ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​ថ្ងៃទី​ 23 កញ្ញា

12 ឆ្នាំ មុន

*ឆ្នាំ១៨៥៧ – នាវា​ចម្បាំង​រុស្ស៊ី Le fort បាន​ក្រឡាប់​​ហើយ​លិច​ក្នុងអំឡុង​ពេល​មានខ្យល់​ព្យុះ​នៅ​ឈូង​សមុទ្រ​​ហ្វាំង​ឡង់ បណ្តាលឱ្យស្លា.ប់មនុស្ស​​៨២៦​នាក់ ។
*ឆ្នាំ១៩៨៣ – កីឡា​ករ​ប្រដាល់​សាកល Gerrie Coetzee ​របស់​អាហ្វ្រិក​ខាង​ត្បូង បាន​​គ្រង​ជើង​​ឯកពិភព​លោក​ទម្ងន់​​ធ្ងន់​លើក​ដំបូង ។

*ឆ្នាំ១៨៥៧
– នាវា​ចម្បាំង​រុស្ស៊ី Le fort បាន​ក្រឡាប់​​ហើយ​លិច​ក្នុងអំឡុង​ពេល​មានខ្យល់​ព្យុះ​នៅ​ឈូង​សមុទ្រ​​ហ្វាំង​ឡង់ បណ្តាលឱ្យស្លាប់មនុស្ស​​៨២៦​នាក់ ។
*ឆ្នាំ១៩៨៣
-កីឡា​ករ​ប្រដាល់​សាកល Gerrie Coetzee ​របស់​អាហ្វ្រិក​ខាង​ត្បូង បាន​​គ្រង​ជើង​​ឯកពិភព​លោក​ទម្ងន់​​ធ្ងន់​លើក​ដំបូង ។
*ឆ្នាំ១៩៨៦
-​យន្តហោះជើងហោះ​ហើរ​​លេខ​​៧៧១ របស់​ក្រុម​ហ៊ុន​​អាកាស​ចរណ៍ Gulf Air នៃ​ប្រទេស​អេមីរ៉ាត ​អារ៉ាប់​រួម ត្រូវបាន​បំផ្ទុះ​​គ្រាប់​​បែក​បណ្តាល​ឱ្យស្លាប់អ្នក​ដំណើរ​​១១៧​នាក់ ។
*ឆ្នាំ១៩៩៩
-​អង្គ​ការ​ណាសា ​ប្រកាស​ថា បាន​បាត់​ទំនាក់​ទំនង​​ជា​មួយ​​ផ្កាយ​រណប​ Mars Climate Orbitor ​ដែល​ជា​ផ្កាយ​រណប​​សម្រាប់​វាស់​​ស្ទង់​​សីតុណ្ហ​ភាព ។
*ឆ្នាំ២០០៤
-​ព្យុះ​ Hurricane Jegnne បាន​​បង្ក​ឱ្យ​​មាន​ទឹក​ជំនន់​​ក្នុង​ប្រទេស​​ហៃ​ទី ហើយ​បាន​សម្លាប់​​មនុស្ស​ជាង​១.០៧០​នាក់ ។
*ឆ្នាំ២០០៨
-​ឃាតករ Matti Saari បាន​បាញ់​សម្លាប់​​សិស្ស​សាលា​១០​នាក់ ​ក្នុង​ប្រទេស​​ហ្វាំង​ឡង់ បន្ទាប់​មក​ក៏បាន​ធ្វើ​អត្ត​ឃាត។
*ឆ្នាំ២០០៩
-​ក្រដាស​ប្រាក់​​បុរាណតម្លៃ១ផោនរបស់​ស្កុត​ឡែន​ ដែល​មាន​តាំងពី​ឆ្នាំ​​​១៩៣៦ ត្រូវបាន​ដាក់​ដេញថ្លៃ​​លក់​ក្នុង​តម្លៃ​៩.០០០​ផោន ។
-អង្គ​​ការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស (HRW) បាន​​ជំរុញ​ឱ្យ​មេ​ដឹក​នាំពិភព​លោក​ចេញ​សេចក្តីអំពាវ​នាវ​ដល់​ប្រទេស​ស្រី​​លង្កា ឱ្យ​ដោះ​លែង​ប្រជា​ពល​រដ្ឋ​ដែលត្រូវ​បានចាប់​ឃុំខ្លួន​ក្នុង​ជំរំនា​អំឡុងពេល​​សង្គ្រាម​ស៊ីវិល ។
*ឆ្នាំ២០១០
-​មេដឹក​នាំ​គណ​បក្ស​ប្រឆាំងរបស់​​ប្រទេស​កម្ពុជា លោក​សម ​រង្ស៊ី ​ត្រូវបាន​កាត់​ទោស​​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​​១០​ឆ្នាំពី​បទ​ក្លែង​បន្លំ​ធ្វើ​ផែន​ទីក្លែង​​ក្លាយ​ដែល​​បង្ហាញថា វៀតណាម​​ចូល​ឈ្លាន​ពាន​​ទឹក​ដី​កម្ពុជា៕