ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​​ចប់​ការ​ប្រកួត​ក្រុម​ក្រហម​១០​ក្រុម​ខៀវ​៧​បាល់​ទាត់​ថ្នាក់​ដឹក​នាំ​កម្ពុជា​​​និង​​​ថៃ​​

12 ឆ្នាំ មុន

ក្រុម​កីឡា​បាល់​ទាត់​ពិសេស​ថ្នាក់​ដឹក​នាំ​កម្ពុជា​និង​ថៃ​បាន​ជួប​ប្រកួត​គ្នា​យ៉ាង​ស្វិត​ស្វាញ​តាម​របៀប​អ្នក​មិន​សូវ​ពូកែ​លេង​ និង​មើល​ទៅ​គួរ​ឱ្យ​អស់​សំណើច​ ព្រោះ​កីឡាករ​ម្នាងាក់ៗ​រត់​ស្ទើរ​តែ​មិន​ចង់​រួច​ កាល​ពី​វេលា​ម៉ោង​៣រសៀល​ថ្ងៃ​ទី២៤​កញ្ញា​២០១១​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ក្រោម​ការ​ចូល​រួម​មើល​ពី​អ្នក​ ទស្សនារាប់ម៉ឺននាក់ ពោលគឺមនុស្សណែនស្តាតតែម្តង។

ក្រុម​កីឡា​បាល់​ទាត់​ពិសេស​ថ្នាក់​ដឹក​នាំ​កម្ពុជា​និង​ថៃ​បាន​ជួប​ ប្រកួត​គ្នា​យ៉ាង​ស្វិត​ស្វាញ​តាម​របៀប​អ្នក​មិន​សូវ​ពូកែ​លេង​ និង​មើល​ទៅ​គួរ​ឱ្យ​អស់​សំណើច​ ព្រោះ​កីឡាករ​ម្នាងាក់ៗ​រត់​ស្ទើរ​តែ​មិន​ចង់​រួច​ កាល​ពី​វេលា​ម៉ោង​៣រសៀល​ថ្ងៃ​ទី២៤​កញ្ញា​២០១១​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ក្រោម​ការ​ចូល​រួម​មើល​ពី​អ្នក​ ទស្សនារាប់ម៉ឺននាក់ ពោលគឺមនុស្សណែនស្តាតតែម្តង។

ភាគី​ខាង​ពណ៌ក្រហមមាន​លោក​កែប ជុតិមា ពាក់​អាវ​លេខ១០​ ជា​ប្រធាន​ក្រុម​ សម្តេចហ៊ុន សែន ពាក់អាវលេខ៩ លេង​ជា​ខ្សែ​ប្រ​យុទ្ធ​ លោក​ចក្រ​ទុ ផន​ព្រំ​ផាន់ ពាក់​អាវ​លេខ៨​ លោក​សៅ សុខា​ ពាក់​អាវ​លេខ៧​ លោក​ឩកញ៉ា​គិត​ ម៉េង​ ពាក់​អាវ​លេខ១៤​… ចំណែក​ខាង​ពណ៌ខៀវមាន​កីឡាករ​សម្តេច​ហេង​ សំរិន​ ពាក់​អាវ​លេខ៨​ លោកសុំឆៃ វង្ស​សាវ៉ាត​​​ ពាក់​អាវ​លេខ៩​ និងក្រុមកីឡាករកម្ពុជា ថៃ ជាច្រើននាក់ទៀត …. ទីបំផុតចប់តង់ទី១​លទ្ធផល គឺ ខាង ក្រហម (ហ៊ុន សែន)៤ ឯខាងខៀវ(សុំឆៃ វង្ស​សាវ៉ាត)១ ។

ចូល​ដល់​ទី២​ កីឡាករ​ទាំង​ពី​ក្រុម​លេង​កាន់​តែ​ស្វិត​ស្វាញ​ លុះដល់ចប់តង់ទី២ ខាង​ក្រហម​រក​បាន​​៦គ្រាប់​​ទៀត​​ ឯ​ខាង​​ខៀវ​​រក​​បាន​​៦គ្រាប់​​ផង​​ដែរ​​ ​លទ្ធផល​ គឺ ១០​ទល់​៧​ ។ ​អ្នក​​​មើល​​រាប់​​ម៉ឺន​នាក់​ហ៊ោ​កញ្ជ្រៀវ​ពេញ​ស្តាត​ ប្រកបដោយក្តីសប្បាយរីករាយ ……។