ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែកអំណោយ​កាកបាទក្រហម​​កម្ពុជា​​ដល់​ពលរដ្ឋ​​​188គ្រួសារ​

12 ឆ្នាំ មុន

​ខេត្តព្រៃវែង​​​​ ៖ នៅ​ព្រឹកថ្ងៃទី​​​​៣០ កញ្ញា ​ក្នុងបរិវេណ​​​វត្ត​​សិរី​​​សារពេជ្រ ​ហៅ​វត្ត​​តា​គោក ស្រុកព្រះ​​​​ស្តេច​ មាន​រៀបចំ​ពិធីចែកអំណោយ​​​សង្គ្រោះ​​​​របស់​កាកបាទក្រហម​​​កម្ពុជា​ខេត្ត ​​ក្រោមអធិបតីភាព​​​​​លោកជំទាវ​​ពុំ ចន្ទីនី អគ្គ​លេខាធិការ​កាកបាទក្រហម​​​កម្ពុជា និងជា​តំណាង​​ដ៏ខ្ពង់ខ្ពស់​របស់​​លោកជំទាវ​កិត្ត​ិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​​។

ខេត្តព្រៃវែង​​​​ ៖ នៅ​ព្រឹកថ្ងៃទី​​​​៣០ កញ្ញា ​ក្នុងបរិវេណ​​​វត្ត​​សិរី​​​សារពេជ្រ ​ហៅ​វត្ត​​តា​គោក ស្រុកព្រះ​​​​ស្តេច​ មាន​រៀបចំ​ពិធីចែកអំណោយ​​​សង្គ្រោះ​​​​របស់​កាកបាទក្រហម​​​កម្ពុជា​ខេត្ត ​​ក្រោមអធិបតីភាព​​​​​លោកជំទាវ​​ពុំ ចន្ទីនី អគ្គ​លេខាធិការ​កាកបាទក្រហម​​​កម្ពុជា និងជា​តំណាង​​ដ៏ខ្ពង់ខ្ពស់​របស់​​លោកជំទាវ​កិត្ត​ិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​​។

អញ្ជើញ​​ចូល​រួមក្នុង​ពិធី​នោះមាន​​​លោក​ជាម ហ៊ីម ​​ប្រធាន​ក្រុម​ប្រឹក្សា​​ខេត្ត លោក​សុទ្ធ ​​សឺន ​អភិ​បាល​​រង លោក​ផាន់ ចាន់​ធុល​ លោក​ឧកញ៉ា​​ជឹម សុខ អភិបាល អភិ​បាល​រងស្រុក ​​មេភូមិ​​ មេឃុំ ​​និងប្រជា​ពលរដ្ឋ​​ដែលរង​​​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន​​​១៨៨គ្រួសារ ​មក​ពីស្រុក​​បាភ្នំ​​​​​១៦១​គ្រួសារ មកពីស្រុក​ព្រះ​ស្តេច​​២១​គ្រួសារ ​និង​ស្រុក​កំពង់​ត្របែក​​​៦គ្រួសារ​។ ​លោក​ផាន់ ចាន់​ធុល ប្រធាន​គណៈ​កម្មាធិការ​​​សាខា​កាក​បាទ​ក្រហម​​​កម្ពុជា​​​ខេត្ត និងជា​អភិ​បាលរង​​ បាន​កោត​សរសើរ​​​​ដល់ថ្នាក់​ដឹក​នាំ​​សាខា​ អនុ​សាខា​ខេត្ត ស្រុក ​ដែលបាន​​​ខិតខំ​ចុះ​​​ត្រួតពិនិត្យ​ ប្រជា​ពល​រដ្ឋ​​​ដែលរង​​​ផលប៉ះ​ពាល់​ដោយ​​ទឹកជំនន់ ​​ហើយ​បាន​ធ្វើ​សេចក្តី​រាយការណ៍​​​ទាន់​ពេលវេលា​​​ដើម្បី​​​ឱ្យក្រុម​​​​ឆ្លើយ​​តប​គ្រោះ​មហន្តរាយ​​​​ចុះត្រួតពិនិត្យ​​ជាក់ស្តែង​​​ ដើម្បី​​ដោះស្រាយជា​ស្បៀង​​​អាហារ​​ជូនប្រជា​ពល​រ​ដ្ឋ​​​បានទាន់ពេល​វេលា​។

លោកជំទាវ​​ពុំ ចន្ទីនី ​​​បានមានប្រសាសន៍​​​​សំណេះសំណាល​​​ជាមួយ​​ប្រជាពលរដ្ឋ​ក្នុង​​នោះ​លោកជំទាវ​ក៏​បាន​​ពាំនាំនូវ​ប្រសាសន៍​​​​​​​ផ្តាំ​ផ្ញើ​​​សាក​​សួរសុខទុក្ខ​​​​​ពី​សម្តេច និង​លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​ដែល​សម្តេច​ និង​លោក​ជំទាវ​​​តែង​​​​តែ​គិត​គូរ​រក​​​មធ្យោ​បាយ​​​គ្រប់​បែបយ៉ាង​​​​ដើម្បីជួយសង្គ្រោះ​ប្រជា​ពលរដ្ឋ​​នៅ​ទូទាំង​ប្រទេស​​​​ឱ្យរួច​​ផុត​​​ពីការស្លាប់​​​​​ដោយសារ​ស្រេកឃ្លាន​។ ​អំណោយដែល​​​​ត្រូវចែក​ជូន​ដល់​​ប្រជា​ពលរដ្ឋ​​​រងគ្រោះ​​​ដោយ​​​​ទឹកជំនន់​ចំនួន​​​១៨៨​គ្រួសារ​ ក្នុង​១គ្រួសារ​​​ទទួលបាន​​​មី​​១កេស ​​​ត្រីខ​១០​កំប៉ុង​ សារុង​១ ក្រមា​១ ​មុង​១ ​ភួយ១ ​និង​​​អង្ករ​​​​​​២៥គីឡូក្រាម ជា​របស់​រាជ​រដ្ឋាភិបាល​។ ដោយ​ឡែក​​​​កៅស៊ូតង់​​ត្រូវ​បាន​ប្រគល់​ដល់​​​​ស្រុក​បាភ្នំ​១០ ព្រះស្តេច​​​​​៧ និង​កំពង់ត្របែក​​៣ ដែល​ប្រគល់​​​​​ជូន​​​​ទៅ​លោក​អភិបាល​​​ស្រុកទាំង​​៣ សម្រាប់​ដោះស្រាយ​​​​​ជូនជនរងគ្រោះ ៕