ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាស្ត្រាចារ្យ​​ និង​និស្សិត​​​សាកលវិទ្យាល័យ​​​​​​ភ្នំពេញអន្តរជាតិ​ជាង200នាក់​​បរិច្ចាគ​ឈាម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ គណៈគ្រប់​គ្រង​​ បុគ្គ​លិក ​​សាស្ត្រាចារ្យ​​ និង​និស្សិត​​​សាកលវិទ្យា​ល័យ​ភ្នំពេញ​អន្តរជាតិ​​​ជាង​​២០០នាក់ ​​បាន​​ចូល​រួម​បរិច្ចាគ​​ឈាម​​​​ ​​កាលពីថ្ងៃទី​​​៥ តុលា ​​នៅ​សាកល​វិទ្យា​ល័យភ្នំពេញអន្តរជាតិ​ ក្រោម​​អធិបតី​​​​ភាព​​លោក​ហុក ​​គឹម​ចេង ប្រធាន​មជ្ឈ​មណ្ឌល​​ជាតិ​ផ្តល់​​ឈាម​។​

រាជធានីភ្នំពេញ​​​​ ៖ គណៈគ្រប់​គ្រង​​ បុគ្គ​លិក ​​សាស្ត្រាចារ្យ​​ និង​និស្សិត​​​សាកលវិទ្យា​ល័យ​ភ្នំពេញ​អន្តរជាតិ​​​ជាង​​២០០នាក់ ​​បាន​​ចូល​រួម​បរិច្ចាគ​​ឈាម​​​​ ​​កាលពីថ្ងៃទី​​​៥ តុលា ​​នៅ​សាកល​វិទ្យា​ល័យភ្នំពេញអន្តរជាតិ​ ក្រោម​​អធិបតី​​​​ភាព​​លោក​ហុក ​​គឹម​ចេង ប្រធាន​មជ្ឈ​មណ្ឌល​​ជាតិ​ផ្តល់​​ឈាម​។

លោកហុក គឹម​​ចេង បាន​មាន​មតិ​សំណេះ​សំណាល​​ក្នុង​ឱកាស​នោះ​​​​​​ថា ឆ្លើយ​​តប​ទៅនឹង​អនុសាសន៍​របស់​សម្តេច​​​អគ្គមហាសេនាបតី​តេជោហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រ​​កម្ពុជា​​​​ ដែលបានធ្វើការ​អំពាវនាវ​​​​សូម​ឱ្យ​មាន​​ការ​​​បរិច្ចាគ​ឈាម​ជា​សាធារណៈ ដើម្បី​បង្កើត​​ធនាគារ​​​ឈាមនោះ​ ឥឡូវនេះ​​សកម្មភាព​​​ផ្តល​់ឈាម​​មានការ​កើន​ឡើង​​គួរ​ឱ្យ​កត់​​សម្គាល់​​ ​គឺ​មាន​ចំនួន​​​៥៥​​ភាគរយ ដែលពី​មុន​មាន​តែ​​​២៥​ភាគ​រយ​ប៉ុណ្ណោះ ។

សាកលវិទ្យាល័យភ្នំេពញអន្តរជាតិ​ គឺជា​​​សាកល​វិទ្យាល័យ​​​មួយដែល​បាន​បង្កើត​​​បរិយា​កាស​​សិក្សា​​ប្រកបដោយ​​​​ផាសុកភាព ​ផ្តល់​​នូវ​កម្ម​វិធី​​សិក្សា​​​​ទាន់សម័យ និង​ភាព​ច្នៃប្រឌិត​​​ប្រកប​ដោយគុណភាព​​ ដើម្បីធ្វើយ៉ាង​ណា​ឱ្យនិស្សិត​​​​ទាំង​អស់​មាន​​​ចំណេះដឹង​​​​ពិតប្រាកដ​​​​ និងផ្សារ​ភ្ជាប់​ជាមួយ​បទពិសោធន៍​​ជាក់ស្តែង​​​ដែលជា​តម្រូវ​ការ​​ទីផ្សារ​​​ការងារ​។

សាកលវិទ្យាល័យ​​​ភ្នំពេញ​អន្តរជាតិ​​​ ត្រូវ​បាន​បង្កើត​ឡើង​​នៅ​​ឆ្នាំ​​​២០០៦ ​ក្រោម​ការ​ទទួល​ស្គាល់​ពីរាជរដ្ឋាភិបាល និងគណៈ​កម្មាធិការ​​ទទួលស្គាល់​គុណភាព​​​អប់រំ​នៃ​​កម្ពុជា មាន​បណ្តុះ​​បណ្តាល​ថ្នាក់​​​​ឧត្តមសិក្សា​ និង​​ក្រោយ​ឧត្តម ​​​​​សិក្សា រួមមាន​​បរិញ្ញាបត្រ​ បរិញ្ញាបត្រ​​​ជាន់ខ្ពស់ និង​​ថ្នាក់​បណ្ឌិត​ ដែលមានជំនាញ​សំខាន់​ៗ​ដូច​ជា​​គណ​​នេយ្យ​ គ្រប់​គ្រងទីផ្សារ​​គ្រប់​គ្រង​សណ្ឋា​គារ​ទេសចរណ៍​ សេដ្ឋកិច្ច ​​​ធនាគារ​ហិរញ្ញវត្ថុ ​​ច្បាប់ រដ្ឋ​បាលសាធារណៈ វិទ្យា​សាស្ត្រ​​​កុំព្យូទ័រ​ និង​អក្សរ​សាស្ត្រ​អង់គ្លេស ​​​។ សាកល​វិទ្យាល័យ​​​ភ្នំពេញ​អន្តរជាតិ​​ ផ្តល់​​ឱកាស​​​ដល់​និស្សិត​​​សិក្សា​​​​ទាំង​ទ្រឹស្តី​ និងការ​អនុវត្ត​​​​ជាក់​ស្តែង​ ជា​សាកល​វិទ្យា័យ​​​​នាំមុខមួយដែល​មាន​កេរ្តិ៍ឈ្មោះ​​​ល្បី​ល្បាញ​​នៅក្នុង​​ប្រទេស​កម្ពុជា ៕