ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មោះត្រង់ប្តូរផ្តាច់ការពារទឹកដី-(បទនាគកៀវក្រវាត់)

13 ឆ្នាំ មុន

១-ស្មោះត្រង់ប្តូរផ្តាច់រឿងទឹកដី ដីទឹកឥតបីដែនលោកា
កាលោកតូចធំមិនមុសា សាមុសច្ចាឱយហ្មត់ហ្មង។

១-ស្មោះត្រង់ប្តូរផ្តាច់រឿងទឹកដី            ដីទឹកឥតបីដែនលោកា
កាលោកតូចធំមិនមុសា                សាមុសច្ចាឱយហ្មត់ហ្មង។

២-ហ្មងហ្មត់អារម្មណ៍មិនងាករេ        រេងាកវៀចវេជាកម្មកង
កងកម្មកំណាចមកដល់ផង            ផងដល់ចម្លងត្រើយជួបទុក្ខ។

៣-ទុក្ខជួបត្រូវចេះដើរបត់បែន            បែនបត់សន្មតទៅថ្ងៃមុខ
មុខថ្ងៃទំនុកកើតកលយុគ            យុគកលបុករុកពួកចោរខ្មាំង។

៤-ខ្មាំងចោរបំពានទឹកដីខ្មែរ            ខ្មែរដីត្រូវតែក្រោកឡើងច្បាំង
ច្បាំងឡើងគ្រប់គ្រាន់ត្រូវតតាំង        តាំងតកម្លាំងចោររាតត្បាត។

៥-ត្បាតរាតមិនខ្មាសសាសន៍ដទៃ        ទៃដមិនភ័យខ្មែរឱហាត
ហាតឱកំទេចឱយបាក់ស្បាត            ស្បាតបាក់សុទ្ធសាធដឹងដៃខ្មែរ។

ដោយ   វ៉ា    ប៊ុណ្ណនី     អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា   កាណាដា  bunnyvar09@yahoo.ca