ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រួម​រ័ក​​12​ដង​ក្នុង​​1​ខែ​ជួយ​​​បង្កើន​​អាយុ​​បាន​10ឆ្នាំ​ ​​និង​​​ជួយ​រក្សា​​ភាព​ក្មេង​

12 ឆ្នាំ មុន

កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា កន្លង​មក​នេះ​កាសែត​បារាំង LE MONDE បាន​ចុះ​ផ្សាយ​អត្ថ​បទ​មួយ​អំពី​ការ​រួម​ភេទ​ដោយ​ដាក់​ចំណង​ជើង​អត្ថ​បទ​នេះ​ថា ការ​រួម​រ័ក​គ្នា​ញឹក​ញាប់​គឺ​រស់​បាន​យូរ។ អត្ថ​បទ​នោះ​បាន​ដក​ស្រង់​ការ​វាយ​តម្លៃ​របស់​វេជ្ជ​បណ្ឌិត​ខាង​ជំងឺ​បេះ​ដូង​ និង​អាហារ​បំប៉ន​មួយ​រូប​លោក​ FREDERIC SALDMANN ដែល​និយាយ​ថា

កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា កន្លង​មក​នេះ​កាសែត​បារាំង LE MONDE បាន​ចុះ​ផ្សាយ​អត្ថ​បទ​មួយ​អំពី​ការ​រួម​ភេទ​ដោយ​ដាក់​ចំណង​ជើង​អត្ថ​បទ​នេះ​ថា ការ​រួម​រ័ក​គ្នា​ញឹក​ញាប់​គឺ​រស់​បាន​យូរ។ អត្ថ​បទ​នោះ​បាន​ដក​ស្រង់​ការ​វាយ​តម្លៃ​របស់​វេជ្ជ​បណ្ឌិត​ខាង​ជំងឺ​បេះ​ដូង​ និង​អាហារ​បំប៉ន​មួយ​រូប​លោក​ FREDERIC SALDMANN ដែល​និយាយ​ថា ការ​រួម​រ័ក​មេត្រី​១២​លើក​ក្នុង​មួយ​ខែ​ជួយ​បង្កើន​អាយុ​បាន​១០​ឆ្នាំ​។

យោង​តាម​កាសែត LE MONDE ថា ការ​រួម​ភេទ​រួ​ម​ចំណែក​​ដល់​សុខុមាល​ភាព​ផ្តល់​សុភមង្គល​ ហើយ​ទី​បំផុត​ធ្វើ​ឱ្យ​យឺត​យ៉ាវ​ដល់​ដំណើរ​​ការ​នៃ​ការ​ឆាប់​ចាស់​។ ការ​ផលិត​អ័រ​ម៉ូន​ក្នុង​ពេល​រួម​ភេទ​ផ្តល់​នូវ​ថាម​ពល​ ហើយ​ធ្វើ​ឱ្យ​យើង​កាន់​តែ​មាន​ភាព​រឹង​ប៉ឹង​ដោយ​មិន​និយាយ​ពី​រឿង​សប្បាយ​រីក​រាយ​ផង​ទេ​។

ការ​សិក្សា​ជា​ច្រើន​ចេញ​ផ្សាយ​ចាប់​តាំង​ពី​ជាង​១០​ឆ្នាំ​មក​នេះ​បង្ហាញ​ថា ការ​រួម​រ័ក​ពុំ​ត្រឹម​តែ​ល្អ​សម្រាប់​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ជួយ​ធ្វើ​ឱ្យ​មាន​សុខ​ភាព​ល្អ​ និង​មាន​អាយុ​វែង​ទៀត​ផង​។ រាល់​សរី​រាង្គ​ទទួល​បាន​គុណ​ប្រយោជន៍​ពី​ការ​រួម​ភេទ​ដែល​​គេ​ពេញ​ចិត្ត​។ ពុំ​មាន​ហេតុ​ផល​ណា​មួយ​ចាត់​ទុក​ការ​រួម​រ័ក​ជា​រឿង​​មិន​ល្អ​ឡើយ​។

កាល​ពី​ឆ្នាំ​២០០៧​ការ​សិក្សា​ធ្វើ​ឡើង​ដោយ​គ្រូ​ពេទ្យ​ជំនាញ​ខាង​ខួរ​ក្បាល​ជន​ជាតិ​អង់​គ្លេស​​លោក DAVID WEEK នៃ​មន្ទីរ​ពេទ្យ ROYAL EDINBURGH HOSPITAL បង្ហាញ​ថា ជីវិត​រួម​ភេទ​​សកម្ម​អាច​ជួយ​ពន្យារ​ដំណើរ​ការ​នៃ​ការ​ឆាប់​ចាស់​។ នារី​ និង​បុរស​៣.៥០០នាក់​មាន​អាយុ​ពី​២០​ទៅ​១០​៤​ឆ្នាំ​បាន​​ចូល​រួម​ក្នុង​ការ​សិក្សា​នេះ ហើយ​គេ​ពិនិត្យ​ឃើញ​ចំណុច​រួម​២​គឺ សកម្ម​ភាព​រួមភេទ​​យ៉ាង​សកម្ម​ ហើយ​ពួក​គេ​មើល​ទៅ​ហាក់​ដូច​ជា​នៅ​ក្មេង​ជាង​អាយុ។

ក្នុង​សៀវ​ភៅ​របស់​លោក​មាន​ចំណង​ជើង​ថា ជីវិត​ និង​ពេល​វេលា​ ចេញ​ផ្សាយ​ដោយក្រុម​ហ៊ុន​បោះ​ពុម្ព FLAM-MARION លោក FREDERIC SALDMANN អ្នក​ជំនាញ​ខាង​បេះ​ដូង​ និង​អាហារ​បំប៉ន​អះ​អាង​ថា មាន​ទំនាក់​ទំនង​មួយ​រវាង​ការ​រួម​ភេទ​ ​អាយុ​យឺន​យូរ​ និង​សុខ​ភាព​។ ការ​រួម​ភេទ​ផ្តល់​នូវ​សុខុមាល​ភាព​ ហើយ​​ជួយ​អ្នក​ដែល​រួម​ភេទ​បាន​១២​ដង​ក្នុង​មួយ​ខែ​​បង្កើន​អាយុ​​បាន​១០​ឆ្នាំ​។ ការ​រួម​ភេទ​​ធ្វើ​ឱ្យ​​បាត់​រោគ​តប់​ប្រមល់​ STRESS និង​ភាព​តាន​តឹង​ក្នុង​​អារម្មណ៍​ ធ្វើ​ឱ្យ​បាត់​ឈឺ​ខ្នង​ និង​រោយ​កញ្ចឹង.​ក​។ និយាយ​រួម​វាជួយ​ផ្តល់​ថាម​ពល​។ ទន្ទឹម​នឹង​នេះ​ញ៉ាំង​ឱ្យ​​មាន​ការ​បញ្ចេញ​​ឈាម​សំបូរ​ដោយ​អុក​ស៊ីហ្សែន​​ និង​អ័រ​ម៉ូន​ដល់​បណ្តា​កោសិកា​​ ហើយ​រុញ​ច្រាន​ចោល​ឈាម​អាក្រក់ និង​លាយ​សារ​ធាតុ​ពុល​។ ការរួម​​រ័ក​ធ្វើ​ឱ្យ​បេះ​ដូង​​ និង​សួត​មាន​ដំណើរ​ការ​ល្អ​ ក៏​ប៉ុន្តែ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ជា​ពិសេស​ចំពោះ​ពួក​អ្នក​មាន​បញ្ហា​បេះ​ដូង​ធ្ងន់​ធ្ងរ​។

ការ​រួម​ភេទ​ក៏​ជួយ​ឱ្យ​យើង​អាច​ទប់​ទល់​ប្រឆាំង​បញ្ហា​ទាំង​ឡាយ​​ដូច​ជា​ការ​ព្រឺ​រងា រោគ​សញ្ញា​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ ជា​ដើម ហើយ​អាច​ជួយ​ខ្លាំង​បំផុត​ដល់​ចលនា​សាច់​ដុំ។ អ្នក​ឯក​ទេស​រូប​នេះ​បន្ត​ថា ការ​រួម​ភេទ​ទៀង​ទាត់​ជួយ​ទប់​ស្កាត់​ជំងឺ​ជា​ច្រើន ជា​ពិសេស​ជំងឺ​មហា​រីក​ PROSTATE សម្រាប់​បុរស​ និង​ជំងឺ​មហារីក​ដោះ​សម្រាប់​នារី​ ឬ​ជំងឺ​បេះ​ដូង​។ ប្រការ​នេះ​វា​កាន់​តែ​សំខាន់​ថែម​ទៀត​ ព្រោះ​ឧប្បត្តិ​ហេតុ​នៃ​ជំងឺ​គាំង​បេះ​ដូង​មាន​ការ​កើន​ឡើង​ជាមួយ​​មនុស្ស​ដែល​មាន​អាយុ​កាន់​តែ​ច្រើន​ ជា​ពិសេស​ពេល​សកម្ម​ភាព​រួម​ភេទ​ចុះ​ថយ​។ ដោយ​សារ​ការ​រីក​ចំរើន​ខាង​វេជ្ជ​សាស្ត្រ​ដែល​ជួយ​សម្រួល​ការ​រក្សា​ការ​រួម​ភេទ​ដែល​ពេញ​ចិត្ត​មនុស្ស​ទាំង​ឡាយ​បាន​ស្គាល់​រស​ជាតិ​នៃ​ជីវិត​ ៕