ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនរងគ្រោះ​​ដោយសារ​ទឹកជំនន់​​នៅខណ្ឌមានជ័យ ទទួល​អំណោយ​សង្គ្រោះ​ពី​​កាកបាទក្រហម​​សាខា​រាជធានីភ្នំពេញ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ដោយ​​បាន​​ទទួល​​សេច​ក្ដី​រាយ​ការណ៍​​ពី​​អ្នក​​ស្ម​័គ្រ​ចិត្ដ​​កាក​បាទ​​ ក្រហម​កម្ពុជា​ អំពី​​គ្រោះ​​ទឹក​ជំនន់​​ដែល​​លិច​លង់​​លំនៅ​ដ្ឋា​ន​​របស់​​បង​ប្អូន​​ប្រជា ​ពល​រដ្ឋ​​រស់​នៅ​​ក្នុង​​ខណ្ឌ​មាន​​ជ័យ រាជ​ធានី​​ភ្នំ​ពេញ​ ចំនួន​​២៥០​​គ្រួសារ ដែល​​​ក្នុង​​នោះ​​នៅ​​សង្កាត់​​និរោធ​​ចំនួន​​៤​​គ្រួសារ ច្បារ​​អំពៅ​​១​​ចំនួន​​១៩​​គ្រួសារ ច្បារ​​អំពៅ​​២​​ចំនួន​១០១​​គ្រួសារ ព្រែក​​ប្រា​​ចំនួន​​៣២​​គ្រួសារ វាល​​ស្បូវ​​​ចំនួន​​២៨​​គ្រួសារ ព្រែក​​ឯង​​ចំនួន​​១៥​​គ្រួសារ ក្បាល​កោះ​​

រាជធានីភ្នំពេញ​​​​ ៖ ដោយ​​បាន​​ទទួល​​សេច​ក្ដី​រាយ​ការណ៍​​ពី​​អ្នក​​ស្ម​័គ្រ​ចិត្ដ​​កាក​បាទ​​ក្រហម​កម្ពុជា​ អំពី​​គ្រោះ​​ទឹក​ជំនន់​​ដែល​​លិច​លង់​​លំនៅ​ដ្ឋា​ន​​របស់​​បង​ប្អូន​​ប្រជា​ពល​រដ្ឋ​​រស់​នៅ​​ក្នុង​​ខណ្ឌ​មាន​​ជ័យ រាជ​ធានី​​ភ្នំ​ពេញ​ ចំនួន​​២៥០​​គ្រួសារ ដែល​​​ក្នុង​​នោះ​​នៅ​​សង្កាត់​​និរោធ​​ចំនួន​​៤​​គ្រួសារ ច្បារ​​អំពៅ​​១​​ចំនួន​​១៩​​គ្រួសារ ច្បារ​​អំពៅ​​២​​ចំនួន​១០១​​គ្រួសារ ព្រែក​​ប្រា​​ចំនួន​​៣២​​គ្រួសារ វាល​​ស្បូវ​​​ចំនួន​​២៨​​គ្រួសារ ព្រែក​​ឯង​​ចំនួន​​១៥​​គ្រួសារ ក្បាល​កោះ​​ចំនួន​​៥០​​គ្រួសារ និង​​សង្កាត់​​ព្រែក​​ថ្មី​ចំនួន​​១​​គ្រួសារ​ ភ្លាម នា​​ថ្ងៃ​​ទី​​២៧ កញ្ញា ឆ្នាំ ​២០១១ នៅ​​បរិ​វេណ​​វត្ដ​​កំសាន្ដ ប្រតិភូ​​កាក​បាទ​ក្រហម​​កម្ពុជា​​សាខា​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ ​លោក​ប៉ា សុ​ជាតិ​វង្ស ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈ​កម្មាធិការ​សាខាកាកបាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ រួម​ដំណើរ​ដោយ​លោក​ជំទាវ លោក​ឧកញ៉ា លោក លោកស្រី ក្នុង​ជួរ​គណៈ​កម្មាធិការ​សាខា មន្ដ្រី​ប្រតិបត្ដិ​សាខា អនុ​សាខា​ខណ្ឌ​ជា​ច្រើន​រូប បាន​ចុះ​សាកសួរ​សុខទុក្ខ និង​​នាំ​យក​អំណោយ​សង្គ្រោះ​ទៅ​ចែក​ជូន​ដល់​បង​ប្អូន​ប្រជា​ពល​ដ្ឋ​ដែល​រង​គ្រោះ​ទាំង​២៥០​គ្រួសារ​​ខាងលើ ដើម្បី​ជួយ​សំរាល​ការ​លំបាក​ចំពោះ​​មុខ ។

បន្ទាប់​ពី​លោក​គួ​ច ចំរើន ប្រធានកិត្ដិយស​អនុ​សាខាកាកបាទ​ក្រហម​កម្ពុជា​ ខណ្ឌមានជ័យ​បាន​ឡើង​រាយការណ៍​អំពី​ចំនួន​ស​្ថិតិ​នៃ​ជន​រង​គ្រោះ​​ជូន​គណៈអធិបតី​រួច​មក ​លោក​​ប៉ា សុ​ជាតិ​វង្ស បាន​មាន​មតិ​ញំ​នាំ​នូវ​សេចក្ដី​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការ​ព្រួយបារម្ភ​ពី​សំណាក់​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ប្រធាន កាកបាទ​ក្រហម​កម្ពុជា​ ដែល​លោក​ជំទាវ​តែងតែ​គិតគូរ​ជាប់​ជា​និច្ច​ដល់​សុខទុក្ខ​បងប្អូន​ដែល​រង​គ្រោះ​​ដោយសារ​ទឹកជំនន់​នេះ ព្រមទាំង​បាន​ចាត់​វិធាន​ឱ្យ​តាម​សាខា​រាជធានី​-​ខេត្ដ​ ដែល​មានការ​រង​គ្រោះ​ត្រូវ​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា​ដោយ​​មិន​បណ្ដែត​បណ្ដោយ​ឱ្យ​ប្រជាពលរដ្ឋ​យើង​​ណា​ម្នាក់​អត់បាយ​ហូប​នោះ​ឡើយ​។ លោក​​បាន​មាន​ប្រសាសន៍​បន្ដ​ថា ថ្វី​ដ្បិត​តែ​អំណោយ​សង្គ្រោះ​ដែល​នាំ​យក​មក​ចែក​ជូន​នា​ពេល​នេះ មាន​​ចំនួន​តិច​មិន​អាច​បំពេញ​តាម​តំរូវការ​របស់​បងប្អូន​ឱ្យ​បាន​គ្រប់គ្រាន់​ក៏​ដោយ តែ​វា​អាច​រួម​ចំណែក​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ចំពោះ​មុខ​នា​ពេល​​នេះ ទំ​រាំ​នឹង​ទឹក​ស្រក​ទៅ​វិញ ដែល​នេះ​ជា​សិល្បៈ​នៃ​ការ​ចែករំលែក និង​ជា​កាតព្វកិច្ច​របស់ កាកបាទ​ក្រហម​កម្ពុជា​ តាំងពី​ថា្ន​ក់​ជាតិ​ដល់​មូល​ដ្ឋាន ហើយ​នេះ​ក៏​បាន​ស​បញ្ជាក់​ឱ្យ​ឃើញ​ពី​ស្មារតី​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​យើង​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​របស់​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធ​បណ្ឌិត​ប្រធាន​ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ដែល​ដូចនឹង​ទិស​ស្លោ​កថា ទីណា​មានការ​លំបាក ទីនោះ​មាន កាកបាទ​ក្រហម​កម្ពុជា​​ជា​និច្ច​។

ចុងបញ្ចប់​ លោក​​ប្រធាន​គណៈកម្មាធិការ​សាខា​​ក៏​សូម​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ទាំងអស់​ត្រូវ​មាន​ប្រុង​ប្រ​យ័ត្ន​ចំពោះ​កូនចៅ​កុំឱ្យ​លេង​ទឹក និង​ប្រយ័ត្ន​ចំពោះ​សត្វ​អ​សិរ​ពិស​នានា ហើយ​សូម​ឱ្យ​បងប្អូន ត្រូវ​រក្សា​ឱ្យ​បាន​នូវ​អនាម័យ​ជា​ពិសេស​ត្រូវ​បរិ​ភោគ​​ទឹក​ឆ្អិន​ដើម្បី​ចៀសវាង​នូវ​ជំងឺ​តម្កាត់​ផ្សេង​ៗ ។

អំណោយ​សង្គ្រោះ​ដែល​នាំ​យក​មក​ចែក​ជូន​គ្រួសារ​រង​គ្រោះ​ទាំងអស់​រួម​មាន​ ៖ ​អង្ករ​៥.០០០គីឡូក្រាម​​, ​មី​២៥០​កេស​, ​ទឹកត្រី ទឹក​ស៊ីអ៊ីវ​​៣.០០០​ដប​, ​ត្រីខ​២.៥០០​កញ្ចប់​, ​ទឹក​បរិ​សុ​ទ្ធ​ឱ​រ៉ា​ល់​ដប​ធំ​១២៥​កេស ជា​របស់​អំណោយ សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ និង ព្រះ​ចៅអធិការ​វត្ដ​កំសាន្ដ ឧបត្ថម្ភ​ថវិកា​១.២៥០.០០០​​រៀល​, លោក​ឧកញ៉ា​ថៃ សេង
ឡុ​ង ឧបត្ថម្ភ​ថវិកា​១.២៥០.០០០​រៀល៕