ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះកង់ចម្ងាយ6.700គីឡូម៉ែត្ររកប្រាក់មកកសាងសាលារៀននៅទន្លេបិទ

12 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ពិធីប្រគល់អគារ​សិក្សា​ដល់​សាលាបឋមសិក្សាទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ជាអំណោយអង្គការ Bike for Cambodia ប្រទេស Sweden កាលពីព្រឹក​ថ្ងៃ​ទី១៧ កញ្ញា ក្រោមអធិបតីភាពលោក ឧត្តម​សេនីយ៍ស៊ាង ប៊ុនលាង ទីប្រឹក្សាក្រសួងមហាផ្ទៃ និងទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រ​កម្ពុជា និង​

ខេត្តកំពង់ចាម ៖ ពិធីប្រគល់អគារ​សិក្សា​ដល់​សាលាបឋមសិក្សាទន្លេបិទ ឃុំទន្លេបិទ  ស្រុកត្បូងឃ្មុំ ជាអំណោយអង្គការ Bike for Cambodia ប្រទេស Sweden កាលពីព្រឹក​ថ្ងៃ​ទី១៧ កញ្ញា ក្រោមអធិបតីភាពលោក ឧត្តម​សេនីយ៍ស៊ាង ប៊ុនលាង ទីប្រឹក្សាក្រសួងមហាផ្ទៃ និងទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រ​កម្ពុជា និង​លោក​ជំ​ទាវ​​ហ៊ុន ​ប៊ុន​ធឿន​ទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិ​បត្តិការអន្តរជាតិ។ ​វត្តមាននាឱកាសនោះ​មាន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជា​ពលរដ្ឋ​តាជីយាយជី ស្ថាប័នមន្ទីរនានាជុំវិញ​ខេត្តយ៉ាង​ច្រើនកុះករផងដែរ។

លោកគឹម ជុន មេឃុំទន្លេបិទបាន​បញ្ជាក់ថា ឃុំទន្លេបិទជាឃុំមួយ ដែលស្ថិត​នៅ​ត្រើយ​ខាង​កើតទន្លេមេគង្គនឹងមានចម្ងាយ៣គីឡូ​​ម៉ែត្រ ពីក្រុងកំពង់ចាម។ ឃុំនេះមានព្រំ​ប្រទល់ខាងលិច ទល់នឹងទន្លេមេគង្គ ខាងកើត​ទល់នឹងឃុំជីរោទ៍​ទី២ ខាងជើងទល់នឹង​ឃុំជីរោទ៍​ទី១ ខាង​ត្បូង​ទល់នឹងស្រុកកោះសូទិន និង​ស្រុក​​​អូររាំងឪ។​មានផ្ទៃដីសរុបចំនួន៤.៩៦៥ហិកតា មាន១៥​ភូមិ៣.១៣១គ្រួសារ មានប្រជា​ពល​​រដ្ឋ​ចំនួន១៣.២៩៧នាក់ក្នុងនោះស្រីចំនូន៧.៣២៨នាក់ អគារសិក្សាចំនួន១៧អគារ ៦២បន្ទប់ក្នុងនោះអនុវិទ្យាល័យមាន៤ អគារ​ស្មើនឹង​២០​បន្ទប់ គ្រូ៣៩នាក់ និងសិស្ស៤៥៣នាក់ ។

លោកមេឃុំទន្លេបិទបានរំលឹកថា ក្នុង​សម័យ​​សង្រ្គាមលន់ ណុល និងរបបគ្រប់គ្រង​៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ឃុំទន្លេបិទជាឃុំ​មួយ​ដែល​​មានព្រៃក្រាស់ៗជាលទ្ធភាព​ឱ្យពួកខ្មាំង​សត្រូវពួន​លាក់ខ្លួនឆ្មក់បាញ់ផ្លោងមកលើកងទ័ព​រណ​សិរ្យ ដែលមានសម្តេចអគ្គមហាសេនា​បតីតេ​ជោហ៊ុន សែន ជាមេបញ្ជាការផ្ទាល់បានឈរ​ជើង​លាក់ខ្លួនតាមទីតាំង ឃុំបឹងព្រួល ឃុំជីរោទ៍​ទី១​ឃុំទន្លេបិទ ត្រៀមប្រយុទ្ធជាមួយនឹងខ្មាំង​សត្រូវ​ឈ្លានពាន ហ៊ានបូជាជីវិត​ដើម្បីជាតិនិង​ប្រជាជនកាត់គ្រាប់រំសេវ គ្រាប់ផ្លោង គ្រាប់ B52ទម្លាក់ពីលើ បានធ្វើឱ្យប្រជាជនស្លូតត្រង់​ស្លាប់​បាត់​បង់​អាយុ​ជីវិត​យ៉ាង​អយុត្តិ​ធម៌​។ ​ស្របពេល​នោះសម្តេចហ៊ុន សែន បានទទួល​រងពិការភ្នែក​ម្ខាង នៅត្រង់ចំនុចប៉មទន្លេបិទ​នេះ​ផងដែរ។

ជាក់ស្តែងចំពោះសមិទ្ធផល ដែល​ទទួល​បានជាហូហែតាមរយៈលោកឧត្តមសេនីយ៏ ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់​សម្តេចអគ្គមហា​សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា​បានជួយជ្រោម​ជ្រែង​អំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេស នឹងតាមរយៈលោកហ៊ន ស៊ាងហុង មន្ត្រី​សម្រប​សម្រួលកម្ពុជា ជាមួយអង្កការ IYUSA ប្រទេស ជប៉ុនបានផ្តល់អគារសិក្សា១ខ្នង គិតជាទឹក ប្រាក់៥៥.០០០ដុល្លារ (សម្រាប់សាលាបឋម​សិក្សាទន្លេបិទ) អង្កការម៉េកឌីហេវិនអគារ​សិក្សា១ខ្នង គិតជាទឹកប្រាក់ចំនួន៤៥.០០០​ដុល្លារ (សម្រាប់សាលាជុំគិរីទន្លេបិទ) ​ព្រមទាំង​​ពេល​នេះ អង្កាការ BEK PHO ប្រទេស SWEDEN ផ្តល់នូវអគារសិក្សា១ខ្នង មាន៥បន្ទប់បំពាក់សម្ភារដែលត្រូវប្រកាស ប្រគល់នាព្រឹកនេះ ។

បន្ទាប់លោក Ola Nilsson ប្រធានអង្គការ  Bike For Cambodia មានប្រសាសន៍​ថា កាលពីក្នុងអំឡុងឆ្នាំ២០០៨ រូបលោកបាន​មក​ទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ដែលជាទីចំណាប់អារម្មណ៍​របស់ភ្ញៀវ​ទេសចរ​​លើពិភពលោក និងបាន​ទស្សនានៅកន្លែងផ្សេងៗទៀតជាច្រើនផងដែរ។ នៅឆ្នាំ២០០៩ បានមក​ទស្សនា​ម្តងទៀត ក៏មានគំនិតមួយដើម្បីស្វែង​រកថវិការមកកសាងសាលារៀននៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមាន​ការខ្វះខាត​។ បន្ទាប់ពី​បាន​គិតដូច្ចេះហើយនោះរូប​​លោក​បានសម្រេច​ចិត្តថា វាជាការដ៏​អស្ចារ្យ​មួយគឺត្រូវ​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិកដោយជិះកង់ ដើម្បីស្នើរដល់​មិត្ត​ភក្តិរបស់លោកឱ្យជួយឧបត្ថម្ភ។ ការរំពឹងនេះ​ថានឹងអាចទទួលបានថវិកាគ្រប់គ្រាន់សម្រាប់យកមកកសាងសាលារៀន។ មានពេលមួយនោះ​រូបលោកនឹងមិត្តភក្តិជាជនជាតិស្វីស​២នាក់ទៀត​រួមមានលោក Fredrik Olsson, Hakan Nilsson បានជិះកង់ចាកចេញពីទីក្រុង New York ឆ្លងកាត់ទ្វីប​អាមេរិក​ដោយ​បាន​ចំណាយ​​អស់រយៈពេល៧២ថ្ងៃ ក្នុងចម្ងាយ​ផ្លូវ​៧.៦០០គីឡូម៉ែត្រ ដល់ទីក្រុង San Fracisco បានថវិកាគ្រប់គ្រាន់​សម្រាប់​កសាងសាលារៀន ។

លោកហ៊ន ស៊ាងហុង ប្រធានអង្គការ អភិវឌ្ឈនិងបណ្តុះបណ្តាលធនធានមនុស្ស (TDO) បានលើកឡើងថា ក្នុងពេល​ដែលរូប​លោកបានទៅសិក្សានៅប្រទេសជប៉ុន ដែល​មានការអភិវឌ្ឈនិងមានសន្តិភាព ហើយ​វិស័យ​អប់រំក៏មានកម្រិតខ្ពស់ទៀត។ ក្រោយ​ពី​​បាន​សិក្សាចប់នៅប្រទេសជប៉ុនរូបលោក​បាន​យក​បទពិសោធន៍ល្អៗមកអនុវត្ត​ដើម្បីលើកស្ទួយ​
វ​ិស័យអប់រំនៅប្រទេសកម្ពុជា ដូចជាការកសាង​​​សាលារៀនដែលជាថ្នាលបណ្តុះនូវ​ចំណេះ​ដឹង​មិនចេះរីងស្ងួតហើយមានសមិទ្ធផល​ជា​ច្រើន ដែលសម្រេចបានត្រូវលោកឧត្តមសេនីយ៍ ស៊ាង ប៊ុនលាងបានផ្តល់ថវិកា​ និងចូលរួមសម្ពោធ​ជា​ហូរហែ ។

លោកឧត្តមសេនីយ៍ស៊ាង ប៊ុនលាង ទី​ប្រឹក្សា​​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​ថ្លែង​ថា សម្តេចជា ស៊ីម សម្តេច ហេង សំរិន   និងសម្តេចហ៊ុន សែន តែងតែគិត​គូរពីការ​លំបាក​​គ្រប់កាលៈទេសៈរបស់ប្រជាពលរដ្ឋ គ្រប់ទិសទី  នៅក្នុងប្រទេសកម្ពុជា ជាមួយនោះដែរ​ក៏មាន​សេចក្តីរំភើបរីករាយក្រៃលែងដោយបានចូលរួម
សម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ ដោយបានចំណាយ​ថវិកា​អស់​ចំនួន​៤៥.០០០ដុល្លារ  ។  

លោកឧត្តមសេនីយ៍ស៊ាង ប៊ុនលាង បាន​បន្តថា នេះជាសមិទ្ធផលថ្មីមួយទៀតដែលលោក  Ola  Nilsson ប្រធាន​អង្កការ  Bike For Cambodia និងសហការី​ទាំងអស់​បានផ្តល់​ថវិកា​តាមរយៈលោកហ៊ន ស៊ាងហុងនិងអ្នកស្រី ហេង ច័ន្ធបុប្ផាប្រធានអង្កការ TDO ជាអ្នកសម្រប​សម្រួល។ ចំពោះសមិទ្ធផលដូចជា សាលារៀន ផ្លូវថ្នល់ ស្ពាន និងសមិទ្ធផលផ្សេង​ទៀត​ជា​ច្រើននៅតាមបណ្តាខេត្តមួយចំនួនរហូតមក​ដល់​ពេលនេះ ដែលប្រជាជន​ជប៉ុននិងសប្បុរស​ជន​ផ្តល់តាមរយៈលោកហ៊ន ស៊ាងហុង ​ជា​និស្សិត​ខ្មែររៀនពូកែនៅប្រទេសជប៉ុន ដែល​មាន​ទឹក​ប្រាក់មិនតិចជាង១លានដុល្លារ នោះទេ ក្នុង​ការ​​រួមចំណែកកសាងដល់សង្គមជាតិយើង។ បន្ទាប់​មកពិធីបំពាក់មេដាយ​ស្ថាបនា​ជាតិ​ដល់សប្បុរស​​ជននឹងកាត់ខ្សែ​បូដាក់ឱ្យ​ប្រើ​ប្រាស់​នូវអគារ​សិក្សាថ្មី ចាប់ពីពេលនេះតទៅ៕