ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​អំណោយ​ចែក​ជូន​​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ថ្ងៃ​បុណ្យ​ភ្ជុំ

12 ឆ្នាំ មុន

ខេត្ត​តា​កែវ​​ ៖ ​នៅ​រសៀល​ថ្ងៃ​ទី​២១ កញ្ញា កន្លង​ទៅ​នេះ​ លោក​ស្រី ​បេន អភិបាល​ខេត្ត​​ បាន​អញ្ជើញ​​ចែក​អំណោយ​ដល់​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​ព្យា​បាល​នៅ​ក្នុង​ មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​ ដោយ​មាន​ការ​ចូល​រួម​​ពីលោក​ប្រ​​ធាន​មន្ទីរ​​សុខា​ភិបាល ប្រ​ធាន​មន្ទីរ​​ជុំវិញ​ខេត្ត​ និង​បុគ្គ​លិក​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តយ៉ាង​ច្រើន​កុះ​ករ​​។​

ខេត្ត​តា​កែវ​​ ៖ ​នៅ​រសៀល​ថ្ងៃ​ទី​២១ កញ្ញា កន្លង​ទៅ​នេះ​ លោក​ស្រី ​បេន អភិបាល​ខេត្ត​​ បាន​អញ្ជើញ​​ចែក​អំណោយ​ដល់​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​ព្យា​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​ ដោយ​មាន​ការ​ចូល​រួម​​ពីលោក​ប្រ​​ធាន​មន្ទីរ​​សុខា​ភិបាល ប្រ​ធាន​មន្ទីរ​​ជុំវិញ​ខេត្ត​ និង​បុគ្គ​លិក​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តយ៉ាង​ច្រើន​កុះ​ករ​​។

លោក​ខៀវ សម្រស់ ប្រ​​ធាន​មន្ទី​រពេទ្យ​បង្អែក​​ខេត្ត​បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ដែល​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​​ដែល​​ត្រូវ​ទទួល​អំណោយ​ជាគ្រឿង​​ឧ​ប​ភោគ​បរិភោគ​ សម្ភារ​ និងថវិកាពី​លោក​ស្រី បេន អភិបាល​ខេត្ត​នា​ពេល​នេះ ​មាន​ចំនួន​២០០​នាក់ ​​មិន​ថាអ្នក​ជំងឺ​នោះ​ធ្ងន់​ ឬ​ស្រាល​ទេ គឺ​ទទួល​​បាន​ការ​ឧ​បត្ថម្ភ​ទាំង​អស់​គ្នា ព្រោះ​ជា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​។

លោក​ស្រី បេន ​​អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​​ថា បង​ប្អូន​​ដែល​ជា​អ្នក​ជំងឺ​ទាំង​អស់​​បាន​ដឹង​ហើយ គឺសម្តេច​តេ​ជោ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​ និង​លោក​ជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រ​ធាន​កាក​បាទ​ក្រ​ហម​ តែងបាន​​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច​ដល់​ប្រ​ជា​ពល​រដ្ឋ​គ្រប់​ពេល​វេលា​។​ទី​ណា​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​លំបាក​ទីនោះ​សម្តេច​តេ​ជោ​ និង​លោក​ជំ​ទាវ​បាន​​ឱ្យ​មន្ត្រី​យើង​នៅ​តាម​មូល​ដ្ឋាន​ត្រូវ​តែ​ចុះ​ជួយ​ជានិច្ច​ ដោយ​មិន​​ពន្យា​រពេល​ឡើយ​។

លោក​ស្រី​ បេន មាន​ប្រសាសន៍​បន្ត​ទៀត​ថា រាល់​ឆ្នាំ​ នៅ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​​ប្រ​ពៃ​ណី​ជាតិ សម្តេច​តេ​ជោ​ និង​លោក​ជំ​ទាវ​​ បាន​ផ្តល់​អំណោយ​​ជា​គ្រឿង​ឧ​ប​ភោគ​បរិភោគ​ និង​សម្ភារ​ថវិកា​ឱ្យ​អភិបាល​ខេត្ត​នាំ​យក​ទៅ​ចែក​ជូន​អ្នក​ជំងឺ ដែល​កំពុងសម្រាក​ព្យា​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​។ ​ជាក់​ស្តែង​ពេល​នេះ​មានអ្នក​ជំងឺ​២០០​នាក់ ​ដែល​ត្រូវ​​ទទួល​បាន​អំណោយ​ក្នុង​ម្នាក់កន្ទេល​១ មុង​១ ភួយ​១ សារុង១ ក្រមា១ ​ត្រខ​ ទឹក​ដោះ​គោ មី ស្ករស១កញ្ចប់ និង​ថវិកា​៥​ពាន់​រៀល​ នា​រដូវ​​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ៕