ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហម​កម្ពុជា​សាខារាជធានីភ្នំពេញ ទទួលទេយ្យ​​​ទានពីវត្ត​​មង្គល​​វ័ន ហៅ​​ស្វាយ​ដង្គុំ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ទេយ្យទាន​ជា​គ្រឿង​​ឧបភោគ​-​បរិភោគ សម្ភារ​​ប្រើប្រាស់​ចំនួន​៣១​មុខ និង​ថវិកា​៣.០៧០.០០០​រៀល ដែល​គិត​ជា​ថវិកា​ទាំងអស់​សរុប​ស្មើនឹង​១១.៨១៥.០០០​រៀល ត្រូវ​បាន​ព្រះ​ទេព​ស​ត្ថា ឃី សុវណ្ណ​រតនា ព្រះ​ចៅ​អធិការ​វត្ដ​មង្គល​វ​ន័ ហៅ​ស្វាយ​ដង្គុំ ប្រគល់​ជូន​ដល់​កាកបាទក្រហម​កម្ពុជា​សាខា​រាជ​ធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី១ តុលា ​ឆ្នាំ​២០១១ ដែល​អញ្ជើញ​ទៅ​

រាជធានីភ្នំពេញ​​​​ ៖ ទេយ្យទាន​ជា​គ្រឿង​​ឧបភោគ​-​បរិភោគ សម្ភារ​​ប្រើប្រាស់​ចំនួន​៣១​មុខ និង​ថវិកា​៣.០៧០.០០០​រៀល ដែល​គិត​ជា​ថវិកា​ទាំងអស់​សរុប​ស្មើនឹង​១១.៨១៥.០០០​រៀល ត្រូវ​បាន​ព្រះ​ទេព​ស​ត្ថា ឃី សុវណ្ណ​រតនា ព្រះ​ចៅ​អធិការ​វត្ដ​មង្គល​វ​ន័ ហៅ​ស្វាយ​ដង្គុំ ប្រគល់​ជូន​ដល់​កាកបាទក្រហម​កម្ពុជា​សាខា​រាជ​ធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី១ តុលា ​ឆ្នាំ​២០១១ ដែល​អញ្ជើញ​ទៅ​ទទួល​ដោយ ​លោក​ប៉ា សុ​ជាតិ​វង្ស សមាជិក​គណៈ​ក​ម្មា​ធិ​ការ​កណ្ដាលកាកបាទ​ក្រហម​​កម្ពុជា​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា​​រា​ធានី​ភ្នំពេញ ព្រម​ទាំ​ង​លោក​ជំទាវ រួម​ដំណើរ​ដោយ ​លោក​ជំទាវ លោក​ឧកញ៉ា លោក​-​លោកស្រី ក្នុង​ជួរ​គណៈ​កម្មា​ធិការ​សាខា មន្ដ្រី​ប្រតិបត្ដិ​សាខា​ជា​ច្រើន​រូប​ទៀត ។

ព្រះ​ទេព​ស​ត្ថា ឃី សុវណ្ណ​រតនា បាន​​សង្ឃ​​ដីកា​​ថា ដោយ​ទទួល​ដំណឹង​អំពី​គ្រោះ​ទឹកជំនន់​ដែល​បាន​ជោរ​ជន់​​លិចលង់​ទៅ​លើ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​យើង​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំ​ពេញ​របស់​យើង​នេះ ទើប​ព្រះ​អង្គ​មាននូវ​ទេយ្យទាន​បន្ដិចបន្ដួច​នេះ​ដើម្បី​រួម​ចំណែក​ជួយ​សម្រាល​ដល់​​ការ​លំបាករ​បស់បង​ប្អូន​ជន​រង​គ្រោះ​យើង តាម​រយៈ​សាខា ក៏​ដូច​ជា កាក​បាទ​ក្រហម​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​ប្រកបដោយ​ភាព​ច្នៃ​ប្រឌិត​នៃ​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ​ជា​ប្រមុខ​ដឹក​នាំ​។

លោក​ប៉ា សុ​ជាតិ​វង្ស បាន​មាន​ប្រសាសន៍​ពាំ​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ លោក​​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ប្រធានកាកបាទក្រហម​កម្ពុជា​ និង​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ព្រះ​ទេព​​ស​ត្ថា ឃី សុវណ្ណ​រតនា ដែល​បាន​ប្រគល់​នូវ​ទេយ្យទាន​ជូន​ដល់​សាខា​រាជ​ធានី​ភ្នំពេញ ចំ​ពេល​ដែល​សាខា​កំពុង​ត្រូវការ​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​​ប្រជាពលរដ្ឋ​យើង​ដែល​កំពុង​រង​គ្រោះ ដោយ​សារ​ទឹកជំនន់ នៅ​តាម​បណ្ដា​មូលដ្ឋាន​មួយ​ចំនួន ដែល​នេះ​បាន​សរ​បញ្ជាក់​ឱ្យ​ឃើញ​ពី​សិល្បៈ​នៃ​ការ​ចែក​រំលែក​ដ៏​ល្អ​ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ខ្មែរ​យើង ក៏​ដូច​ជា​ការ​ផ្សារ​ភ្ជាប់​គ្នា​ពី​វិស័យ​ពុ​ទ្ធចក្រ និង​អាណា​ចក្រ​ផង​ដែរ ។

ទន្ទឹម​នឹង​នោះ​ លោក​​ក៏​បាន​ជម្រាប​​ប្រគេន អំពី​សកម្មភាព​របស់កាកបាទក្រហម​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិ​បណ្ឌិត​នៃ​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប្រធាន
ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​គឺ​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ទៅ​ក្នុង​តំបន់ ហើយ​លោក​ជំទាវ​បាន​យកចិត្ដទុកដាក់​ក្នុង​ការ​រៀបចំ​រចនា​សម្ព​័ន្ឋ​តាំងពី​ថ្នាក់​កណ្ដាល​រហូត​ដល់​មូលដ្ឋាន​ការ​អភិ​វឌ្ឍន៍​ស្ថាប័ន ធនធានមនុស្ស ធនធាន​ហិរញវត្ថុ គិតគូរ​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្ដរាយ​នានា​បាន​ទាន់​ពេលវេលា ដែល​ធ្វើ​ឱ្យ​សប្បុរសជន​ទាំង​ជាតិ អន្ដរ​ជាតិ​មានការ​ជឿជាក់​គាំទ្រ ហើយ​បាន​ក្លាយ​ជា​កាកបាទក្រហម​ដែល​ឈានមុខ​គេ ក៏​ដូច​ជា​រួមចំណែក​ក្នុង​ការ​ព​ន្លឿ​ន​ការ​អនុវត្ដន៍​យុទ្ធសាស្ដ្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៃ​រាជរដ្ឋាភិបាល​ផង​ដែរ​។
ចុងបញ្ចប់​ លោក​ប្រធាន​គណៈកម្មាធិការ​សាខា​ក៏​សូម​សន្យា​ថា សាខា​នឹងពាំ​នាំ​យក​ទេយ្យ​ទាន​ទាំងនេះ​ទៅ​ជួយ​ឱ្យ​ដល់​ដៃ​ប្រជាពលរដ្ឋ​យើង​​ដែល​កំពុង​រង​គ្រោះ​ដោយសារ​ទឹកជំនន់ ក៏​ដូច​ជា​ទទួល​រង​គ្រោះ​ដោយ​គ្រោះ​មហន្ដរាយ​ផ្សេង​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​យើង​ ឱ្យ​ស្រប​តាម​ទឹក​ព្រះ​ទ័យ​របស់​ព្រះ​អង្គជា​ម្ចាស់​ទេយ្យទាន៕