*ឆ្នាំ១៨៩៣
-ស្ត្រីនៅក្នុងប្រទេសនូវែលសេឡង់ ទទួលបានសិទ្ធិបោះឆ្នោតជាលើកដំបូង ។
*ឆ្នាំ១៩៤៦
-ក្រុមប្រឹក្សាអឺរ៉ុបត្រូវបានបង្កើតឡើងបន្ទាប់ពីមានការថ្លែងសុន្ទរកថារបស់លោកវីនស្តុន ឈើរឈីល នៅសាកលវិទ្យាល័យស៊ូរិច ប្រទេសស្វ៊ីស ។
*ឆ្នាំ១៩៥៧
-ការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែក្រោមដីលើកដំបូងក្នុងសហរដ្ឋអាមេរិក ។
*ឆ្នាំ១៩៧៦
-យន្តហោះប៊ូអ៊ីងជើងហោះហើរលេខ៧២៧ របស់ក្រុមហ៊ុនអាកាសចរណ៍តួកគី បានបុកភ្នំ តូរុស បណ្តាលឱ្យស្លាប់អ្នកដំណើរអស់ចំនួន១៥៥នាក់ ។
*ឆ្នាំ១៩៨៥
-រញ្ជួយដីកម្រិត៨,១រិចស្ទ័រ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងបំផ្លាញអគារអស់ជាង៤០០នៅក្នុងទីក្រុងម៉ិចស៊ីកូ ប្រទេសម៉ិកស៊ិក ។
*ឆ្នាំ២០០៦
-កងយោធាថៃបានប្រមូលផ្តុំគ្នាដ៏ធំមួយក្នុងទីក្រុងបាងកក ដើម្បីធ្វើរដ្ឋប្រហារបណ្តេញលោកនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ។
*ឆ្នាំ២០០៧
-លោកចូសេ ម៉ូរីញ៉ូ ចាកចេញពីក្លឹបតោខៀវ ឆែលស៊ី។
-មន្ត្រីមកពីតុលាការឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិបានឃុំខ្លួនលោកនួន ជា ។
*ឆ្នាំ២០០៩
-តាមការពិនិត្យ DNA បានបញ្ជាក់ថា ជនបំផ្ទុះគ្រាប់បែកអ៊ិស្លាមនិយមគឺលោក Noordin Mohamed Top ពិតជាបានស្លាប់ប្រាកដមែន ។
*ឆ្នាំ២០១០
-ប្រទេសចិនបានផ្អាកចំណងការទូតកម្រិតខ្ពស់ជាមួយប្រទេសជប៉ុន បន្ទាប់ពីប្រទេសនេះបន្តឃុំខ្លួនកម្មករនេសាទរបស់ចិន៕
ចែករំលែកព័តមាននេះ