ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទឹកជំនន់​កំពុងតែ​​កាត់​ផ្តាច់​ផ្លូវ​ថ្នល់ និង​ជន់លិច​​ដំណាំ​ស្រូវ​​​​រាប់ពាន់​ហិក​តា​

12 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ នៅព្រឹកថ្ងៃទី​​​​​២៣ កញ្ញា ​តាម​​​​ការ​អះអាង​​​​របស់​មន្ទីរ​​​ធនធានទឹក​​​ និង​ឧតុនិយម​​​ខេត្ត ទឹក​ទន្លេ​មេគង្គ បានឡើង​​​ដល់​កម្រិត​​​​កម្ពស់​​​១៥,៦៧​ម៉ែត្រ​​ ធ្វើ​​ឱ្យ​​​​ស្រុក​មួយ​ចំនួន​ដែល​នៅជាប់​​​តាមដង​​ទន្លេ​​រង​ការ​លិច​លង់​​ ​រួម​មាន​​​ដូចជា ​​ស្រុកស្ទឹង​​ត្រង់ ក្រូចឆ្មារ ​​កំពង់សៀម ​កោះសូទិន ​ត្បូងឃ្មុំ ​​កង​មាស និង​ស្រីសន្ធរ ​​ដោយ​ប៉ះពាល់​​ដំណាំ​ស្រូវ​​​វស្សា​​ចំនួន​​​​១០.០២២​ហិកតា ​​​និង​ខូច​ខាត​​ទាំង​ស្រុង​ចំនួន​​៣.២១៩

ខេត្ត​កំពង់ចាម ៖ នៅព្រឹកថ្ងៃទី​​​​​២៣ កញ្ញា ​តាម​​​​ការ​អះអាង​​​​របស់​មន្ទីរ​​​ធនធានទឹក​​​ និង​ឧតុនិយម​​​ខេត្ត ទឹក​ទន្លេ​មេគង្គ បានឡើង​​​ដល់​កម្រិត​​​​កម្ពស់​​​១៥,៦៧​ម៉ែត្រ​​ ធ្វើ​​ឱ្យ​​​​ស្រុក​មួយ​ចំនួន​ដែល​នៅជាប់​​​តាមដង​​ទន្លេ​​រង​ការ​លិច​លង់​​​រួម​មាន​​​ដូចជា ​​ស្រុកស្ទឹង​​ត្រង់ ក្រូចឆ្មារ ​​កំពង់សៀម ​កោះសូទិន ​ត្បូងឃ្មុំ ​​កង​មាស និង​ស្រីសន្ធរ ​​ដោយ​ប៉ះពាល់​​ដំណាំ​ស្រូវ​​​វស្សា​​ចំនួន​​​​១០.០២២​ហិកតា ​​​និង​ខូច​ខាត​​ទាំង​ស្រុង​ចំនួន​​៣.២១៩
ហិក​តា។​​ នេះ​ជា​តួលេខ​បណ្តោះអាសន្ន​​។  ជា​មួយ​​នោះ​ដែរ ក៏​​មានប្រជាពលរដ្ឋ​​​​រាប់រយ​គ្រួសារ​​​ ត្រូវ​បានជម្លៀស​​ចេញ​ទៅទីទួលសុវត្ថិភាព​​​។

មន្ត្រីសាលា​​ខេត្ត បាន​​​​​ប្រាប់​​​ឱ្យដឹង​ថា តាម​​តួលេខ​បណ្តោះអាសន្ន​​​​ដែលរង​ផលប៉ះពាល់​​​ដោយគ្រោះទឹក​ជំនន់​​ដូចជា​​ស្រុកស្ទឹង​ត្រង់ ​ក្នុងឃុំ​​​​ខ្ពប​​តា​ងួន ​ទឹកហូរ​​ដាច់ផ្លូវ​​​​ចំនួន​៣​កន្លែង ​​ប្រហែល​​​​១៥ម៉ែត្រ ​​ទឹកហូរលិច ​ហូរ​​​កាត់​ផ្លូវ​​​​ចម្ងាយ​​​​​៤គីឡូម៉ែត្រ​ ផ្លូវ​​​លេខ​​២២២ ​រងការ​ខូច​ខាត​ដោយទឹកភ្លៀង​​​ហូរ​ដាច់​​​នៅត្រង់​​​​ចំណុច​ថ្នល់​​ទន្សាយ​​​​ប្រហែល​​​​៣០០ម៉ែត្រ ។ នៅព្រែក​​​​បាក់ ដាច់​ផ្លូវ​​​៣​កន្លែង ​​ជាង​​​២០០ម៉ែត្រ ​នៅឃុំ​ពាម​កោះស្នា ​ក្នុងភូមិ​​​ព្រែក​សង្កែ រើ​ផ្ទះ​​​១ខ្នង ​​និង​ភូមិ​​ពានក្នុង​​​​រុះរើ​​ផ្ទះ​ចំ​នួន​​​៤ខ្នង ។ ស្រុក​ក្រូចឆ្មារ លិច​ផ្លូវ​​​​​ក្រាល​ក្រួស​ក្រហម​​​ចម្ងាយ​​​​​២០គីឡូម៉ែត្រ ​ចាប់ពី​កំពង់ទ្រាស​ ឃុំ​​​​ក្រូចឆ្មារ ​​​ផ្លូវ​ក្រាល​កៅស៊ូ ក្នុងឃុំ​​​​រកាខ្នុរជាង​​​​២០០ម៉ែត្រ ​ត្រូវទឹក​ទន្លេ​​ហូរ​កាត់​ពីលើ និង​ឃុំ​ប៉ើស​​១ ផ្លូវ​​ប្រវែង​​​១០០​ម៉ែត្រ ​​ត្រូវទឹកហូរ​កាត់ដែរ​។ ​​ស្រុកកោះសូទិន ​​ផ្លូវលំ​​​នៅ​ខាង​កើត​​​វិទ្យាល័យ​​​ជីហែរ ​​ដាច់​ប្រហែល​​​​​៥០០​ម៉ែត្រ​​ ​កំពុងទប់ និង​នៅសង​ខា​ងទន្លេ​​​មេគង្គ​​ត្រូវ​​ទឹកទន្លេ​​​​ឡើង​លិច​ជាច្រើន​កន្លែង​។

ស្រុកកំពង់សៀម ទឹកហូរលិចកាត់ផ្លូវ​ត្រង់​ចំណុចមុខវត្តគគរប្រហែល​ជាង​១០០​ម៉ែត្រ  នៅឃុំកោះមិត្តនិងឃុំកោះសំរោង ត្រូវបាន​ទឹក​ហូរ​លិចដល់ពេញភូមិ (កោះនៅកណ្តាល​ទន្លេ​មេគង្គ) ឃុំកោះទន្ទឹម​ទឹកលិចចូលផ្ទះមួយចំនួន ។

ស្រុកត្បូងឃ្មុំ សំណាបចំនួន៦,៤០ហិកតា​ត្រូវលិច ​ស្រូវចំនួន​៥៤៨,៨១ហិកតា ដំណាំរួម​ផ្សំ​ចំនួន១៨៧,៧១​ហិកតា ដំឡូងមីចំនួន​១៦២,២១​ហិកតា សណ្តែកសៀង​១១ហិកតា​។   ផ្ទះចំនួន៤១គ្រួសារនៅភូមិរកាធំ និង​ភូមិជីរោទ៍ ក្រោមទី១ ចំនួន​៦គ្រួសារត្រូវលិចលង់​ លិច​ផ្លូវ​៤៨​កន្លែង​ស្មើ៧៤៤,២២ម៉ែត្រ និងខូចខាត​ប្រវែង​៥៤៥ម៉ែត្រ លិចសាលារៀន១៤កន្លែង លិចវត្ត​ចំនួន១១ ក្នុងនោះមានវត្តទន្លេ​បិទ​ផង​ដែរ។
ស្រុកកងមាស ផ្លូវនៅឃុំពាមជីកងដាច់​ប្រហែល​៥០០​ម៉ែត្រ កំពុងតែទប់ ​​ផ្លូវ​កំពុង​ត្រូវ​បានទឹកហូរកាត់ផ្តាច់បន្ត​ទៀតនៅឃុំ​ខ្ចៅ​១កន្លែង វ៉ារិន្ទ ស្វាយពាន់ សូគង​ផ្លូវ​នៅ​កន្លែងផ្សេង​ទៀត​ជា​ច្រើនកន្លែងត្រូវទឹកឡើង ព្រៀប​ៗតែម្តង។​ ជាមួយនោះ អាជ្ញាធរស្រុកបាន​ដាក់​កម្លាំង​​ទប់​នៅខាងថ្លុកជ្រៅ ហើយ​នៅកោះតាង៉ោ អាចនឹង​ត្រូវ​ដាច់នៅថ្ងៃទី​២៣ កញ្ញា​ ។

ស្រុកស្រីសន្ធរ ផ្លូវលំនៅក្នុងឃុំឫស្សីស្រុក ប្រហែល​១.៥០០ម៉ែត្រ ត្រូវបានដាច់ដោយ​អន្លើ  កំពុងតែទប់ និងឃុំ​ស្វាយខ្សាច់​ភ្នំដាច់​ប្រហែល​៥០០ម៉ែត្រ​។ ប្រជាពលរដ្ឋចំនួន​៣៨​គ្រួសារ រស់​នៅ​ភូមិតាង៉កថ្មី និងភូមិកំពង់ភ្នៅ ត្រូវបាន​ជម្លៀស​​​ចេញទៅរកទីទួលសុវត្ថិភាព ។

បើតាមលិខិតរបស់លោក​ហេង ប៊ិនយិ ប្រធាន​មន្ទីរកសិកម្មខេត្ត ចុះនៅថ្ងៃទី២១ កញ្ញា ២០១១ ផលប៉ះពាល់​ស្រែ​មានចំនួន​១០.០២២​ហិកតា (សំណាប៧៩ហិកតា សន្ទូង​៥.២៤១​ហិកតា ពង្រោះ៤.៧០២ហិកតា) និង​ការ​ខូច​ខាត​វិញមាន៣.២១៩ហិកតា  (​សំណាប​១០​ហិក​តា សន្ទូង​១៣៤០ហិកតា ពង្រោះ​១.៨៦៩​ហិកតា)​។

លោក​លន់ លឹមថៃ អភិបាលរងខេត្តមាន​ប្រសាសន៍ប្រាប់តាមទូរស័ព្ទឱ្យ​ដឹងថា រហូត​មក​ដល់ម៉ោង១​រសៀលថ្ងៃទី​២៣ កញ្ញា ទឹក​ទន្លេ​មេគង្គ​បានបន្តឡើងធ្វើឱ្យ​ផ្លូវ​នៅ​តាមបណ្តាស្រុក ដែលនៅជាប់តាមដងទន្លេ​មេគង្គត្រូវបាន​លិច​ជាបន្តបន្ទាប់ដែលធ្វើឱ្យ​​ប្រជាពលរដ្ឋ​ពិបាក​ក្នុងការធ្វើដំណើរ​នា​រដូវបិណ្ឌភ្ជុំបិណ្ឌនេះ​។ ​ទន្ទឹម​នេះ​ លោក​ហ៊ុន ណេង អភិបាលខេត្ត បានណែ​នាំ​ដល់អាជ្ញា​ធរ​ស្រុក ដែលនៅជាប់​ដងទន្លេ​មេគង្គ ត្រូវ​តែ​យកចិត្តទុកដាក់បង្កើនការប្រុង​ប្រយ័ត្ន​ដើម្បីជួយអន្តរាគមន៍​ជន្លៀស​ប្រជា​ពល​រដ្ឋដែលមានផ្ទះសម្បែង​រងការ​លិច​លង់​ដោយ​ទឹក​ជំនន់ទន្លេមេគង្គទៅកាន់ទីទួល​សុវត្ថិ​ភាពដូចជា សាលារៀន​ វត្តអារាមជាដើម​។ គ្រោះ​​ទឹកជំនន់​នេះ​មិនទាន់មានសេចក្តីរាយ​ការណ៍​ថា មាន​ប្រជា​ពលរដ្ឋណាម្នាក់​ស្លាប់​ទេ​៕