ព្រឹត្តិការណ៍​​ពិភពលោក​​សំ​ខាន់​ៗ​​កើត​ឡើង​​ក្នុង​ថ្ងៃ​ទី​២ ​ខែ​តុលា​


*ឆ្នាំ​១៥៣៥
-លោក ​Jacques Cartier អ្នក​ស្រាវ​ជ្រាវ​របស់​បារាំង​បាន​រក​ឃើញ​ទី​ក្រុង​ម៉ុង​រ៉េអាល់​នៃ​ខេត្ត​កេបិច​របស់​ប្រទេស​កា​ណា​ដា​។
*ឆ្នាំ​១៩១៩
-ប្រធានា​​ធិបតី​ទី​២៨​របស់​សហរដ្ឋ​អាមេរិក​Thomas Woodrow Wilsonរង​គ្រោះ​ដោយជំ​ងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរ​ក្បាល​ធ្វើ​ឲ្យ​គាត់​ខ្វិន​ដោយ​ផ្នែក​ខ្លះ​លើ​រាង​កាយ​។
*ឆ្នាំ​១៩៣៧
-​បុរស​ខ្លាំង​របស់​សាធារណរដ្ឋ​ដូ​មីនិច​គែន​រ៉ា​ហ្វា​អែល ទ្រូ​យីល​ឡូ​បាន​បញ្ជា​ឲ្យ​គេ​ប្រហារ​ជី​វិត​ប្រជា​ពល​រដ្ឋ​ហៃទី​ដែល​រស់​នៅ​តាម​តំបន់​ព្រំ​ដែន។ រយៈ​ពេល​៥ថ្ងៃ​ក្រោយមក​គេ​ឃើញ​មាន​មនុស្ស​ស្លាប់​ប្រហែល​ជា​២ម៉ឺននាក់​។
*ឆ្នាំ​១៩៤១
-នៅ​ក្នុង​ប្រតិ​បត្តិ​ការ​វាយ​លុក​ឈ្មោះ​Operation Typhoon អំឡុង​សង្គ្រាម​លោក​លើក​ទី​២ អា​ល្លឺ​ម៉ង់​បាន​បើក​ការ​វាយ​ប្រ​ហារ​២ទិស​ចូល​ទី​ក្រុង​មូ​ស្គូ​។
*ឆ្នាំ​១៩៥៨
-ប្រទេស​ហ្គី​នេ​ប្រកាស​ឯក​រាជ្យ​ភាព​របស់​ខ្លួន​ពី​ប្រទេស​បា​រាំង​។
*ឆ្នាំ​១៩៦៨
-បាតុ​កម្ម​អហិង្សា​មួយ​របស់​ក្រុម​និស្សិត​នៅ​ទី​ក្រុង​ម៉ិកស៊ីកូ​ស៊ីធី​បាន​ឈាន​ទៅ​ដល់​ការ​សម្លាប់​រង្គាល​ដែល​គេ​ឲ្យឈ្មោះ​ថា ​Tlatelolco massacre ឬ The Night of Tlatelolco​(រាត្រី​នៅ​សង្កាត់ ​Tlatelolco)។ Tlatelolco massacre គឺ​ជា​អំពើ​សម្លាប់​រង្គាល​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ជា​និស្សិត​និង​ជន​ស៊ី​វីល​ពី​សំ​ណាក់​រដ្ឋ​ាភិ​បាល​។ អំពើ​ហិង្សា​បាន​កើត​ឡើង​១០​ថ្ងៃ​មុន​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​១៩៦៨។
*ឆ្នាំ​១៩៧០​
-យន្ត​ហោះ​មួយ​គ្រឿង​ដែល​ដែល​ដឹក​ក្រុម​បាល់​ទាត់​សាកល​វិទ្យា​ល័យ​រដ្ឋ​វីស៊ី​តា​បាន​ធ្លាក់​នៅ​កូឡូ​រ៉ា​ដូ​សម្លាប់​អស់​ជី​វិត​មនុស្ស​៣១នាក់​។
*ឆ្នាំ​១៩៩០
-ជើង​ហោះ​ហើរ​លេខ​ Flight 8301របស់​ក្រុម​ហ៊ុន​អា​កាស​ចរ​ណ៍​ចិន​Xiamen Airlines ត្រូវ​​បាន​ស្ទាក់​ប្លន់​។​ ខណៈ​​កំពុង​ព្យាយាម​ចុះ​ចត​នៅ​ក្វាង​ចូវ​ វា​ក៏​បុក​នឹង​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ពី​រ​ផ្សេង​ទៀត​ដែល​ចត​ស្ងៀម​នៅ​​អាកាស​យាន​ដ្ឋាន​​ផ្ទុះ​ឆេះ​សម្លាប់​មនុស្ស​អស់​១៣២នាក់​។
*ឆ្នាំ​១៩៩៦
-យន្ត​ហោះ​ធុន​ប៊ូអ៊ឹង​លេខ៧៥៧​នៃ​ជើង​ហោះ​ហើរ​៦០៣​របស់​ក្រុម​ហ៊ុន ​Aeroperú ប្រទេស​ប៉េរូ​បាន​ធ្លាក់​ភ្លាម​រំ​ពេច​ទៅ​ក្នុង​មហា​សមុទ្រ​​ប៉ា​ស៊ី​ហ្វិក​បន្ទាប់​ពី​បាន​ចេញ​ដំណើរ​ពី​ក្រុង​លី​ម៉ា​ប្រទេស​ប៉េរូ​សម្លាប់​អស់​មនុស្ស​៧០​នាក់​។
*ឆ្នាំ​២០០៦
-សិស្សសាលា​ស្រី​៥​នាក់​ត្រូវ​បាន​គេ​ធ្វើ​ឃាតដោយ​បាញ់​សម្លាប់​នៅ​សាលា​រៀន​ ​West Nickel Mines Schoolស្ថិត​ក្នុង​ភូមិ​តូច​មួយ​ឈ្មោះ​ Nickel Minesរដ្ឋ​ផឹន​ស៊ីល​វេនៀ​។ ជន​ដៃដល់​គឺជា​អ្នក​បើក​បរ​រថយន្ត​ដឹក​ទឹក​ដោះ​គោ​ឈ្មោះ ​Charles Carl Roberts IV ។ Roberts បាន​បាញ់​សម្លាប់​ខ្លួន​ឯង​ក្រោយ​ពី​ធ្វើ​ឃាត​ក្មេង​ស្រី​ទាំង​៥នាក់​រួច​។
*ឆ្នាំ​២០០៩
-តុលាការ​មី​យ៉ាន់​ម៉ា​បាន​ច្រាន​ចោល​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក​ស្រី​អ៊ួង​សាន ស៊ូជី​ប្រឆាំង​នឹង​ការ​បន្ត​ការ​ឃុំ​ឃាំង​ខ្លួន​លោក​ស្រី​។
*ឆ្នាំ​២០១០
-រថភ្លើង​ល្បឿន​លឿន​ពីរ​ខ្សែ​បាន​ប៉ះ​ទង្គិច​គ្នា​នៅ​ភាគ​កណ្តាល​កោះ​ជ្វា​ប្រទេស​ឥណ្ឌូ​ណេស៊ី​ធ្វើ​ឲ្យ​ក្រឡាប់​ធ្លាក់​ចេញ​ពី​ផ្លូវ​សម្លាប់​អស់​មនុស្ស​៤៣​នាក់​ និង​របួស​៥០​នាក់​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ