ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ព្យាករ​ណ៍នៅ​​ឆ្នាំ​២០២០​តម្លៃ​​អចលន​​​​ទ្រព្យ​​​កើន​ឡើង​​

12 ឆ្នាំ មុន

តម្លៃ​អចលន​ទ្រព្យ​ទំនងងើប​ឡើងវិញ​មុនឆ្នាំ​២០២០​ ហើយការ​ខកខាន​ក្នុងការសង​ប្រាក់​បំណុល​ នឹងលែង​កើតមាននៅ​ឆ្នាំបន្ទាប់ទៀត​។ នេះបើតាម​ការស្ទង់មតិ​ស្តីពីហានិភ័យ​នៃការ​គ្រប់​គ្រង​ធនាគារ​ដែលបាន​ចេញផ្សាយ​នៅថ្ងៃ​សុក្រ​ ទី៣០ ​កញ្ញា ​កន្លង​មក ​។

តម្លៃ​អចលន​ទ្រព្យ​ទំនងងើប​ឡើងវិញ​មុនឆ្នាំ​២០២០​ ហើយការ​ខកខាន​ក្នុងការសង​ប្រាក់​បំណុល​ នឹងលែង​កើតមាននៅ​ឆ្នាំបន្ទាប់ទៀត​។ នេះបើតាម​ការស្ទង់មតិ​ស្តីពីហានិភ័យ​នៃការ​គ្រប់​គ្រង​ធនាគារ​ដែលបាន​ចេញផ្សាយ​នៅថ្ងៃ​សុក្រ​ ទី៣០ ​កញ្ញា ​កន្លង​មក ​។

ការស្ទង់​មតិដែលបាន​ធ្វើឡើងបាន​បង្ហាញឲ្យ​​ឃើញថា ​៤៩ភាគរយ​បានឆ្លើយតបថា​ ពួកគេ​មិន​សង្ឃឹមពីការ​កើនឡើង​នៃតម្លៃ​អចលនទ្រព្យ​ ដូចឆ្នាំ២០០៧​ ទេសម្រាប់​រយៈពេល​៩ឆ្នាំទៅ​មុខ​ទៀត​។ តែមាន២១​ភាគរយដែល​គិតថាតម្លៃ​​វានឹងកើន​ឡើង។​

បន្ថែម​លើសពីនេះ ​៧៣ភាគរយ​នៃការស្ទង់​មតិ​​ចំពោះម្ចាស់​ធនាគារនិយាយថា ​ពួកគេ​នៅតែ​គិតថា​ ការខកខានក្នុង​ការសងប្រាក់​​បំណុល​នៅ​តែ​បន្តទៅមុខ៥ឆ្នាំ​ទៀត។ តែ​មាន​៤៦ភាគរយ​ជឿថាការ​ខកខានក្នុង​ការ​សង​ប្រាក់​បំណុល​នឹង​កើនឡើង​ខ្ពស់​ក្នុង​រយៈ​ពេល​៦​ខែ​ទៀត។

លោក Andrew Jennings ប្រធាន​ការិយា​ល័យ​វិភាគនៃ FICO និយាយថា ស្រប​ពេល​វិស័យអចលនទ្រព្យនឹងកើនឡើងយ៉ាងជាក់លាក់នៅរយៈពេល៥ឆ្នាំខាងមុខ មានម្ចាស់​ធនាគារ​ជាច្រើនជឿជាក់ថា តម្លៃ​នឹង​នៅ​តែស្រុតចុះ។

ជំនួញតូចតាចត្រូវគេរំពឹងថា នឹងនៅបន្ត​ប្រឈម​មុខ​ចំពោះបរិយាកាសឥណទាន ហើយ​មនុស្ស១ភាគ៣ជឿថា ប្រាក់កម្ចីរបស់មុខជំនួញ​តូច​តាចនឹងកាន់តែកើនឡើង។ តែធនាគារិក​ទាំង​នោះក៏បានសម្តែងសុទិដ្ឋិនិយមពីការងើប​ឡើងវិញនៃការចំណាយរបស់អ្នកប្រើប្រាស់។ ចំនួនមនុស្ស៦៤ភាគរយ ឆ្លើយ​តប​ថា ពួកគេ​គិត​​ថា ការប្រើប្រាស់​ក្រេឌីដ​នៅតែស្ថិត​នៅ​ក្រោម​​កំរិត​ទាបបំផុតក្នុងរយៈ​ពេល៥ឆ្នាំ​ចុង​ក្រោយ​នេះ។

ការស្ទង់មតិនេះ មួយចំនួនបាន​ឆ្លើយថា តុល្យ​ភាពរបស់កាតឥណទាននឹងកើន​ឡើង​នៅ​៦​ខែខាងមុខទៀត ដោយសារការ​ចំណាយ​​ខ្ពស់​លើ​តម្រូវការក្នុងផ្ទះ និងការចំណា​យ​ប្រចាំខែតិច​តួច​ពី​អ្នក​ផ្សេងទៀត៕