​អឺរ៉ុប​​បាន​ចុះ​ហត្ថ​លេខា​លើ​​កិច្ច​​ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម​​សេរី ។
-​អ្នក​និពន្ធ​កំណាព្យ​​ជន​ជាតិ​អៀរ​ឡង់ Seamous Heaney ទទួល​បាន​ពាន​រង្វាន់​ Forward Poetry Prize៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ