ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌ​មាន​ជ័យ​បន្ត​ចែក​​អំណោយ​សង្គ្រោះ​ដល់​អ្នក​រង​គ្រោះ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​គិត​តាំង​ពីរ​​សៀល​ថ្ងៃ​ទី​២៤ កញ្ញា រហូត​ដល់​ថ្ងៃ​ទី​​៣​ តុលា ឆ្នាំ​២០១១ លោក​គួច ចំរើន អភិបាល​ខណ្ឌ​មាន​ជ័យ​បាន​​​ចលនា​មន្ត្រី​រាជ​ការ​ និង​សប្បុរស​ជន​​ក្នុង​មូល​ដ្ឋាន​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ជួយ​សង្គ្រោះ​អ្នក​ រង​គ្រោះ​ ដោយ​សារ​ទឹក​ជំនន់​រយៈ​ពេល​​ជាង​២​សប្តាហ៍​កន្លង​មក​នេះ​។​

រាជធានីភ្នំពេញ​​ ៖ ​គិត​តាំង​ពីរ​​សៀល​ថ្ងៃ​ទី​២៤ កញ្ញា រហូត​ដល់​ថ្ងៃ​ទី​​៣​ តុលា ឆ្នាំ​២០១១ លោក​គួច ចំរើន អភិបាល​ខណ្ឌ​មាន​ជ័យ​បាន​​​ចលនា​មន្ត្រី​រាជ​ការ​ និង​សប្បុរស​ជន​​ក្នុង​មូល​ដ្ឋាន​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ជួយ​សង្គ្រោះ​អ្នក​រង​គ្រោះ​ ដោយ​សារ​ទឹក​ជំនន់​រយៈ​ពេល​​ជាង​២​សប្តាហ៍​កន្លង​មក​នេះ​។

ដោយឡែក​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​ដើម​ស្លែង​​ សង្កាត់​ច្បារ​អំពៅ​​ទី​២ ដែល​រង​គ្រោះ​​​ធ្ងន់​ធ្ងរ​ ជាង​គេ​នោះ​ត្រូវ​លោក​​គួច ចំរើន និង​លោក​យិន វុធ ចៅ​សង្កាត់​​ច្បារ​អំពៅ​ទី​២ សហការ​​ជា​មួយ​ព្រះ​តេ​ជ​គុណ​ហោ​ សុខុន​ ចៅ​អធិការ​វត្ត​​ច្បារ​អំពៅ​នាំ​យក​ស្បៀង​អា​ហារ​ទៅ​ចែក​ជូន​​ជា​បន្ត​បន្ទាប់​រយៈ​ពេល​បី​ថ្ងៃ​ជាប់​គ្នា​ គឺ​ថ្ងៃ​ទី​១ ទី​២ និង​ទី​៣ តុលា​។ ព្រះ​តេជ​គុណ​ហោ សុខុន​ សន្យា​បន្ត​​ចែក​ជូន​ប្រ​ជា​ពល​រដ្ឋ​​រង​គ្រោះ​នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២​ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ចូល​រួម​រំលែក​ការ​លំ​បាក​។

សកម្ម​ភាព​ចែក​​អំណោយ​​នេះ​ លោក​អភិបាល​​ខណ្ឌ​​បាន​ដឹក​នាំ​លោក​ហ៊ុយ សារុន អភិបាល​រង​ខណ្ឌ លោក​ហៀក ចាន់​លាង​អភិបាល​​រង​ខណ្ឌ​ និង​លោក​ស្រី​បី​ ណៃ​ អភិបាល​​រង​ខណ្ឌ​ចែក​​អំណោយ​ជូន​ដល់​ប្រ​ជា​ពល​រដ្ឋ​គ្រប់​​ខ្នងផ្ទះ ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ ដោយ​ជិះ​ទូក​ដឹក​ជញ្ជូន​ស្បៀងអាហារ​យក​ទៅ​ចែក​ជូន​៕