ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់អំណោយ​ជូន​ប្រជាពលរដ្ឋ​​រងគ្រោះ​​ដោយទឹកជំនន់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អំណោយ​​របស់លោក​កែប ជុតិមា អភិបាល​​រាជធានីភ្នំពេញ​ដែល​ផ្តល់​តាមរយៈ​​សាលាខណ្ឌប្ញស្សីកែវ ​​ត្រូវ​បាន​លោក​​​នុត ពុធដារ៉ា អភិបាលរង​ខណ្ឌ ​និង​លោកប្រាក់​ចាន់ណា ​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌប្ញស្សីកែវ នាំ​យក​ទៅចែកជូន​ដល់ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​​ទឹកជំនន់​ចំនួន​៩៦​គ្រួសារ រស់នៅ​សង្កាត់​ទួលសង្កែ ​​និងសង្កាត់​បាក់ខែង ខណ្ឌប្ញស្សីកែវ ​កាល​ពី​រសៀល​

រាជធានីភ្នំពេញ ៖ អំណោយ​​របស់លោក​កែប ជុតិមា អភិបាល​​រាជធានីភ្នំពេញ​ដែល​ផ្តល់​តាមរយៈ​​សាលាខណ្ឌប្ញស្សីកែវ ​​ត្រូវ​បាន​លោក​​​នុត ពុធដារ៉ា អភិបាលរង​ខណ្ឌ ​និង​លោកប្រាក់​ចាន់ណា ​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌប្ញស្សីកែវ នាំ​យក​ទៅចែកជូន​ដល់ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​​ទឹកជំនន់​ចំនួន​៩៦​គ្រួសារ រស់នៅ​សង្កាត់​ទួលសង្កែ ​​និងសង្កាត់​បាក់ខែង ខណ្ឌប្ញស្សីកែវ ​កាល​ពី​រសៀល​ថ្ងៃទី៣០ ​កញ្ញា ។ ពិធីនេះ​រៀបចំ​ឡើង​នៅក្នុង​ដីឡូត៍​តាម​ផ្លូវជាតិលេខ៥ ក្នុងភូមិ​ផ្សារ​​តូច សង្កាត់ទួលសង្កែ ។ អំណោយ​ដែលនាំ​ទៅ​ចែក​ជូន​ក្នុង​ឱកាស​នោះក្នុង​មួយគ្រួសារ​​ទទួល​បាន​អង្ករ២០គីឡូក្រាម ​មី១កេស ​ទឹកត្រី ​​៦ដប ទឹកស៊ីអីុវ​៦ដប ​និងទឹកបរិសុទ្ធឱរ៉ាល់​៦​ដប​ធំ ។

លោកនុត ពុធដារ៉ា អភិបាល​រង​ខណ្ឌប្ញស្សី​កែវ​​បានឱ្យ​ដឹង​ថា ​ដើម្បី​​ជួយសម្រួល​​​ការលំបាក​​របស់បង​ប្អូនប្រជាពលរដ្ឋ​​ដែលរងគ្រោះ​​ដោយ​ទឹក​ជំនន់​​នៅ​តាម​ដង​ទន្លេ​​សាប និងទន្លេ​​មេគង្គ​ លោកកែប ជុតិមា អភិបាល​​រាជធានីភ្នំពេញ​​​និង​​លោកជំទាវ​​បានផ្តល់​អំណោយ​​់​​តាមរយៈ​​​សាលា​ខណ្ឌ​មក​ចែកជូន​​ដល់​ប្រជាពល​រដ្ឋ​​រងគ្រោះ​ជា​បន្តបន្ទាប់ ។ កន្លង​មក​មាន​​​​ប្រជាពលរដ្ឋ​​រង​គ្រោះ​​ចំនួន​៥២២​គ្រួសារ ដែល​​រស់នៅ​ក្នុង​សង្កាត់​​​​ចំនួន១០​ក្នុងខណ្ឌ​​ប្ញស្សី​កែវ ​​បានទទួល​អំណោយ​ពីលោកអភិបាល​​រាជ​ធានី​ភ្នំពេញ និង​នៅថ្ងៃនេះ​មានចំនួន​៩៦​គ្រួសារ​ទៀត ។

លោកនុត ​ពុធដារ៉ា អភិបាល​​រង​ខណ្ឌ​​​ប្ញស្សី​កែវ​បានបន្ត​​ទៀត​ថា បន្ទាប់ពី​ប្រជាពលរដ្ឋ​​​​រង​គ្រោះ​ដោយ​ទឹកជំនន់​​​​ លោកអភិបាល​រាជធានី​ភ្នំពេញ​​​ក៏ដូចជា​​គណៈ​​អភិបាលខណ្ឌ​ប្ញស្សី​កែវ ​បាន​​យកចិត្ត​ទុកដាក់​​យ៉ាង​ខ្លាំង​ដោយបាន​​ចាត់​ចែង​​​កម្លាំងចុះ​​​ទៅ​​ទប់​ទឹកដោយ​ប្រើបាវ​ខ្សាច់​​​នៅ​ក្នុងសង្កាត់​​​ជ្រោយ​ចង្វា​ និង​ផ្តល់អំណោយ​​ចែក​ជូន​​ដល់បង​ប្អូន​ជា​​បន្តបន្ទាប់ ។  លោកក៏បាន​ណែនាំ​​ដល់ប្រជា​ពល​រដ្ឋ​​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​​ថែទាំ​​​កូនចៅ​​​កុំ​ឱ្យ​​លេង​​ទឹក​ ចៀស​វាង​​មានគ្រោះ​ថ្នាក់​ ។ ត្រូវ​ចេះ​សំអាត​​លំនៅឋាន​​ពេលទឹក​
ស្រក​​អស់ និង​ពិសា​ទឹក​​ដាំពុះ​ជា​ប្រចាំចៀស​វាង​មានជំងឺ​តម្កាត់ផ្សេងៗ​ ៕