ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​ជំនួយ​​សង្គ្រោះ​​ដោយ​គ្រោះ​ធម្ម​​ជាតិ​ចំនួន​10​គ្រួសារ​នៅ​ឃុំ​កំពង់​ភ្នំ

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១១ ប្រតិភូសាខា​កាក​បាទ​ក្រហម​កម្ពុជាខេត្ត ដឹកនាំដោយ​​លោក​ហាក់ ប៊ុនធឿន អនុប្រធានគណៈកម្មាធិ​ការ​សាខា រួមដំណើរ​ដោយ​លោកវេជ្ជបណិ្ឌត​ប្រាក់ ផន ,​លោក​ឈឹម កន សមាជិកគណៈ​កម្មាធិការសាខា​ លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូ​សិទ្ធី, លោកជំទាវ ដូ ញូ ប៊ុន សម​, លោកជំទាវ គង់ ចនី្ធ ជា សុន សមាជិកា​ទ្រទ្រង់​កាកបាទ​ក្រហម ព្រមទាំងលោក​ជំទាវ

ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១១ ប្រតិភូសាខា​កាក​បាទ​ក្រហម​កម្ពុជាខេត្ត ដឹកនាំដោយ​​លោក​ហាក់ ប៊ុនធឿន អនុប្រធានគណៈកម្មាធិ​ការ​សាខា រួមដំណើរ​ដោយ​លោកវេជ្ជបណិ្ឌត​ប្រាក់ ផន ,​លោក​ឈឹម កន សមាជិកគណៈ​កម្មាធិការសាខា​ លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូ​សិទ្ធី, លោកជំទាវ ដូ ញូ ប៊ុន សម​, លោកជំទាវ គង់ ចនី្ធ ជា សុន សមាជិកា​ទ្រទ្រង់​កាកបាទ​ក្រហម ព្រមទាំងលោក​ជំទាវ អស់លោក លោក​ស្រី ជា​សមា​ជិក-សមាជិកា​ទ្រទ្រង់​ មន្ត្រី​ក្រុម​ប្រតិបតិ្ត​សាខា បានចុះចែក​ជំនួយ​សង្គ្រោះជូនប្រជាពល​រដ្ឋរងគ្រោះ​ដោយ​ខ្យល់ព្យុះចំនួន១០គ្រួសារ នៅ​ស្រុកលើក​ដែក។ ពិធី​​ចែក​អំណោយ​​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​​នៅ សាលា​បឋម​សិក្សា​​ហ៊ុនសែន​​កំពង់ភ្នំ។

បន្ទាប់ពីលោកប្រធានក្រុមប្រឹក្សាឃុំ អាន​របាយការណ៍ស្វាគមន៍រួចមក ​លោក​ប្រាក់​ ផល្លី, លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូ សិទ្ធី និង​លោក​ហាក់ ប៊ុនធឿន បានមានមតិសំណេះសំណាល​ដោយ​​ពាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក​ជំទាវកិតិ្តព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារជនរង​គ្រោះ​ដោយ​កី្ត​អាណិតអាសូរ និងការនឹករឭក ។ សព្វថ្ងៃ កាកបាទក្រហម​កម្ពុជាកំពុងតែមាន​សកម្ម​ភាពយ៉ាងមមាញឹកនៅ​ទូទាំងប្រទេស ដោយ​ផ្តោតលើវិស័យស្នូលចំនួន៤ គឺ​ការងារ​គ្រប់​គ្រងគ្រោះមហន្តរាយ ការងារអប់រំ​សុខ​ភាព និងការថែទាំសុខភាពបឋមក្នុងសហ​គមន៍ ការ​លើក​កម្ពស់គោលការណ៍គ្រឹះ តម្លៃ​មនុស្សធម៌ និង​ការងារអភិវឌ្ឍស្ថាប័ន អភិវឌ្ឍ​ធន​ធាន ។ ជា​និច្ច​កាល លោកជំទាវកិតិ្តព្រឹទ្ធបណ្ឌិតប្រធាន​ តែង​តែ​យកចិត្តទុកដាក់ខ្ពស់ចំពោះ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋរង​គ្រោះ និងងាយរងគ្រោះនៅទូទាំងព្រះ​រាជា​ណា​ចក្រកម្ពុជា ដោយមិនរើសអើង ឬ​ប្រកាន់​​និន្នា​ការនយោបាយ ហើយអនុវត្តតាម​គោល​ការណ៍​គ្រឹះទាំង៧របស់ចលនាកាក​បាទ​ក្រហម សម​តាម​ពាក្យស្លោកថា «ទីណាមាន​ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​ចុះ​ជួយ​សង្គ្រោះ» ។

លោកស្រី គង់ សារីយ៉ា នាយិកាសាខា​ ​​បាន​អាននាមសប្បុរសជនដែលបានផ្តល់​ជំនួយ​សង្គ្រោ​ះជូនជនរងគ្រោះ ហើយជំនួយ​ដែល​គ្រួសារ​នីមួយៗបានទទួលមាន អង្ករ​២៥​គីឡូ​ក្រាម, មី​១​កេស, មុង​១, ភួយ​១, សារុង​១, ក្រមា​​១ សម្ភារ និង​​គ្រឿងឧបភោគបរិភោគ​ចំនួន​១៧​មុខបន្ថែមទៀត ព្រមទាំងថវិកាចំនួន​៣៨​ម៉ឺនរៀល។ ក្រៅពីនេះ ប្រតិភូក៏បាន​ចែក​អំណោយជូនយាយជី​តាជីចំនួន​២០​នាក់ ដែល​បានអញ្ជើញ​ចូលរួមក្នុងពិធីនេះ ដោយក្នុងម្នាក់ៗទទួលបាន​ក្រណាត់ស​១​ដុំ និងថវិកា​៣៥.០០០ រៀលផងដែរ ។

សប្បុរសជនដែលបានឧបត្ថម្ភសម្ភារ និង​ថវិការួមមាន លោកជំទាវ​ឃួន សុដារី ថវិកា​១ លាន​២០​ម៉ឺន​រៀល និងក្រណាត់ស​២០​ដុំ, លោក​ជំទាវ អៀង វុឌ្ឍី ឈុន ស៊ីរុន ថវិកា​២០​ម៉ឺន​រៀល, លោកជំទាវ គឹង ចាន់ឌី គន់ គីម ថវិកា​៥០​​ម៉ឺនរៀល, លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូ សិទ្ធី ថវិកា​១០​ម៉ឺនរៀល, លោកជំទាវ គង់ ចនី្ធ ជា សុន ថវិកា​២០​ម៉ឺនរៀល, លោកជំទាវ ដូ ញូ ប៊ុន សម ថវិកា​២០​ម៉ឺនរៀល, លោកជំទាវ ហូ ណូន ថវិកា​៨​ម៉ឺនរៀល, លោកជំទាវ ប្រាក់ សុគន្ធា ថវិកា​១០​ម៉ឺនរៀល, លោកឧកញ៉ា ថៃ សេង​ឡុង ថវិកា​១០​ម៉ឺនរៀល,  ​លោក​កឹម ជាតិ និងលោកជំទាវ ភួង ម៉ាឡា ថវិកា​៣០​ម៉ឺនរៀល, លោក​ប្រាក់ ផល្លី ថវិកា​២០​ម៉ឺនរៀល,  លោក​ឡាច ទូច ថវិកា​២០​ម៉ឺនរៀល,  លោក​ឈឹម កន ថវិកា​១០​ម៉ឺនរៀល, លោក​មាស សឿន ថវិកា​៣៣​ម៉ឺនរៀល​, លោកស្រីវេជ្ជបណិ្ឌត ម៉ែន នារី​សុជាតិ និងស្វាមី នំ​១០​ប្រអប់, លោកស្រី សុខ សុវណ្ណារី ថវិកា​៥​ម៉ឺនរៀល, លោកស្រី កិច អៃដា​គន្ធារី ថវិកា​១០​ម៉ឺនរៀល, លោកស្រី ជ វ៉ាង​លី ថវិកា​១០​ម៉ឺនរៀល,​ លោកស្រី ហ៊ី សៀ ថវិកា​៥​ម៉ឺនរៀល និងលោកស្រី ម៉ែន នារីនិមលថវិកា​២០​ម៉ឺនរៀល៕