ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​សំ​ខាន់​ៗ​​ពិភពលោក​​កើត​ឡើង​​នៅ​ថ្ងៃ​​២៥​កញ្ញា​​

12 ឆ្នាំ មុន

*ឆ្នាំ​១៥១៣ -អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អេស្ប៉ាញឈ្មោះ​​Vasco Núñez de Balboaបាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​កន្លែង​មួយ​ដែល​គេ​ហៅ​ថា​មហា​សមុទ្រ​​ប៉ា​ស៊ី​ភិច​។
*ឆ្នាំ​១៧៧៥ -អ្នក​ស្នេហា​ជាតិ​អាមេរិក​លោក​Ethan Allenបាន​ចុះ​ចាញ់​កងទ័ព​អង់​គ្លេស​បន្ទាប់​ពី​បាន​ព្យាយាម​ចូល​កាន់​កា.ប់​ក្រុង​ម៉ុង​រ៉េ​អាល់អំឡុង​សង្គ្រាម ​Battle of Longue-Pointe។

*ឆ្នាំ​១៥១៣
-អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អេស្ប៉ាញឈ្មោះ​​Vasco Núñez de Balboaបាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​កន្លែង​មួយ​ដែល​គេ​ហៅ​ថា​មហា​សមុទ្រ​​ប៉ា​ស៊ី​ភិច​។
*ឆ្នាំ​១៧៧៥
-អ្នក​ស្នេហា​ជាតិ​អាមេរិក​លោក​Ethan Allenបាន​ចុះ​ចាញ់​កងទ័ព​អង់​គ្លេស​បន្ទាប់​ពី​បាន​ព្យាយាម​ចូល​កាន់​កាប់​ក្រុង​ម៉ុង​រ៉េ​អាល់អំឡុង​សង្គ្រាម ​Battle of Longue-Pointe។
*ឆ្នាំ​១៨៤៦
-​កង​ទ័ព​សហ​រដ្ឋ​អាមេរិក​ដឹក​នាំ​ដោយ​លោក​មេបញ្ជា​ការ​ Zachary Taylorបាន​វាយ​ចូល​កាន់​កាប់​ទី​ក្រុង ​Monterreyរបស់​​ប្រទេស​ម៉ិចស៊ិក​។
*ឆ្នាំ​១៩១២
-សាកល​វិទ្យា​ល័យ​សារ​ព័ត៌​មាន​អាមេរិក​Columbia University Graduate School of Journalismត្រូវ​បាន​បង្កើត​ឡើង​នៅ​ទី​ក្រុង​ញូវ​យ៉ក​។
*ឆ្នាំ​១៩១៥
-សង្គ្រាម​ប្រ​ឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​អា​ល្លឺម៉ង់​ពី​កងទ័ព​បារាំង​ Second Battle of Champagne បាន​ផ្ទុះ​ឡើង​ជាលើក​ដំបូង​។
*ឆ្នាំ​១៩៥៥
-​កងទ័ព​អា​កាស​​របស់​ប្រទេស​ហ្ស័រ​ដង់​ត្រូវ​បាន​បង្កើត​ឡើង​។
*ឆ្នាំ​១៩៥៩
-នា​យក​រដ្ឋ​មន្ត្រី​ទី​៤​របស់​ប្រទេស​ស្រី​លង្កា​លោក​ Solomon Bandaranaikeបាន​រង​របួស​ដល់​ស្លាប់​បាត់​បង់​ជី​វិត​បន្ទាប់​ពី​រង​ការ​បាញ់​ប្រហារ​ពី​​ព្រះ​សង្ឃ​ពុទ្ធ​​សាសនា​​១អង្គ​ព្រះ​នាម ​Talduwe Somarama ។
*ឆ្នាំ​១៩៦២
-​សាធារណរដ្ឋ​ប្រជា​មានិតប្រជា​ធិបតេយ្យ​អាល់​ហ្សេរី​ត្រូវ​បាន​ប្រកាស​ឈ្មោះ​ជា​ផ្លូវ​ការ។ នា​ពេល​នោះ​លោក ​Ferhat Abbasត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធា​នា​ធិបតី​រដ្ឋា​ភិ​បាល​អន្ត​រ​កាល។
*ឆ្នាំ​១៩៧២
-នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រជា​មតិ​មួយ ប្រជា​ជន​ប្រទេស​ន័រវេស​បាន​សម្រេចចិត្ត​បោះ​បង់​ចោល​សមាជិក​ភាព​របស់​សហគមន៍អឺរ៉ុប​។
*ឆ្នាំ​១៩៧៧
-មនុស្ស​ប្រមាណ​ជា​៤២០០នាក់​បាន​ចូល​រួម​រត់​ប្រណាំង​ម៉ារ៉ា​តុង​កម្ម​វិធី​Chicago Marathonជា​លើក​ដំបូង​។
*ឆ្នាំ​១៩៧៨
-យន្តហោះ​ធុន​ប៊ូអ៊ីង​៧២៧-២១៤​របស់​ក្រុម​ហ៊ុន​Pacific Southwest Airlines (PSA) Flight 182បាន​បុក​គ្នា​នៅ​កណ្តាល​អា​កាស​ជា​មួយ​នឹង​យន្ត​ហោះ​ឯក​ជន​ធុន​Cessna 172 Skyhawk ធ្លាក់​នៅ​ទី​ក្រុង​សាន់​ឌី​យេហ្គោ​រដ្ឋ​កាលី​ហ្វ័រនី​ញ៉ា​សម្លាប់​អស់​មនុស្ស​១៤៤នាក់​។
*ឆ្នាំ​១៩៨១
-ប្រទេស​បេលីស(Belize)ចូល​ជា​សមា​ជិក​របស់​អង្គការ​សហ​ប្រជា​ជាតិ​។
*ឆ្នាំ​១៩៨៣
-អ្នក​ទោស​របស់​អ្នក​សាធារណរដ្ឋ​៣៨​នាក់​​នៅ​ពន្ធ​នា​គារ​Maze Prisonចក្រភព​អង់គ្លេស​ដែល​ប្រ​ដាប់​ទៅ​ដោយ​កាំ​ភ្លើង​ដៃ​៦​ដើម​បាន​ស្ទាក់​ប្លន់​​រថយន្ត​ដឹក​អាហារ​ចែក​អ្នក​ទោស ​ហើយ​បើក​បំ​បុក​ទម្លាយ​ជញ្ជាំង​គុក​។ នេះ​គឺ​ជា​ការគេច​ខ្លួន​ពី​ពន្ធ​នា​គារ​ដ៏​ធំ​ជាង​គេ​បំ​ផុត​ចាប់​តាំង​ពី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២​និង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​អង់​គ្លេស​។
*ឆ្នាំ​២០០៣
-ការរញ្ជួយ​ដី​កម្រិត​៨.០រិចស្ទ័រ​បាន​វាយ​ប្រហារ​លើ​កោះ​ហុក​កៃដូ​ប្រទេស​ជប៉ុន​។
*ឆ្នាំ​២០០៨​
-​ចិន​បាញ់​បង្ហោះ​យាន​អវកាស​មាន​មនុស្ស​ជិះ​Shenzhou 7ជា​លើក​ដំបូង​ដោយជោគជ័យ​។​
*ឆ្នាំ​២០០៩
-ប្រ​ធានាធិបតី​អាមេរិក​បារ៉ាក់ អូ​បា​ម៉ា​ នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ហ្គ័រដិន ប្រោន​រួម​និង​ប្រធា​នា​ធិបតី​បា​រាំង​នីកូ​ឡាស ហ្សាកូ​ហ្ស៊ី​បាន​ចេញ​មុខ​រួម​គ្នា​នៅ​លើ​កញ្ចក់​ទូ​រ​ទស្សន៍​មួយ​អំឡុង​កិច្ច​ប្រជុំ​កំពូល​G-20និយាយ​ចោទ​ប្រកាន់​ប្រទេស​អ៊ី​រ៉ង់​បាន​លួច​ស្ថាប​នា​រោង​ចក្រ​ផលិត​អា​វុធ​នុយ​ក្លេអ៊ែរ​ជា​សំ​ងាត់​។
*ឆ្នាំ​២០១៖
-លោក​ម៉ា​មូដ អា​បាសបាន​និ​យាយ​នៅ​ឯ​សន្និបាត​ទូទៅ​របស់​អង្គ​ការ​សហប្រជាជាតិ​ដោយ​លើក​ជា​សំណើថា ប្រទេស​អ៊ីស្រាអែល​ត្រូវ​តែ​បញ្ឈប់​នយោ​បាយ​សាងសង់​ជម្រក​នៅ​តំបន់​ West Bank៕