ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុ​កម្ម​នៅ​ក្រុងកាប៊ុល​​ប្រឆាំង​​ការ​វាយប្រហារ​​សម្លាប់​​​ជនស៊ីវិល

15 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​​រយនាក់​​បានធ្វើ​​បាតុ​កម្ម​កាល​ពីថ្ងៃទី​​​៦ មីនា នៅ​​ទីក្រុងកាប៊ុល ​ដោយ​ស្រែក​​ពាក្យស្លោក​​ថា «ស្លាប់​​​ទៅអាមេរិក​» ​ដើម្បី​តវ៉ា​​ប្រឆាំង​នឹង​ការស្លាប់​​ជនស៊ីវិល​​ជាច្រើននាក់​ក្នុងការ​វាយប្រហារ​​​​តាមអាកាស​​របស់កង​កម្លាំង​​ចម្រុះ​​​អន្តរជាតិ​​នៅអាហ្វហ្គានីស្ថាន ។​ ​កាលពីថ្ងៃទី​​​១ មីនា កន្លងមក​នេះ ​កុមារ​អាហ្វ​ហ្គានីស្ថាន​​​៩​នាក់​​ដែលដើរ​​​​រក​អុស​នៅ​តំបន់​​គូ​ណា​រ​ភាគខាង​កើត​ប្រទេស​ត្រូវស្លាប់​​ដោយ​សារ​​​​ការបាញ់​ប្រហារ​របស់​កង​ឧទ្ធម្ភាគចក្រ​​​​អូ​តង់​ ក្រោយ​​​ការ​វាយប្រហារ​​របស់​ពួក​បះ​បោរ​លើ​​មូលដ្ឋាន​​មួយស្ថិតនៅ​ក្បែរ​នោះ​ ។​
ក្នុង​​ឱកាស​​នៃការ​​ជួបគ្នា​​​មួយជាមួយ​ឧត្តម​សេនីយ៍ DAVID PETRAEUS មេបញ្ជា​ការ​​កង​ទ័ព​​​អាមេរិក​ និងអូតង់​​នៅអាហ្វហ្គានីស្ថាន​ ប្រធានាធិបតី​​អាហ្វហ្គានីស្ថាន​​លោក​​ហាមីដ ​កាហ្សៃ ថ្លែង​ថា ​ការសុំ​ទោស​របស់​កង​កម្លាំង​​អន្តរជាតិ​​ពុំគ្រប់គ្រាន់​​​ឡើយ និង​​ថា ការ​ស្លាប់​​ជន​ស៊ីវិល​​ច្រើននាក់ ក្នុង​ការ​​វាយឆ្មក់​​​ទាំង​ឡាយ​គឺ​ពុំ​អាច​ទទួល​យក​បានឡើយ ។​
បណ្តា​​អ្នកទទួល​​ខុសត្រូវ​​អាហ្វ​ហ្គានីស្ថាន​​កត់​សម្គាល់​​​ឃើញ​​ការ​វាយ​ប្រហារ​​​ច្រឡំ​យ៉ាង​តិច​​​៤លើករបស់កង​កម្លាំង​​​អន្តរជាតិ​​នៅ​ភាគ​​​ខាង​កើត​ប្រទេស​រយៈ​ពេល​​២សប្តាហ៍​​​ចុងក្រោយ​នេះ ​ដែលបណ្តាល​ឱ្យ​​មនុស្សស្លាប់​​​​ជាង​​៨០​នាក់ ៕