ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហម​​ខណ្ឌឫស្សីកែវ​​​នាំ​អំណោយ​ចែក​ជូន​គ្រួសារ​រងគ្រោះ​​​ដោយ​ខ្យល់​ព្យុះ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​អនុសាខា​កាកបាទ​ក្រហម​​​ខណ្ឌ​ឫស្សីកែវ ​កាលពីព្រឹកថ្ងៃទី​​​២២ កញ្ញា បាននាំយក​អំណោយ​ទៅចែកជូនដល់​ប្រជា​ពលរដ្ឋ​​​​​១គ្រួសារ រស់នៅ​ភូមិខ្ទរ ​សង្កាត់​ព្រែក​​​លៀប ខណ្ឌ​ឫស្សីកែវ ​​ដែល​បាន​​រងគ្រោះ​​​ដោយ​​ខ្យល់​ព្យុះ​​​​កាលពី​ពេល​​​កន្លង​​មក​។​

រាជធានីភ្នំពេញ​​​​ ៖ ​អនុសាខា​កាកបាទ​ក្រហម​​​ខណ្ឌ​ឫស្សីកែវ ​កាលពីព្រឹកថ្ងៃទី​​​២២ កញ្ញា បាននាំយក​អំណោយ​ទៅចែកជូនដល់​ប្រជា​ពលរដ្ឋ​​​​​១គ្រួសារ រស់នៅ​ភូមិខ្ទរ ​សង្កាត់​ព្រែក​​​លៀប ខណ្ឌ​ឫស្សីកែវ ​​ដែល​បាន​​រងគ្រោះ​​​ដោយ​​ខ្យល់​ព្យុះ​​​​កាលពី​ពេល​​​កន្លង​​មក​។

ដឹកនាំក្នុង​​​ការនាំ​យក​អំណោយ​​ទៅ​​​ចែកជូន​​នេះ​​​​ដោយ​លោក​នុត ពុធ​​ដារ៉ា ប្រធាន​គណៈ​កម្មាធិការ​​អនុសាខា​​កាកបាទក្រហម​ខណ្ឌឫស្សី​កែវ ​​​​ព្រមទាំង​​​​មានការចូលរួម​ពីលោក​ឧកញ៉ា​​សំរិទ្ធ សាម៉ន ​ទីប្រឹក្សា​​​សម្តេច​អគ្គ​មហា​ធម្មពោធិ​សាលជា ស៊ីម ​​ព្រមទាំង​​លោក​ព្រាប មុនី ចៅ​សង្កាត់​​ព្រែកលៀប ​និង​​​​សមាជិក​​​ សមាជិកា កាក​បាទក្រហម យ៉ាង​ច្រើន​កុះករ​​​។

អំណោយ​​ដែលនាំ​ទៅ​ចែកជូន​ដល់​គ្រួសារ​​​​រងគ្រោះ​ ក្នុង​​ឱកាស​​​នោះ​រួមមាន​​​​ អង្ករ​​​​៥០គីឡូ​ក្រាម​​ រួមទាំង​​​​សម្ភារ​ប្រើប្រាស់​​​ គ្រឿង​ឧប​ភោគ ​បរិភោគ​​​ចំនួន​​​១៩មុខ និង​ថវិកា​ចំនួន​​​៤០ម៉ឺន​រៀល ។ ​​ដោយឡែក​ លោក​ឧកញ៉ា​សំរិទ្ធ ​សាម៉ន ​ឧបត្ថម្ភ​​បន្ថែម​​​ចំនួន​​១០ម៉ឺន​​រៀល​​​បន្ថែម​ទៀត​។

លោក​នុត ពុធដារ៉ា ​​ប្រធាន​គណៈ​កម្មាធិ​ការ អនុ​​សាខា​កាកបាទក្រហម​ខណ្ឌ​ឫស្សីកែវ ​​បាន​​ពាំ​នាំ​នូវ​ប្រសាសន៍​​ផ្តាំ​ផ្ញើ​​​ការ​សាកសួរ​​​សុខទុក្ខ​​​​ពី​សំណាក់​​លោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​ដែលជា​​​​​និច្ច​កាល​​​លោកជំទាវ​​​​តែង​​​​គិត​គូរ​​​ពី​សុខទុក្ខ​​​របស់ប្រជា​ពលរដ្ឋ​​​ដែលរង​គ្រោះ​ថ្នាក់​ផ្សេងៗ និង​រង​គ្រោះ​ដោយ​គ្រោះធម្មជាតិ។

ជាចុងក្រោយ លោក​ព្រាប​ មុនី ចៅសង្កាត់​​ព្រែកលៀប ​​រួមទាំង​​​លោក​ឧកញ៉ា​​សំរិទ្ធ ​សាម៉ន ​​បានជួយ​​ជា​ស័ង្កសី និង​ឈើ​​ ជួយប្រក់​ដំបូល ដល់​ក្រុម​គ្រួសារ​នោះផងដែរ៕