ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុម៉េច​​​ប៉ូលិស​​មិន​ចាប់​ខ្លួន​​ឈ្មោះ​​ជីប ធី ​និង​នាងក្អយ? ​​ម្នាក់​រំលោ.ភ​​ក្មេង​ស្រី​​​ ម្នាក់​​ឆបោក​​រថយន្ត​​​ច្រើន​គ្រឿង ​ឬ​មួយ​ក៏​លើក​​ទឹក​​​ចិត្ត​​​អ្នក​​ទាំង​​​​២​នេះ ​ឱ្យ​​​ប្រព្រឹត្ត​​​​បន្តទៀត​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​ប្រជាពលរដ្ឋ​​​​​ទូទាំង​​ប្រទេស​​ជាពិសេស​​អ្នក​រស់នៅក្នុង​​ រាជធានីភ្នំពេញ​​ដែលបាន​​​​តាមដាន​​បទល្មើស​​របស់​​​​សិស្ស​មេធាវី ឈ្មោះ​​ជីប ធី និង​​​តារា​​កំប្លែង​​នាង​ក្អយ ដែល​កំពុង​​​គេចខ្លួន​​​ពី​ដីកា​​នាំខ្លួន​​ និង​ចាប់​​​ខ្លួន​រប​ស់​​សាលា​ដំបូង​​រាជធានីភ្នំពេញ ​​ហើយ​ចេះ​តែ​​បាន​សុខ​​​រហូត​នោះ តើ​ដល់​ពេលណា​ទើប​សមត្ថកិច្ច​​ចាប់ខ្លួន​​អ្នកទាំង​​​២​​នោះមក​ជំនុំជម្រះ​​ ​​ពីបទ​រំលោ.ភ​​​​​

រាជធានីភ្នំពេញ​​​​ ៖ ​ប្រជាពលរដ្ឋ​​​​​ទូទាំង​​ប្រទេស​​ជាពិសេស​​អ្នក​រស់នៅក្នុង​​រាជធានីភ្នំពេញ​​ដែលបាន​​​​តាមដាន​​បទល្មើស​​របស់​​​​សិស្ស​មេធាវី ឈ្មោះ​​ជីប ធី និង​​​តារា​​កំប្លែង​​នាង​ក្អយ ដែល​កំពុង​​​គេចខ្លួន​​​ពី​ដីកា​​នាំខ្លួន​​ និង​ចាប់​​​ខ្លួន​រប​ស់​​សាលា​ដំបូង​​រាជធានីភ្នំពេញ ​​ហើយ​ចេះ​តែ​​បាន​សុខ​​​រហូត​នោះ តើ​ដល់​ពេលណា​ទើប​សមត្ថកិច្ច​​ចាប់ខ្លួន​​អ្នកទាំង​​​២​​នោះមក​ជំនុំជម្រះ​​​​ពីបទ​រំលោភ​​​​​សេពសន្ថវៈ​ និងឆបោក (រំលោភ​សេចក្តីទុកចិត្ត​) ប្រាក់ ឬ​​​​រថយន្ត​ជាច្រើន​គ្រឿង?

លោកជីប ធី សិស្ស​​​​មេធាវី​​ប្រើល្បិច​​លួ​ង​លោម​​​​រំលោភ​​សេពសន្ថវៈ​​កូនស្រីរបស់មិត្ត​​​​ភក្តិ​ដែល​​​យកទៅផ្ញើ ​(រស់នៅជាមួយ​) ​​នាង​ម្នាក់នេះ គឺជា​ក្មេងស្រី​​ដែលមានអាយុ​ទើបតែ​​១៥​ឆ្នាំ ​​ប៉ុណ្ណោះត្រូវ​ក្លាយជា​ចំណីតណ្ហា​​របស់​លោក​​ជីប ធី ​អស់ពេលជាច្រើនខែ ​​ទម្រាំ​ឪពុក​ម្តាយ​​​​តស៊ូ​​​មតិ​​ផ្នែក​ផ្លូវច្បាប់​​​​សង្គ្រោះនាង​​ចេញ​រួចពី​​​បិសាច​តណ្ហា​នេះ ។ មិនតែប៉ុណ្ណោះ ​ឈ្មោះជីប ធី ​អាង​​ខ្លួន​​​ចេះ​​-យល់​​ដឹង​​ផ្នែក​ផ្លូវ​ច្បាប់  ក៏ប្រើ​ល្បិច​​អង្គុយ​លើ​​​ច្បាប់​បោក​បញ្ឆោត​​ឪពុករបស់​​​​ក្មេង​ស្រី​រងគ្រោះ ឱ្យ​មក​​យក​លុយ​​​​ជំងឺ​ចិត្ត​​​ពីខ្លួន លុះ​ឪពុក​​​នាង​មក​ដល់​​ ស្រាប់តែ​​​​ឱ្យ​ប៉ូលិស​​​​​ចាប់​ខ្លួន​បុរស​នោះតែម្តង​…​​មាន​ន័យ​ថា ​​កូនស្រី​​ជំទង់​ក្លាយ​ជា​​​ចំណី​​តណ្ហា​​របស់​​​លោកជីប ធី ​ហើយខ្លួន​ឯង​​​​ (ឪពុក​​របស់ក្មេងស្រី) ជាប់គុក​​ដោយ​​សារ​ឈ្មោះ​​​ជីប ធី ​​ប្រើល្បិច​​​​ហៅប៉ូលិស​​ចាប់ថែម​ទៀត​…​​​ឥឡូវដឹង​​​រឿង​​បិសាច​តណ្ហា​​នេះ​អស់​ហើយ ​​​តើ​ដល់​​ពេលណា​​ទើបសមត្ថកិច្ច​​​​ចាប់ខ្លួន​​​​ជន​នេះ​?

ចំណែកនាង​ក្អយ ពូកែ​​ខាង​ប្រើល្បិច​ជួល​​រថ​យន្ត​គេ​​​ជិះមាន​ការ​ ឬ​ដឹក​អីវ៉ាន់​ សំអាង​ការ​របស់​​​​នាង ឬដឹក​អីវ៉ាន់​​​​ វង់តន្ត្រី​​​របស់នាង​​​រួចហើយ​​​​​យក​ទៅ​​បញ្ចាំ​​បានប្រាក់​​​​រាប់សិប​​ម៉ឺនដុល្លារ ​​ដើរ​លេង​​​ស៊ី​ចាយ​​ហ៊ឺ​ហា និង​លេង​ល្បែង​​​ស៊ី​សង​​នៅ​តាម​​កាស៊ីណូ​ចាញ់ហ្មត់​​អស់​…​​ប៉ូលិស​​ដឹង​​ឫសគល់​​រឿង​​​​ច្បាស់​​​​ណាស់ ប៉ុន្តែ​​​មិនហ៊ាន​​​ចាប់ខ្លួន​​នាង​ក្អយ​ទេ ព្រោះ​ថា មាន​មេ​ធំ​​មួយនៅ​ក្រសួង​​មហា​ផ្ទៃ​​​​ឈរ​​ពាំងពីមុខ​។ ​​ឱ…​លោកធំប៉ូលិស​​អ្ហើយ! ឈរ​ពាំង​​​មុខជនសង្គម​ងងឹត​​បែបនេះ​​​​តើមាន​​តម្លៃ​ទេ​? ឬ​មួយ​ខ្លួន​ឯង​​ជាប់ពាក់ព័ន្ធ​​​​ហ៊ុន​ហយជាមួយ​​​នាងក្អយ​ដែរ​? ​បើ​​អញ្ចឹង​​មែន គួរតែ​​​ចាប់​ទាំង​អស់ ព្រោះ​ថា ក្នុងជួរ​​​​ប៉ូលិស​ក្រសួង​មហាផ្ទៃ​​​មិន​មែន​​​​មានធំតែ​លោកប៉ូលិស​​ម្នាក់​ហ្នឹង​​​ឯណា​?

អ្នក​តាម​ដាន​​​​រឿងនេះ​​បានធ្វើ​ការ​​រិះគន់​​ខ្លាំងៗ​​ថា គិតមកដល់​ថ្ងៃ​ទី​៣០​ កញ្ញា ២០០១ រឿង​នាង​ ក្អយ ប្រហែល​ជាង៣​ខែ​ហើយ រីឯ​រឿង​ជីប ធី​ ក៏ប្រហែល​ជាង​២ខែ​ដែរ ហើយលោក​​ជីប ធី និង​​នាងក្អយ ​​សុទ្ធតែ​​មាន​ដីកា​នាំខ្លួនលើកទី​​១ លើកទី​២ ទៀត​​ផង ​​​ដឹង​ថា ពួកគេ​រស់នៅ​ឯណា​​ ហើយ​ ម៉េច​មិន​ចាប់យកមក​​​ឱ្យ​តុលាការ​​ជម្រះ​ទោស​? ​តាមប្រភព​ព័ត៌មាន​​​​លួច​ខ្សឹប​ថា នាងក្អយ ទៅលាក់ខ្លួន​​​នៅ​ឯ​ខេត្ត​​ព្រៃ​វែង​​​ចំណែកជីប ធី ​ទៅលាក់ខ្លួន​​​នៅឯ​ខេត្ត​​​​កំពត រឿង​នេះ​ប៉ូលិស​អាច​ដឹង​ច្បាស់ណាស់ ​ហេតុម៉េច​​មិន​ចាប់​​​​អ្នក​ទាំង​​២នោះ​មក​ផ្តន្ទាទោស​​​? ​ប្រសិន​បើ​​ប៉ូលិស​​ជំនាញឆ្លើយ​ថា ​​អត់ដឹង​​​អ្នកទាំង​​២​នោះ​​​​ទៅលាក់ខ្លួន​​​នៅ​កន្លែងណា នេះមានន័យ​ថា ​​ប៉ូលិស​​​ខ្សោយ​…​​ គួរតែ​​​ចុះចេញពី​មុខ​តំណែង​​​ទុក​​ឱ្យ​ប៉ូលិស​​​ពិតប្រាកដ ឬ​អ្នកធ្វើការ​​ពិតប្រាកដ​​​​គេ​ចាត់​ការ​វិញ ។

មួយវិញទៀត ​​ជនដៃ​ដល់​​​ឈ្មោះ​​​មាំង ​​បាញ់​​បុរស​​២នាក់​​ស្លាប់ ពេល​យប់​ខណៈ​បុរស​​២នាក់​នោះឃាត់​ដំណើរ​​​​របស់គេ​​​​ ហើយ​គេ​បាញ់​​ការ​ពារ​ខ្លួន​សោះ ប្រកាស​​​ចាប់គេ និង​​​ជូនរង្វាន់​​​​ច្រើន​ទៀត​? ចុះ​រឿង​​នាងក្អយ បោក​ប្រាស់​​​គេ​ច្រើន​​នាក់​​យករថយន្តទំនើបៗ​ច្រើនគ្រឿង​​​​​បញ្ចាំ​​-​លក់ ដោយសេរី​ យកលុយ​​ដើរ​ស៊ី​ចាយ​​​ហ៊ឺ​ហា ​លេង​ល្បែង​ក្នុងកាស៊ីណូ និងឈ្មោះ​​​ជីប ធី ​ខ្លួនឯង​​​រៀនច្បាប់​ (សិស្សមេធាវី)​​ យកច្បាប់​​​​​មកជាន់ឈ្លី ​​ដោយប្រើ​ល្បិច​​​លួងលោម​​រំលោភ​សេពសន្ថវៈ ក្មេង​ស្រី​​អាយុ​​១៥​ឆ្នាំ និង​​​​ចាប់​ឪពុក​របស់​នាង​ដាក់​គុក​ថែមទៀត ​​ហេតុ​អ្វី​​សមត្ថកិច្ច​មិន​ចាប់​ខ្លួន​? ឬ​មួយ​ប៉ូលិស​គិត​ថា ​តុលាការ​​​ចេញដីកានាំខ្លួន​​​ ខ្ជិល​ចាប់​ រង់ចាំ​​ដីកា​ចាប់ខ្លួន​​​សឹម​ចាប់​? ឬ​មួយប៉ូលិស​ទុក​ឱ្យ​ពេលវេលា​​កន្លង​ផុតទី​​​ ហើយគេ​​រាល់​គ្នា​​ភ្លេច ​ប៉ូលិស​​​​មិន​ចាំ​​​បាច់​​ចាប់ខ្លួន​​នាំតែ​​​ហត់ ហើយ​​ជន​​សង្គម​​ងងឹត​ទាំង​​​២នោះ​​​រួចខ្លួន​​​ដោយស្រួល? ​ប្រសិន​ជាបែបនេះ មែន ​គឺមានតែ​​ប៉ូលិស​​​អង្គភាពនោះទេ ​​ដែលលើក​ទឹកចិត្ត​​​​ដល់លជន​សង្គម​ងងឹត ៕