ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាញ់​ត្រី«អូមេហ្គា3»​ជួយ​ការពារ​​ជំងឺ​រលាក​អញ្ចាញធ្មេញ

13 ឆ្នាំ មុន

តាមការ​ស្រាវជ្រាវ​​ពីក្រុមអ្នកជំនាញ​​វេជ្ជ​សាស្ត្រ​​ទៅលើ​​​ក្រុម​គំរូ​ជាង​១​ម៉ឺននាក់​ មានអាយុ​​ចាប់​ពី​២០​ឆ្នាំ​ឡើង​ឃើញ​ថា ការ​​​ទទួល​ទាន​ខ្លាញ់​ត្រី​«អូមេហ្គា៣» ជា​ប្រចាំ​អាច​ជួយ​ការ​ពារ​​ជំងឺ​រលាក​​អញ្ចាញ​ធ្មេញ​បាន ពីព្រោះ​អ្នក​ដែល​ទទួល​​​ទាន​ខ្លាញ់​ត្រី អូមេហ្គា៣ ជាប្រចាំ​នឹង​កើត​ជំងឺ​​រលាក​អញ្ចាញ​​ធ្មេញ​តិច​ជាង​អ្នក​ដែល​មិន​ទទួល​​ទាន​​សោះ​ដល់ទៅ​៣០% ព្រោះ​សារធាតុ​ក្នុង​ខ្លាញ់​ត្រី​អូមេហ្គា៣ មាន​ចំណែក​ជួយ​កាត់​បន្ថយ​ការ​កើត​​ជំងឺរលាក ។​ ក្រៅពីនេះ អ្នកជំនាញ​មកពី​មហាវិទ្យា​ល័យ​​វេជ្ជ​សាស្ត្រ​​«​ហាវ៉ើល​» បាន​​ធ្វើ​ការ​ណែនាំ​ឱ្យ​បរិភោគ​ខ្លាញ់ត្រី​អូមេហ្គា​៣​ជាប្រចាំ ប៉ុន្តែ​មិនគួរ​​បរិភោគ​​ច្រើនពេកនោះទេ​​ ព្រោះ​វានឹង​​មិន​ផ្តល់​​ផល​ល្អឡើយ​ ។

តាមការ​ស្រាវជ្រាវ​​ពីក្រុមអ្នកជំនាញ​​វេជ្ជ​សាស្ត្រ​​ទៅលើ​​​ក្រុម​គំរូ​ជាង​១​ម៉ឺននាក់​ មានអាយុ​​ចាប់​ពី​២០​ឆ្នាំ​ឡើង​ឃើញ​ថា ការ​​​ទទួល​ទាន​ខ្លាញ់​ត្រី​«អូមេហ្គា៣» ជា​ប្រចាំ​អាច​ជួយ​ការ​ពារ​​ជំងឺ​រលាក​​អញ្ចាញ​ធ្មេញ​បាន ពីព្រោះ​អ្នក​ដែល​ទទួល​​​ទាន​ខ្លាញ់​ត្រី អូមេហ្គា៣ ជាប្រចាំ​នឹង​កើត​ជំងឺ​​រលាក​អញ្ចាញ​​ធ្មេញ​តិច​ជាង​អ្នក​ដែល​មិន​ទទួល​​ទាន​​សោះ​ដល់ទៅ​៣០% ព្រោះ​សារធាតុ​ក្នុង​ខ្លាញ់​ត្រី​អូមេហ្គា៣ មាន​ចំណែក​ជួយ​កាត់​បន្ថយ​ការ​កើត​​ជំងឺរលាក ។​ ក្រៅពីនេះ អ្នកជំនាញ​មកពី​មហាវិទ្យា​ល័យ​​វេជ្ជ​សាស្ត្រ​​«​ហាវ៉ើល​» បាន​​ធ្វើ​ការ​ណែនាំ​ឱ្យ​បរិភោគ​ខ្លាញ់ត្រី​អូមេហ្គា​៣​ជាប្រចាំ ប៉ុន្តែ​មិនគួរ​​បរិភោគ​​ច្រើនពេកនោះទេ​​ ព្រោះ​វានឹង​​មិន​ផ្តល់​​ផល​ល្អឡើយ​ ។ ក្មេង​និង​​ស្ត្រី​គួរ​បរិភោគ​ក្នុង​បរិមាណ​កំណត់​​គឺ​​យ៉ាង​តិច​ក្នុង​​មួយ​សប្តាហ៍​២​ដង ទើប​ធ្វើ​​ឱ្យ​រាង​កាយ​​មាន​សុខភាព​​ល្អ​និង​​ជួយ​ការពារ​​ភាព​ប្រថុយ​ប្រថាន​ក្នុង​ការ​កើត​ជំងឺ​បេះដូងដោយ​ កាត់​បន្ថយ​កំរិត​កូឡេស្តេរ៉ូល និងជួយ​ដល់​ការ​ធ្វើ​ការ​​របស់​ខួរ​ក្បាល​ ថ្លើម និង​ប្រព័ន្ធ​សរសៃ​​ប្រសាទ ។​ ​ខ្លាញ់​ត្រី​អូមេហ្គា៣ ប្រទះ​ឃើញ​មាន​នៅ​​​ក្នុង​​ខ្លួន​ត្រី​សមុទ្រ​ដូចជា​ត្រី​សាឌីន ត្រី​ទឹក​សាប​​មួយ​ចំនួន​ រួមទាំង​សណ្តែក​និង​គ្រាប់​ធញ្ញ​ជាតិ ៕