ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​ថ្ងៃទី​ 21 កញ្ញា

12 ឆ្នាំ មុន

*ឆ្នាំ១៧៩២ -​សន្និ​បាត​ជាតិ​បាន​ប្រកាស​ប្រទេស​បារាំង ជា​របប​សាធារណ​រដ្ឋ​​ ហើយ​​លុប​ចោល​របប​រាជា​​និយម ។
*ឆ្នាំ១៩៣៤ -ព្យុះ​​ទីហ្វុង ដ៏ខ្លាំង​មួយ​បាន​បោក​បក់​ចំ​​តំបន់​​ភាគខាង​លិច​នៃ​ទីក្រុង Honshu ប្រទេស​​ជប៉ុន​បណ្តាល​ឱ្យស្លា.ប់មនុស្ស​៣.០៣៦​នាក់ ។

*ឆ្នាំ១៧៩២
-​សន្និ​បាត​ជាតិ​បាន​ប្រកាស​ប្រទេស​បារាំង ជា​របប​សាធារណ​រដ្ឋ​​ ហើយ​​លុប​ចោល​របប​រាជា​​និយម ។
*ឆ្នាំ១៩៣៤
-ព្យុះ​​ទីហ្វុង ដ៏ខ្លាំង​មួយ​បាន​បោក​បក់​ចំ​​តំបន់​​ភាគខាង​លិច​នៃ​ទីក្រុង Honshu ប្រទេស​​ជប៉ុន​បណ្តាល​ឱ្យស្លាប់មនុស្ស​៣.០៣៦​នាក់ ។
*ឆ្នាំ១៩៦៤
-ប្រទេស​ម៉ាល់ត៍បាន​ទទួល​ឯក​រាជ្យ​​ពេញ​លេញ​ពី​ចក្រ​ភព​អង់​គ្លេស ។
*ឆ្នាំ១៩៦៥
-​ប្រទេស​​ម៉ាល់ឌីវ និងសិង្ហ​បុរី ចូល​ជាសមា​ជិក​អង្គ​ការ​សហ​ប្រជាជាតិ ។
*ឆ្នាំ១៩៨៤
-​ប្រទេស​ប្រ៊ុយ​ណេ ចូល​ជា​សមា​ជិក​អង្គ​ការ​ស​ហ​ប្រជាជាតិ ។
*ឆ្នាំ១៩៩១
-​ប្រទេស​អាមេ​​នី​ទទួល​បាន​ឯ​ករាជ្យ​​ពី​សហ​ភាព​សូវៀត ។
*ឆ្នាំ១៩៩៩
-ការ​រញ្ជួយ​ដី​​ Chi Chi ​កម្រិត៧,៦​រ៉ិច​ស្ទ័រ​បាន​កើត​​ឡើង​​ចំ​កណ្តាល​កោះតៃវ៉ាន់​ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​​២.៤០០​នាក់ ។
*ឆ្នាំ២០០៧
-​អង្គ​ការ​ណា​សា​​បាន​ចេញ​ផ្សាយ​ពី​​​គម្រាង​ថ្មី​សម្រាប់​ការ​បោះ​ទីតាំង​នៅ​លើ​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​២០២០ ។
*ឆ្នាំ២០០៨
-​ចំនួន​​ទារក​ដែល​ស្លាប់​ដោយ​សារ​ពុល​ទឹក​ដោះ​គោ​នៅ​ក្នុង​ប្រទេស​ចិន​បាន​កើន​ឡើង​ដល់​១២.៨៩២​នាក់ ។
*ឆ្នាំ២០០៩
-តួលេខ​ថ្មី​ដែល​ចេញផ្សាយ​​ដោយ​រដ្ឋា​ភិបាល​​ជប៉ុន​​បង្ហាញថា ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​៤​នាក់​អាច​មាន​អាយុ​​ជា​មធ្យម​ចាប់ពី​៦៥​ឆ្នាំឡើង​ទៅ ។
*ឆ្នាំ២០១០
-​ប្រទេស​ចិន​បាន​លុប​ចោល​កិច្ច​ប្រជុំ​​មួយ​ជា​មួយ​​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ណាអូ​តូ​ ខាន់ (Naoto Kan) ​ក្នុង​ការ​ដោះ​ស្រាយ​ចំណង​ការ​ទូត​នៅ​ឯ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ដោយ​លើក​ឡើង​ថា ពេល​វេលា​មិន​សម​ស្រប៕