ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​1.589គ្រួសារ​​​​រង​គ្រោះដោយ​ទឹក​ជំនន់​នៅខណ្ឌសែនសុខ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ លោកម៉ម ប៊ុនហេង ​​​រដ្ឋ​មន្ត្រី​​ក្រសួង​សុខាភិបាល និងជា​ប្រធានក្រុម​​ការងារ​ចុះ​​ជួយ​ខណ្ឌសែនសុខ ​​និង​លោក​ឃួង ស្រេង អភិបាល​​​ខណ្ឌ លោកជា​​​ ខេមា លោក​ចេង មុនីរ៉ា ​​​​​អភិបាល​រងខណ្ឌ​ នា​ល្ងាច​ថ្ងៃទី​​​​​៤ តុលា ​​​បានអញ្ជើញ​​​​​ចែកអំណោយ​ជូនប្រជា​ពល​រដ្ឋ​​ចំនួន​​​​២១៧គ្រួសារ ​នៅ​​​៣ភូមិ ​ក្នុង​សង្កាត់​ព្រែកព្នៅ ​​ដែលរង​គ្រោះ​ដោយ​​ទឹកជំនន់​ចាប់​តាំង​ពី​​​ចុង​ខែ​កញ្ញា រហូត​ដល់​​​​​ខែ​តុលា​នេះ ។

រាជធានីភ្នំពេញ​​​​ ៖ លោកម៉ម ប៊ុនហេង ​​​រដ្ឋ​មន្ត្រី​​ក្រសួង​សុខាភិបាល និងជា​ប្រធានក្រុម​​ការងារ​ចុះ​​ជួយ​ខណ្ឌសែនសុខ ​​និង​លោក​ឃួង ស្រេង អភិបាល​​​ខណ្ឌ លោកជា​​​ ខេមា លោក​ចេង មុនីរ៉ា ​​​​​អភិបាល​រងខណ្ឌ​ នា​ល្ងាច​ថ្ងៃទី​​​​​៤ តុលា ​​​បានអញ្ជើញ​​​​​ចែកអំណោយ​ជូនប្រជា​ពល​រដ្ឋ​​ចំនួន​​​​២១៧គ្រួសារ ​នៅ​​​៣ភូមិ ​ក្នុង​សង្កាត់​ព្រែកព្នៅ ​​ដែលរង​គ្រោះ​ដោយ​​ទឹកជំនន់​ចាប់​តាំង​ពី​​​ចុង​ខែ​កញ្ញា រហូត​ដល់​​​​​ខែ​តុលា​នេះ ។ ​​ការ​ចែក​អំណោយ​​នេះ ធ្វើឡើង​​​​​នៅ​​បរិវេណ​​អនុ​វិទ្យា​ល័យ​​​ព្រែកព្នៅ ​​ស្ថិតក្នុង​​សង្កាត់ព្រែកព្នៅ ​​ខណ្ឌ​សែនសុខ​។

លោកឃួង ស្រេង ​​អភិបាល​ខណ្ឌសែនសុខ ​​​និង​ជាប្រធាន​​​គណៈ​កម្មាធិការ​​​​គណបក្ស​​​ប្រជាជន​​ខណ្ឌ​​​ ​​​បានមាន​ប្រសាសន៍​​ពីផលប៉ះ​ពាល់​​​ដោយ​សារ​ទឹកជំនន់​​ទន្លេមេគង្គ ​នៅក្នុង​ខណ្ឌ​​សែនសុខ​ថា ចាប់ពី​ថ្ងៃទី​​២៣ ​​​កញ្ញា មក​ដល់​ថ្ងៃ​ទី​​​៤ តុលា ​ឆ្នាំ​២០១១ ​ប្រជា​ពលរដ្ឋ​​​​រងគ្រោះ​​សរុប​​មាន​ចំនួន​​​​១.៥៨៩​​គ្រួសារ គិតជា​មនុស្ស​​រាយ​ចំនួន​​​​៦.៩៩៨​នាក់ និង​​ផ្ទះ​​១.៤៣៦​ខ្នង ​ត្រូវលិច​​។ ចំពោះប្រជា​ពលរដ្ឋ​​ដែលរងគ្រោះ​​​​ដោយ​ទឹក​ជំនន់​​​​លិច​លង់​​​ទាំង​ស្រុង​​មានចំនួន​​​​៥៨២​គ្រួសារ និង​ចំនួន​​៣៦៥​គ្រួសារ ​​បានទទួលអំណោយពី​​​សាលា​រាជធានី​ភ្នំពេញ គឺ​មក​ពីសង្កាត់​​សំរោង និង​​សង្កាត់​ពញា​ពន់ ។ ​​អំណោយ​ដែល​ប្រជា​ពល​រដ្ឋ​​​ទទួលបាន​​ពី​អាជ្ញាធរ​​ក្នុង​១គ្រួសារ​​​​​​ៗ​មាន​អង្ករ​​​​១០​គីឡូក្រាម ​​មី​​១​កេសតូច ​ទឹកត្រី​​​​៣ដប ទឹក​ស៊ីអុីវ​​​​​​៣ដប និង​ទឹក​បរិសុទ្ធ​​ដប​ធំ​ចំនួន​៦ដប​។

លោកអភិបាល​ខណ្ឌ​បន្ត​ថា ផ្លូវ​លំ​ក្រួស​ក្រហម​​​ចំនួន​១៩​ខ្សែ​​​​ ​ប្រវែង​​៦.១៤៨​ម៉ែត្រ​ ​ផ្លូវ​បេ​តុង​​១​ខ្សែ​​​ប្រវែង​​៩២ម៉ែត្រ ​​អគារ​កង​ទ័ព​ចំនួន​​​១​៣ខ្នង ​រង​ការ​ខូចខាត​​។ ទី​​ធ្លាសាលា​ចំនួន​៤ ​និង​វត្ត​ចំនួន​​២ត្រូវទឹក​លិច ​ថែមទាំង​​​​ផ្អៀង​កុដិ​​​​​ឈើ​ទំហំ​​៣ម៉ែត្រ គុណ​៣ម៉ែត្រ ​​អស់ចំនួន​​​២ផង​ដែរ​។ ​​ចំពោះសន្ទូង​​ចំន​ួន​​​១៥​៥​ហិកតា ​​​ត្រូវទឹក​លិច ​​ក្នុង​នោះ​​ចំនួន​​១០០ហិកតា ​ត្រូវខូចខាត​​​ទាំង​ស្រុង​។

លោក​​ម៉ម ប៊ុនហេង​​ រដ្ឋមន្ត្រី​​​ក្រសួង​​សុខាភិ​បាល ​​បានមានប្រសាសន៍​​ពាំនាំ​​​នូវ​ការសាក​​សួរ​សុខ​​ទុក្ខ​​ពីសំណាក់សម្តេច​​តេជោហ៊ុន សែន ​​និង​លោកជំទាវ​​​កិត្តិព្រឹទ្ធបណ្ឌិត​​​ប៊ុន រ៉ានី ហ៊ុន សែន ​​​និង​បាន​បញ្ជាក់​ថា ការ​ផ្តល់​អំណោយ​តិច​តួច​​នេះ គ្រាន់តែ​​​​ជាការ​​សម្រន់​​បន្ធូរ​ជីវភាព​​​ប្រចាំ​​ថ្ងៃ​​​របស់​​បង​ប្អូន​ប៉ុណ្ណោះ ។ ​ចំពោះការព្រួយបារម្ភ​​​​នៅ​ពេល​​ទឹក​​​ស្រក​ គឺ​ប្រជាពលរដ្ឋ​​​​​​អាច​ជួប​ប្រទះ​​នឹង​​​​ជំងឺ​រាក​រូស​ ជាពិសេស​​ក្មេង​អាច​ជួបបញ្ហា​​នេះ​ធ្ងន់ធ្ងរ ដែល​​អាច​​​ស្លាប់​បាន ដូច្នេះ​​ត្រូវ​ហូប​​ទឹក​ឆ្អិន​​​​​​​ជាប់ជា​និច្ច ​និង​ពេល​​បន្ទោ​បង់​​រួចហើយត្រូវ​​ជីក​​កប់​​ បើពុំដូច្នេះ​​​ទេ ប្រជាពលរដ្ឋ​​អាច​ប៉ះ​នឹង​ជំងឺ​​មួយ​​ទៀត គឺ​អាសន្ន​រោគ​ រាក ក្អួត​​ជាដើម​។

លោករដ្ឋ​មន្ត្រី​បន្ត​ថា ចំពោះ​បន្លែ​​ឆៅ​​ដែល​យក​ទៅលាង​ទឹក​​ទន្លេ ​ពុំអាច​​ស្អាត​​ដូចទឹក​ម៉ាស៊ីន​នោះ​ទេ ​​ដូច្នេះ​​ប្រជាពលរដ្ឋ​គួរ​ចៀសវាង​​ហូប​បន្លែ​​​ឆៅ គឺ​​ត្រូវចំអិន​​​​។ ឯ​​ក្មេងៗ​ត្រូវសម្រាក​​ក្នុង​មុង ដើម្បី​​ចៀស​វាង​មូសខ្លា​​ខាំ កើតជំងឺ​​​គ្រុន​ឈាម ហើយ​នៅ​ពេល​ទៅផ្ទះវិញ ត្រូវ​​​សម្អាត​​​ជុំវិញ​​​​ផ្ទះ​កុំ​ឱ្យ​ទឹក​​ដក់ នាំ​ឱ្យ​កើត​​​មូសខ្លា​​​ដែលជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​​​​គ្រុនឈាម ៕