ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​រៀប​ចំ​ឯកសារ​សំរាប់បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​អាចារ្យ​ខ្មែរ​ អាចារ្យត្រូវតែមានចំណេះដឹងពីច្បាប់រដ្ឋ ខាងផ្លូវលោក និងផ្លូវធម៌

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុង​គំរោង​មូលដ្ឋាន​សំរាប់​អប់រំ បណ្តុះ​បណ្តាល​វិជ្ជាជីវៈអាចារ្យ ដើម្បី​​សង្គម​ខ្មែរ​នៅថ្ងៃ​អនាគត វិទ្យា​ស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យា​សាស្ត្រសង្គម​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​រៀប​ចំសិក្ខា​​សាលា​រយៈ​ពេល​ពេញ​មួយថ្ងៃ​ស្តី​ពីអាចារ្យ​ក្នុងសង្គម​ ខ្មែរ​បច្ចុ​ប្បន្ន​ ។ ​សិក្ខា​​សាលា​នេះ បានប្រព្រឹត្ត​ធ្វើឡើង​កាល​ពីថ្ងៃ​ទី​១០ កញ្ញា ក្រោមអធិបតីភាព​លោក​បណ្ឌិត​សភាចារ្យ​ព្រុំ​ ម៉ាល់ ទីប្រឹក្សា​អម​ទីស្តី​ការ​គណៈ​រដ្ឋ​​មន្ត្រី ។ តាម​របាយ​ការណ៍​បូកសរុប​របស់​លោក​សោម សុមុនី ប្រធាន​វិទ្យា​ស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យា​សាស្ត្រសង្គម​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ឱ្យ​ដឹង​ថា សិក្ខា​សាលា​នេះ​ទទួលបាន​ការ​ឧបត្ថម្ភ​ថវិកា​ពីរាជរដ្ឋាភិបាល​កម្ពុជា ។ ​​សិក្ខា​កាម​ចូលរួម​ចំនួនជាង​២០០នាក់ មកពី​គ្រប់​មជ្ឈ​ដ្ឋាន​ដូចជា​ព្រះសង្ឃ​ អាចារ្យ យាយ​ជី តាជី មន្ត្រី​ជំនាញ​ផ្នែក​ធម្មការ និង​សាសនា​ នៅ​តាម​បណ្តា​ខេត្ត​ទូទាំ​ងប្រទេស មន្ត្រី​រាជការ​​ សិស្ស​ និស្សិត​ និង​អ្នក​សារ​ព័ត៌មាន​​ផងដែរ ដែលសុទ្ធ​សឹង​ជា​អ្នក​មាន​ចំណេះ​ដឹង​ខាង​សាសនា​ ជំនឿ​ប្រពៃណី​ទំនៀម​ទំលាប់​នៅ​ក្នុង​សង្គម​ខ្មែរ​ បាន​ចូល​​រួម​ពិ​ភាក្សា​យ៉ាង​ផុល​ផុស​​ និង​ផ្លាស់​ប្តូរ​​បទ​ពិសោធន៍​​ចំណេះ​ដឹង​ដែល​ពាក់​ព័ន្ធ​ទៅនឹង​អាចារ្យ ស្វែង​យល់​អំពី​បញ្ញ​ត្តិ​នៃ​​ពាក្យ​អាចារ្យ​នៅ​ក្នុង​សង្គម​ខ្មែរ​ ស្វែង​យល់​អំពីការ​​ប្រតិ​បត្តិ​ និង​ការ​បណ្តុះ​បណ្តាល​​អាចារ្យ កំណត់​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ច្បាស់​លាស់​អំពី​ប្រភេទ​នៃ​អាចារ្យ​នីមួយៗ ស្វែង​យល់​អំពី​លក្ខណ​​សម្បត្តិ​របស់អាចារ្យ ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​ក្នុង​ការ​ជ្រើស​រើស​​អាចារ្យ និង​ដើម្បី​ចង​ក្រង​ទុកជា​​ឯកសារ សំរាប់​​ប្រភេទ​នីមួយៗ​នៃ​អាចារ្យ ។

រាជធានីភ្នំពេញ ៖ ក្នុង​គំរោង​មូលដ្ឋាន​សំរាប់​អប់រំ បណ្តុះ​បណ្តាល​វិជ្ជាជីវៈអាចារ្យ ដើម្បី​​សង្គម​ខ្មែរ​នៅថ្ងៃ​អនាគត វិទ្យា​ស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យា​សាស្ត្រសង្គម​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​រៀប​ចំសិក្ខា​​សាលា​រយៈ​ពេល​ពេញ​មួយថ្ងៃ​ស្តី​ពីអាចារ្យ​ក្នុងសង្គម​ខ្មែរ​បច្ចុ​ប្បន្ន​ ។ ​សិក្ខា​​សាលា​នេះ បានប្រព្រឹត្ត​ធ្វើឡើង​កាល​ពីថ្ងៃ​ទី​១០ កញ្ញា ក្រោមអធិបតីភាព​លោក​បណ្ឌិត​សភាចារ្យ​ព្រុំ​ ម៉ាល់ ទីប្រឹក្សា​អម​ទីស្តី​ការ​គណៈ​រដ្ឋ​​មន្ត្រី ។ តាម​របាយ​ការណ៍​បូកសរុប​របស់​លោក​សោម សុមុនី ប្រធាន​វិទ្យា​ស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យា​សាស្ត្រសង្គម​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ឱ្យ​ដឹង​ថា សិក្ខា​សាលា​នេះ​ទទួលបាន​ការ​ឧបត្ថម្ភ​ថវិកា​ពីរាជរដ្ឋាភិបាល​កម្ពុជា ។ ​​សិក្ខា​កាម​ចូលរួម​ចំនួនជាង​២០០នាក់ មកពី​គ្រប់​មជ្ឈ​ដ្ឋាន​ដូចជា​ព្រះសង្ឃ​ អាចារ្យ យាយ​ជី តាជី  មន្ត្រី​ជំនាញ​ផ្នែក​ធម្មការ និង​សាសនា​ នៅ​តាម​បណ្តា​ខេត្ត​ទូទាំ​ងប្រទេស មន្ត្រី​រាជការ​​ សិស្ស​ និស្សិត​ និង​អ្នក​សារ​ព័ត៌មាន​​ផងដែរ ដែលសុទ្ធ​សឹង​ជា​អ្នក​មាន​ចំណេះ​ដឹង​ខាង​សាសនា​ ជំនឿ​ប្រពៃណី​ទំនៀម​ទំលាប់​នៅ​ក្នុង​សង្គម​ខ្មែរ​ បាន​ចូល​​រួម​ពិ​ភាក្សា​យ៉ាង​ផុល​ផុស​​ និង​ផ្លាស់​ប្តូរ​​បទ​ពិសោធន៍​​ចំណេះ​ដឹង​ដែល​ពាក់​ព័ន្ធ​ទៅនឹង​អាចារ្យ ស្វែង​យល់​អំពី​បញ្ញ​ត្តិ​នៃ​​ពាក្យ​អាចារ្យ​នៅ​ក្នុង​សង្គម​ខ្មែរ​ ស្វែង​យល់​អំពីការ​​ប្រតិ​បត្តិ​ និង​ការ​បណ្តុះ​បណ្តាល​​អាចារ្យ កំណត់​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ច្បាស់​លាស់​អំពី​ប្រភេទ​នៃ​អាចារ្យ​នីមួយៗ ស្វែង​យល់​អំពី​លក្ខណ​​សម្បត្តិ​របស់អាចារ្យ ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​ក្នុង​ការ​ជ្រើស​រើស​​អាចារ្យ និង​ដើម្បី​ចង​ក្រង​ទុកជា​​ឯកសារ សំរាប់​​ប្រភេទ​នីមួយៗ​នៃ​អាចារ្យ ។

លោក​សោម សុមុនី ​បញ្ជាក់​ថា ​អង្គ​សិក្ខា​សាលា​​បាន​ទទួល​​អនុសាសន៍​មួយចំនួន​ដូចជា ត្រូវ​កំណត់​ឱ្យ​បាន​ច្បាស់នូវ​តួនាទី​ និង​ភារកិច្ច​របស់​អាចារ្យ អាចារ្យ​គួរតែ​មាន​ក្រម​សីលធម៌​ច្បាស់​លាស់ អា​ចារ្យ​ត្រូវតែ​ចេះ​ច្បាប់​រដ្ឋ ចំណេះ​ដឹង​ទាំង​ផ្លូវ​​ លោក​​ និង​ផ្លូវ​ធម៌ ។ ក្រសួង​ធម្មការ និង​សាសនា​ និង​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​គួរតែ​សហការ​គ្នា​ដើម្បី​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​​ដល់​ការ​អប់រំ និង​បណ្តុះ​បណ្តាល​​អាចារ្យ​ទូទាំង​ប្រទេស ។ ក្រសួង​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ត្រូវ​មាន​យន្ត​ការ​ត្រួត​ពិនិត្យ​ច្បាស់​លាស់​មុន​នឹង​ចាត់​តាំង​ឱ្យ​ធ្វើជា​អាចារ្យ អាចារ្យ​គួ​រ​មាន​អាយុ​តិច​​បំផុត​៥​៥ឆ្នាំ ​ចំណេះ​ដឹង​ខ្ពស់​ អត្ត​ចរិត​ និង​គុណ​ធម៌​ល្អ ចង​ក្រង​​លទ្ធ​ផល​​សិក្ខា​សាលា និង​ធ្វើ​ការ​បោះ​​ពុម្ព​ផ្សាយ​ ។ សូមកុំ​ឱ្យ​មាន​ការ​​បែង​ចែក​ឋានៈរបស់អាចារ្យ​ដូចជា អាចារ្យវត្ត អាចារ្យ​វាំង សូម​ឱ្យ​មាន​កម្ម​វិធី​បែប​នេះ​យ៉ាង​ហោច​ណាស់​មួយឆ្នាំម្តង​ ហើយ​សមាជិក​ភាគ​ច្រើន​​ត្រូវ​​មាន​តួនាទី​​ជា​អាចារ្យ និង​អ្នក​មាន​ចំណេះ​ដឹង​ផ្នែក​វប្ប​ធម៌ សាសនា សូម​កុំ​ឱ្យ​ប្រើ​ពាក្យ​​វិសោធន​​កម្ម​ក្នុងពេល​កាត់សក់នៃ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ ។

លោក​​ព្រុំ​ ម៉ាល់ បាន​ថ្លែង​ថា អាចារ្យ​​គឺជា​បុគ្គ​ល​ដែល​គួរ​ជា​ទី​គោរព ពី​ព្រោះ​​គាត់​ជា​អ្នក​​បង្កើត​ទំនាក់ទំនង​ល្អ​រវាង​ពុទ្ធបរិស័ទ និង​ព្រះ​សង្ឃ​ ហើយ​រាល់​កម្មវិធី​ទាំង​អស់​របស់​ព្រះ​ពុទ្ធ​​សាសនា​ត្រូវ​មានការ​ចូល​រួមពី​អាចារ្យ​ទើប​កម្ម​វិធី​នេះ​មាន​ដំណើរ​ការ​ប្រកប​ដោយ​ភាពរលូន។ ​អាចារ្យ​ដើរ​តួនាទី​​ជា​អ្នក​កាន់​កម្ម​វិធី​ផង សូត្រ​ធម៌​ឆ្លើយ​ឆ្លង​ជាមួយ​​ព្រះសង្ឃផង នាំ​ពុទ្ធបរិស័ទ្ធ​ឱ្យ​ចេះ​សូត្រ​ធម៌​តាម​ផង និង​ជួយ​សំរប​សំរួល​ចាត់​ចែង​ទេយ្យ​វត្ថុ​ និង​ថវិកា​ប្រគេន​ព្រះ​សង្ឃ​ផង ។ នៅ​ក្នុង​​ពិធី​​បិទសិក្ខា​សាលា​ លោក​ជំទាវ​ខ្លូត ធីតា ​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា សិក្ខា​សាលា​នេះ​ពិតជា​​មាន​សារ​សំខាន់​​ណាស់​​ព្រោះ​បានដាស់​សតិ​អារម្មណ៍​​ពុទ្ធ​សាសនិក​ជន​កម្ពុជា​ឱ្យ​រឹត​តែ​យល់​​អំពី​តួនាទីរបស់អាចារ្យ​​ ចេះ​រួម​ចំណែក​រក្សា​តំលៃ​អាចារ្យ​ក្នុង​សម័យ​ពហុ​វប្ប​ធម៌ ៕