ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​​ឡើង​ថ្ងៃទី ​04 តុលា


*ឆ្នាំ១៨២៤
-ប្រទេស​​ម៉ិក​ស៊ិក ​អនុ​ម័ត​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​​ថ្មី​ហើយ​បាន​ប្រែក្លាយ​ប្រទេស​នេះ​ឱ្យ​ទៅ​ជាសាធា​រណ​រដ្ឋ​សហ​ព័ន្ធ ។
*ឆ្នាំ១៩៧៤
-​គណ​បក្ស​​ប្រជា​ធិបតេយ្យ​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ក្រិក។
*ឆ្នាំ២០០៤
-​យាន​អវកាស Spaceship One ទទួល​បាន​ពាន​រង្វាន់ Ansari X Prize ​សម្រាប់​​ប្រភេទ​យាន​អវកាស​ហោះ​ហើរ​ឯក​ជន​​លើក​ដំបូង​នៅ​លើ​លំហ​អវកាស ។
*ឆ្នាំ២០០៥
-​រដ្ឋា​ភិបាល​​រប​ស់​ប្រទេស​ម៉ាឡា​វី និយាយ​ថា ​ប្រជា​ពល​រដ្ឋ​​ជាង​៦​សែន​នាក់ បាន​ស្លាប់​ដោយ​​​សារ​ជំងឺ​អេដស៍​​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មក​នេះ ​ហើយ​បាន​បន្សល់​ទុក​​កុមារ​កំព្រា​ចំនួន​ជាង​៨​សែន​នាក់ ។
*ឆ្នាំ២០០៧
-​ប្រទេស​ឥណ្ឌា ​បាន​ទទូច​សុំ​ឱ្យ​ប្រទេស​​មីយ៉ាន់​ម៉ា ​ដោះ​លែង​អ្នក​ស្រី​​អូង សាន​ស៊ូជី ​មេ​ដឹក​នាំ​សម្ព័ន្ធ​​ជាតិ​ដើម្បី​លទ្ធិប្រជា​ធិប​តេយ្យ​​ ។
-ប្រតិ​បត្តិ​ការ​​សង្គ្រោះ​​បាន​ចាប់​ផ្តើម​យ៉ាង​សកម្ម​ដើម្បី​​សង្គ្រោះ​កម្ម​ករ​អណ្តូង​រ៉ែ​មាស​៣.២០០​នាក់ដែល​ជាប់​​នៅ​ក្នុង​តំបន់ Elandsrand ប្រទេសអាហ្វ្រិក​ខាង​ត្បូង​។
*ឆ្នាំ២០០៩
-រដ្ឋា​ភិបាល​​រប​ស់​ប្រទេស​​អង់​គ្លេស​ និង​បារាំង​ បាន​ប្រកាស​រួម​គ្នា​ពី​ការ​បែង​ចែក​ទឹក​ប្រាក់​២,៥​ពាន់​លាន​ផោន ឱ្យ​ទៅ​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ ដើម្បី​ជួយ​ដល់​ប្រទេស​ក្រីក្រ ។
*ឆ្នាំ២០១០
-​សមា​ជិក​សភា​ហូឡង់​លោក Geert Wilders ត្រូវ​បាន​កាត់​ទោស​ក្នុង​ទី​ក្រុង​អាំស្ទ័រ​ដាម ពី​បទ​​ញុះ​ញង់​​ឱ្យ​មានការ​ស្អប់​​ខ្ពើម​ប្រកាន់​ពូជ​សាសន៍​ទៅ​លើ​ពួក​មូស្លីម​នៅ​ក្នុង​​ខ្សែ​អាត់​​វីដេអូ​រយៈ​ពេល​​១៧​នាទីរបស់លោក។
-សហ​ព័ន្ធ​បាល់​ទាត់​អន្តរ​ជាតិ FIFA ​បាន​ព្យួរ​ការងារ​សហ​ព័ន្ធ​បាល់​ទាត់​រប​ស់​ប្រទេស​​នីហ្សេរីយ៉ា ដោយ​សារ​​មាន​ការ​ជ្រៀត​ជ្រែក​នយោ​បាយ​ពី​រដ្ឋា​ភិបាល ។ លើស​ពី​នេះ​ទៀត FIFA បាន​ហាម​រាល់​សកម្ម​ភាព​ប្រកួតកីឡា​​ទាំង​អស់​មិន​ឱ្យ​ចូល​រួម​ប្រកួត​នៅ​លើ​ឆាក​អន្តរ​ជាតិ។
-យ៉ាង​ហោច​ណាស់​​មនុស្ស​ចំនួន​៨៩​នាក់​រួម​ទាំង​អ្នក​កាសែត​​អាមេរិក​ម្នាក់​ផង ត្រូវ​បាន​សម្លាប់​​ក្នុង​​អំពើ​​ហិង្សា​មួយ​នៅក្នុង​ទី​ក្រុង​បាដាដ​ប្រទេស​អ៊ីរ៉ាក់៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ