ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​លិស​បញ្ជូន​ជន​ជាប់​ចោទ​​ចាប់​រំ​លោភ​​​ទៅ​សាលា​ដំ​បូង​ខេត្ត

12 ឆ្នាំ មុន

ខេត្ត​​តា​កែវ ៖ ប៉ូ​លិស​​ស្រុក​បាទី បាន​​​​ឃាត់​ខ្លួន​យុវជន​ម្នាក់ជាប់​ចោទ​​​ពី​បទ​ចាប់​រំ​លោភ​​​សេព​សន្ថវៈ​ ​បញ្ជូន​ទៅ​តុលា​ការ។ ប៉ូ​លិស​ឃាត់​ខ្លួន​យុវជន​នេះ​ នៅ​ថ្ងៃ​ទី​១ តុលា ​វេលា​ម៉ោង​​៩​និង​៣០​នាទីព្រឹក​ នៅ​ផ្ទះ​របស់​គេ​ក្នុង​ឃុំ​លំ​ពង់ ស្រុក​បាទី​។ ​​​

ខេត្ត​​តា​កែវ ៖ ប៉ូ​លិស​​ស្រុក​បាទី បាន​​​​ឃាត់​ខ្លួន​យុវជន​ម្នាក់ជាប់​ចោទ​​​ពី​បទ​ចាប់​រំ​លោភ​​​សេព​សន្ថវៈ​​បញ្ជូន​ទៅ​តុលា​ការ។ ប៉ូ​លិស​ឃាត់​ខ្លួន​យុវជន​នេះ​ នៅ​ថ្ងៃ​ទី​១ តុលា ​វេលា​ម៉ោង​​៩​និង​៣០​នាទីព្រឹក​ នៅ​ផ្ទះ​របស់​គេ​ក្នុង​ឃុំ​លំ​ពង់ ស្រុក​បាទី​។

លោក​វរ​សេនីយ៍​​ត្រី​ងាន់ សារី អធិការ​​នគរ​បាល​ ស្រុក​បាទី​​​ឱ្យ​ដឹង​ថា ​យុវជន​ជាប់​ចោទ​​ឈ្មោះ​ប៊ូ យ៉ា ​អាយុ​២២​ឆ្នាំ ​ឯ​នារី​រង​គ្រោះ អាយុ​​១៦​ឆ្នាំ​។ កាល​ពី​ថ្ងៃ​ទី​២៨ កញ្ញា នៅ​វេលា​ម៉ោង​៧​យប់ ​នារី​រង​គ្រោះ​​បាន​ទៅ​លេង​ផ្ទះ​បង​ប្រុស​របស់​ខ្លួន​​ តែ​ពេលទៅ​ដល់​បង​ប្រុស​ និង​ប្រ​ពន្ធ​ឈ្លោះ​ប្រ​កែក​គ្នា ​នាង​ក៏​ដើរ​ត្រ​ឡប់​​ទៅ​ផ្ទះ​វិញ​​។​នៅ​ពេល​នាង​ដើរ​ជិត​ដល់ផ្ទះ​ទៅ​ហើយ​នោះ ឈ្មោះ​ប៊ូ​ យ៉ា ជិះ​​ម៉ូតូ​មក​ដល់​ រួចនិយាយ​​បញ្ចុះ​បញ្ចូល​ឱ្យ​នាង​​​​ត្រ​ឡប់​ទៅ​វិញ​ជួយ​ឃាត​់​បង​​​របស់​នាង​ដែល​ឈ្លោះ​គ្នា​កាន់​តែ​ធ្ងន់​ធ្ងរ​​​រហូត​រក​កាប់​គ្នា​។ ​ឮដូច្នេះ​​នាង​ក៏​ព្រម​ជិះ​ម៉ូតូ​ទៅ​តាម​តែ​ជន​សង្ស័យ​បែ​រជា​ឌុប​នាង​ទៅ​ផ្ទះ​របស់​គេ​ រួច​ចាប់​រំ​លោភ​តែ​ម្តង​។ ពេល​ចាប់​រំ​លោភ​​រួច​ប៊ូ យ៉ា គំរាម​​នារី​រង​គ្រោះ​មិន​ឱ្យ​និយាយ​ប្រាប់​អ្នក​ណា​ឡើយ​។

ជន​សង្ស័យ​បាន​សារ​ភាព​ប្រាប់​ប៉ូលិស​ថា រូប​គេ​ចាប់​រំ​លោភ​នារី​រង​គ្រោះ​ដោយសារស្រ​ឡាញ់​នាង​ខ្លាំង​ពេក​។​ លោក​ហ៊ុន ហែម នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ខេត្ត​​ប្រាប់​កោះ​សន្តិ​ភាព​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ តុលា សមត្ថ​កិច្ច​បញ្ជូន​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​​តាម​ច្បាប់​។ ​ទោះ​បីជា​បែប​ណា​ក្តី​ តាម​ព័ត៌​មាន​ចុង​ក្រោយ​ថា ឪពុក​​ម្តាយ​ទាំង​សងខាង​សម្រប​សម្រួល​គ្នា​សុំ​ដក​ពាក្យ​បណ្ដឹង​វិញ រួច​រៀប​ការ​ឱ្យ​អ្នក​ទាំង​២​ជា​ប្តី​ប្រ​ពន្ធ​ស្រប​ច្បាប់​៕