ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វគ្គ​​ជម្រុះ​វិល​​ជុំ​ពូល​A ​ក្នុង​ការ​​ប្រ​កួត​​ដណ្តើម​ ​ខ្សែ​ក្រ​វាត់​​ខា​រ៉ា​បាវ​នៅ​សង្វៀន​ទូរទស្សន៍ ​CTN

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​ហ៊ុល ដារ៉ា មក​ពី​ក្លឹប​សាល​វ័ន្ត​កី​ឡា ជួប​រាជ​សីហ៍​ បាបា មក​ពី​ក្លឹប​សម្រែក​រាជ​សីហ៍ ​បង្ក្រាប​គ្រឿង​ញៀន​ នៅ​លើ​សង្វៀន​ CTN ​ថ្ងៃ​សុក្រ​ទី​៣០ កញ្ញា នេះ ខណៈ​អ៊ឹង បូរ៉ា ​មក​ពី​ក្លឹប​សិង្ហ​​កីឡា​ជួប​ជ័យ វណ្ណៈ មក​ពី​ក្លឹបឃ្លាំង​មឿង​កី​ឡា​។ ​រវាង​២​គូ​ខាង​លើ​នេះ​ប្រ​កួត​គ្នា​ក្នុង​វគ្គ​ជម្រុះ​​វិល​ជុំ​ខាងពូល​ A ​ដើម្បី​ឈាន​ទៅ​ដណ្តើម​​​តំណែង​ខ្សែ​ក្រ​វាត់​ខា​រ៉ា​​បាវ​ទម្ងន់​៥៤​គី​ឡូ​ក្រាម​​។​

ហ៊ុល​​ ដារ៉ា ការ​ប្រ​កួត​របស់​គេ​កន្លង​មក​សរុប​បាន​​៤លើក​រួច​មក​ហើយ​ ប៉ុន្តែ​ក្នុង​នោះ​ឈ្នះ​តែ​១​​ប្រ​កួត​ទេ។ ដូច្នេះ​នៅ​សល់​តែ​ការ​ប្រ​កួត​១​លើក​នេះ​ទៀត នឹង​ត្រូវ​បញ្ចប់​ ប៉ុន្តែ​អ្វី​ដែល​សំ​ខាន់​នោះ​សម្រាប់​ការ​ប្រ​កួត​លើក​នេះ បើ​ទោះ​ជាដារ៉ា​ចាញ់​ ឬ​ឈ្នះនោះ​ក៏​ចៀស​មិន​ផុត​​ពី​ហា​លខោត្រ​ឡប់​ទៅ​ផ្ទះ​វិញ​​ដែរ។

ចំណែក​រាជ​សី​ហ៍​ បាបា វិញ​ក៏​មិន​ខុស​ពី​ដារ៉ា​ប៉ុន្មាន​ដែរ ព្រោះ​ថា ការ​ប្រ​កួត​​ទាំង​៤​លើករបស់​គេ​មក​នោះ​ឈ្នះ​២​ចាញ់​២ មាន​៨​ពិន្ទុ​។ ការ​ប្រ​កួត​លើក​ចុង​ក្រោយ​ បើ​ទោះ​ជា​ឈ្នះ​​ក៏​មិន​សូវ​ជា​មាន​សង្ឃឹម​​បន្ត​ការ​​ប្រ​កួតប៉ុន្មាន​ដែរ​។ ជ័យ​វណ្ណៈ​ និង​អ៊ឹង បូរ៉ា ដែល​មាន​ពិន្ទុ​ដាច់​គេ​នៅ​ក្នុង​ពូល​ A ។ ពួក​គេពេល​នេះ​ប្រ​កួត​បាន​៤​លើក​រួច​មកហើយ​ក្នុង​នោះ​មិន​ទាន់​ស្គាល់​ចាញ់ឡើយ សរុប​មាន​១២​ពិន្ទុ​។ ដូច្នេះ​សម្រាប់​ការ​ប្រ​កួត​លើក​នេះ​ចាញ់​ ឬ​ឈ្នះ​គឺ​ពួក​គេ​មិន​ខ្វល់​ទេ។ រវាង​គូ​​​នេះប្រ​ជែង​គ្នា​យក​លេខ​១ ក្នុង​ពូល​តែ​ប៉ុណ្ណោះ។​

ដោយ​ឡែក​សម្រាប់​គូ​ប្រ​កួត​មិត្ត​​ភាព​នៅ​ក្នុង​សប្តាហ៍​នេះ​ផាន់ សុវណ្ណ ក្លឹប​មិត្ត​ប៉ូ​លិស​ជួប​ប្រកួត​​ជា​មួយ ពេជ្រ ប៊ុន​ថេន មក​​ពី​ក្លឹប​ខេម​រិន្ទ​មាន​រិទ្ធ​។ ឈិន ​ធារ៉ា មក​ពី​ក្លឹប​អន្លង់​វែង ជួប​ជា​មួយ​ឡុង​ ប៊ុន​យីម ​មក​ពី​ក្លឹប​សាល​វ័ន្ត​កីឡា​។ ចាន់ បូរី​ មកពី​ក្លឹប​ខេត្ត​កំពង់​ឆ្នាំង​ជួប​យឹម​ វិចិត្រ មក​ពី​ក្លឹប​​ឥន្ទ្រី​កី​ឡា ​ជា​លក្ខណៈ​​សាកល​៕