ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​​បណ្ឌិត​ម៉ែន សំ​អន ចែកអំណោយ​ជន​រង​គ្រោះ​​ទឹក​ជំនន់

12 ឆ្នាំ មុន

ខេត្ត​​ស្វាយ​រៀង ៖ ​កាល​ពី​ថ្ងៃ​ទី​៣ តុលា​ ឆ្នាំ​២០១១ នៅ​ទី​ធ្លា​​សាល​ប្រ​ជុំ​ឆ្នេរ​ទន្លេ​ ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង បាន​រៀបចំ​ពិ​ធី​សួរ​សុខ​ទុក្ខ​​ និង​ចែកអំណោយ​​ដល់​ប្រ​ជា​ពល​រដ្ឋ​​រង​គ្រោះ​​ដោយ​ទឹក​ជំនន់​​ចំនួន​១២៦​​ គ្រួ​សារ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​​លោក​ជំទាវ​​បណ្ឌិត​ម៉ែន សំ​អន ​​ឧ​ប​នាយក​រ​ដ្ឋ​មន្ត្រី​​ប្រ​ចាំ​​​ការ លោក​​ជៀង អំ អភិបាល​ខេត្ត​ លោក​គឹម​ ធា ប្រ​ធាន​ក្រុម​ប្រឹក្សា​

ខេត្ត​​ស្វាយ​រៀង ៖ ​កាល​ពី​ថ្ងៃ​ទី​៣ តុលា​ ឆ្នាំ​២០១១ នៅ​ទី​ធ្លា​​សាល​ប្រ​ជុំ​ឆ្នេរ​ទន្លេ​ ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង បាន​រៀបចំ​ពិ​ធី​សួរ​សុខ​ទុក្ខ​​ និង​ចែកអំណោយ​​ដល់​ប្រ​ជា​ពល​រដ្ឋ​​រង​គ្រោះ​​ដោយ​ទឹក​ជំនន់​​ចំនួន​១២៦​​គ្រួ​សារ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​​លោក​ជំទាវ​​បណ្ឌិត​ម៉ែន សំ​អន ​​ឧ​ប​នាយក​រ​ដ្ឋ​មន្ត្រី​​ប្រ​ចាំ​​​ការ លោក​​ជៀង អំ អភិបាល​ខេត្ត​ លោក​គឹម​ ធា ប្រ​ធាន​ក្រុម​ប្រឹក្សា​ខេត្ត តំណាង​រាស្ត្រ​​មណ្ឌល​ស្វាយ​​រៀង មន្ត្រី​​រាជ​ការ​ កង​កម្លាំង​ប្រ​ដាប់​អាវុធ​ និង​មន្ត្រី​​សាខា​កាក​បាទ​ក្រ​ហម​​កម្ពុជា​ខេត្ត​ស្វាយ​រៀង​ជា​ច្រើន​រូប​។

លោក​ជៀង អំ ​អភិបាល​​ខេត្ត​​បាន​មាន​ប្រ​​សាសន៍​ថា ខេត្ត​ស្វាយ​រៀង​បាន​រង​ផល​ប៉ះ​ពាល់​ពី​ឥទ្ធិ​ពល​​ទឹក​ភ្លៀង​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ កញ្ញា រហូត​មក​ដល់​ថ្ងៃ​ទី​៣​ តុលា ឆ្នាំ​២០១១​នៅ​តែ​ទទួល​រង​នូវ​ឥ​ទ្ធិ​ពល​ជំនន់​​​​ទឹក​​ភ្លៀង​ និង​ជំនន់​ទឹក​ទន្លេ​មេ​គង្គ​ដដែល ​ឯ​អាជ្ញា​ធរ​បាន​ដាក់​ម៉ាស៊ីន​បូម​ទឹក​៣​កន្លែង​បូម​ទឹក​ចេញ​ពី​ក្រុង​​។

លោក​​បញ្ជាក់​ថា ​ទឹក​ជំនន់​បណ្តាល​ឱ្យ​ប៉ះ​ពាល់​៤​ស្រុក-ក្រុង​ ២៨​​ឃុំ-សង្កាត់​ ស្មើ​នឹង​៨០​ភូមិ ​ប៉ះ​ពាល់​ផ្ទះ​ចំនួន​១.០៩១​ខ្នង ផ្ទះ​ដួល​រលំ​៤​ខ្នង និង​ប៉ះ​ពាល់​ប្រ​ជា​ពល​រដ្ឋ​​១១.៣៣១​នាក់​។ ក្រៅ​ពី​នេះ​ទឹក​បាន​​លិច​ស្រូវ​សន្ទូង​៥.៣១៩​ហិក​តា​ ខូច​ទាំង​​ស្រុង​២.៥១៩​ហិកតា ដំណាំ​រួម​ផ្សំ​១០០​ហិក​តា និង​​សាលា​រៀន​៤​កន្លែង​។ ចំណែក​ផ្លូវ​លំ​​រង​​ការ​ខូច​ខាត​៩.១៣៩​ម៉ែត្រ​ ផ្លូវ​កៅ​ស៊ូ​​២៧០​ម៉ែត្រ ស្លាប់​​មនុស្ស​ម្នាក់ ជម្លៀស​មនុស្ស​ចេញ​​ទៅ​រក​ទី​ទួល​ស​ុវត្ថិ​ភាព​១១៥​គ្រួ​សារ​ ​ដែល​មាន​​ចំនួន​មនុស្ស​៤៤១​នាក់ សត្វ​ពា​ហនៈ​ ចំនួន​១.១៧៣​ក្បាល។ អាជ្ញា​ធរ​ខេត្ត​បាន​ ចាត់​វិធាន​​ការ​ការ​​​ពារ​ផ្លូវ​ថ្នល់​​ ផ្លូវ​លំ ពិសេស​​ទប់​ការ​ពារ​ខ្សែ​ក្រ​វាត់​ក្រុង​មិន​​​ឱ្យ​ទឹក​ហូរ​ចូល​។

លោក​ជៀង អំ បាន​ថ្លែង​​អំណរ​គុណ​ដល់​សម្តេច​​អគ្គ​ម​ហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន និង​លោក​ជំទាវ​កិត្ត​ិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ ហ៊ុន សែន ​​ដែល​បាន​ផ្តល់​អំណោយ​​ផ្ទាល់​ឧ​បត្ថម្ភ​ដល់​ក្រុម​​គ្រួ​សារ​ប្រ​ជា​ពល​រដ្ឋ​រង​គ្រោះ​ក្នុង​ខេត្ត​ស្វាយ​រៀង មាន​​អង្ក​រ​ចំនួន​១០​០តោន ថវិកា​ចំនួន​២០០​លាន​រៀល​ ​ឧ​បត្ថម្ភ​​ប្រ​ជា​ពល​រដ្ឋ​រលំ​ផ្ទះ​៤​​គ្រួ​សារ ​ក្នុង​១​គ្រួ​សារ ថវិកា​១​លាន​រៀល​។ ចំពោះ​​កាកបាទ​ក្រ​ហម​កម្ពុជា​ ឧ​ប​ត្ថម្ភ​ប្រ​ជា​ពល​រដ្ឋ​១២២​គ្រួ​សារ ​ក្នុង​១​គ្រួ​សារ​ប្រាក់​២ម៉ឺន​រៀល​​​ អង្ករ​៣០​គី​ឡូ​ក្រាម មី​១​កេស ត្រី​ខ​១០​កំ​ប៉ុង ​ក្រមា​១​ សារុង​១។ ចំពោះ​​គ្រួ​សារ​​រលំ​ផ្ទះ​៤​គ្រួ​សារ ក្នុង​១​គ្រួ​សារ​ ប្រាក់​៤​ម៉ឺន​រៀល​ កៅ​ស៊ូ​តង់​១ផ្ទាំង​ ឆ្នាំ​ង​២​ ភួយ​២ មុង​​ធំ​១ កន្ទេ​ល​២ ធុង​​ទឹក​១ ក្រ​មា​១ សារុង១ អង្ករ​៥០​គី​ឡូ​ក្រាម មី​១​កេស​ និង​ត្រី​ខ​១០​កំ​ប៉ុង​។

លោក​ជំ​ទាវ​​​បណ្ឌិត​​ម៉ែន សំ​អន ឧ​ប​នាយក​រដ្ឋ​មន្ត្រី​​ប្រ​ចាំ​ការ​បាន​មាន​ប្រ​សាសន៍​ថា សម្តេច​អគ្គ​​ម​ហា​សេ​នា​បតី​តេ​ជោ​ហ៊ុន​ សែន និង​លោក​ជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន បាន​យក​ចិត្ត​ទុក្ខ​ដាក់​​យ៉ាង​ខ្លាំង​​ ដោយ​​បាន​ផ្តាំផ្ញើ​​សួរ​សុខ​ទុក្ខ​​ដល់​ប្រ​ជា​ពល​រដ្ឋ​ខេត្ត​ស្វាយ​រៀង​ ក៏​ដូច​​​នៅ​ទូ​ទាំង​ប្រ​ទេសដែល​កំពុង​មាន​​ទុក្ខ​លំ​បាកប្រ​ឈម​នឹង​ទឹក​ជំនន់​។ ចំពោះ​ខេត្ត​ស្វាយ​រៀង​ បន្ទាប់​ពី​ទទួល​បាន​របាយ​ការណ៍​ពី​ការ​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង និង​ទឹក​ទន្លេ​មេ​គង្គ​បុក​មក​ពី​ប្រ​ទេស​វៀត​ណាម​​ភ្លាម​ សម្តេច​បាន​ដាក់​វិធាន​ការ​ក្នុងកិច្ច​ប្រ​ជុំ​គណៈ​រដ្ឋ​មន្ត្រី​រួម​ទាំង​​កាក​បាទ​ក្រ​ហម​កម្ពុជា​ សហ​ការ​ធ្វើ​យ៉ាង​ណា​ជួយ​ដល់​ប្រ​ជា​​ពល​រដ្ឋ​​ ព្រោះ​សម្តេច​មិន​ទុក​​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​ណា​ម្នាក់​ដាច់​ពោះ​ស្លាប់​ដោយ​អត់​អា​ហារ​នោះ​ទេ។​ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ផ្តាំផ្ញើឱ្យ​អាជ្ញា​ធរ​គ្រប់​លំ​ដាប់​ថ្នាក់ ចុះ​ត្រួ​ត​ពិនិត្យ​មើល​ប្រ​ជា​ពល​រដ្ឋ​ដល់​លំនៅ​ឋាន​ ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​ឱ្យ​បាន​ទាន់​ពេល​វេលា​៕