ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរស​ជន​​​ជាសម្ព័ន្ធ​ភាព​​​ជូន​អំណោយ​កងទ័ព​​​​នារដូវ​បុណ្យ​​​កាន់​បិណ្ឌ

12 ឆ្នាំ មុន

​ខេត្ត​​​​​ព្រះវិហារ ៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ កញា ក្រុមហ៊ុនដី​សម្បទាន​សេដ្ឋកិច្ចចំនួន​៤ និង​មន្ដ្រីរាជការ ស្ថាប័ន​ជុំវិញ​សាលា​ខេត្ដ ​ក្នុង​នោះ មាន​ក្រុមហ៊ុនសីលាដា​ម៉ិច, ក្រុមហ៊ុនរតនាខូអប​ ភើ​រ៉េ​សិន, ក្រុមហ៊ុនស៊ី​ចាន់​ថុ​ន ​និងក្រុម​ហ៊ុនហ្គ្រី​ន​ឌី​វេឡុ​ប​ម៉ែ​ន ​បាន​នាំ​អំណោយ​យក​ទៅផ្តល់​ជូន​កងទ័ព​ជា​សម្ព័ន្ធ​ភា​ព​ក្នុង​វរ​សេនា​តូច​ លេខ​៤០៥​ឈរជើង​នៅ​លើ​ខ្នងភ្នំ​ដងរែក​នៃ​ខ្សែបន្ទាត់​ព្រំដែន

ខេត្ត​​​​​ព្រះវិហារ ៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ កញា ក្រុមហ៊ុនដី​សម្បទាន​សេដ្ឋកិច្ចចំនួន​៤ និង​មន្ដ្រីរាជការ ស្ថាប័ន​ជុំវិញ​សាលា​ខេត្ដ ​ក្នុង​នោះ មាន​ក្រុមហ៊ុនសីលាដា​ម៉ិច, ក្រុមហ៊ុនរតនាខូអប​ ភើ​រ៉េ​សិន, ក្រុមហ៊ុនស៊ី​ចាន់​ថុ​ន ​និងក្រុម​ហ៊ុនហ្គ្រី​ន​ឌី​វេឡុ​ប​ម៉ែ​ន ​បាន​នាំ​អំណោយ​យក​ទៅផ្តល់​ជូន​កងទ័ព​ជា​សម្ព័ន្ធ​ភា​ព​ក្នុង​វរ​សេនា​តូច​លេខ​៤០៥​ឈរជើង​នៅ​លើ​ខ្នងភ្នំ​ដងរែក​នៃ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ​ តំបន់​ច្រក​អា​ន​សេះ​ក្នុង​ស្រុក​ជាំ​ក្សាន្ដ។ ពិធី​​នេះ​ធ្វើ​ឡើង​នៅ​ទីបញ្ជា​ការ​វរ​សេនា​​តូចលេខ​១ចំណុះ​តំបន់​សឹក​រង​ព្រះ​វិហារ​ក្បែ​រជើងភ្នំ​ដងរែក ក្នុង​ស្រុក​ជាំ​ក្សាន្ដ ក្រោម​អធិបតីភាព​លោកអ៊ុំ ម៉ា​រ៉ា អភិបាល​ខេត្ដ ដោយ​​មានការ​ចូលរួម​ពី​តំណាងក្រុមហ៊ុនដី​សម្បទាន​សេដ្ឋកិច្ច​ទាំង៤ មន្ដ្រីរាជការ​ជុំវិញ​ខេត្ដ និង​កង​ទ័ព​វរសេនា​តូច​លេខ​៤០៥​ ចំណុះ​តំបន់សឹករង​ព្រះ​វិហារជាង​២០០នាក់ ។

លោក​ឧត្ដមសេនីយ៍ត្រីសោម បុ​ប្ផារ័​ត្ន មេ​បញ្ជាការតំបន់​ប្រតិបត្ដិការសឹក​រង​ព្រះ​វិហារ បាន​រាយការណ៍អំពី​សភាព​ការណ៍​ព្រំដែន​កម្ពុជា​-​ថៃ​​ដោយលោក​បញ្ជាក់​ថា ​សភាព​ការណ៍​​យោធា​តាម​បណ្ដោយ​ព្រំ​ដែន​​កម្ពុជា​-ថៃ បាន​វិល​មក​រក​ភាព​ប្រសើរ​ឡើង​វិញ ហើយ​ដោយពេល​នេះ កងកម្លាំងទាំង​ពីរ​ភាគី​ដែល​ឈរជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែនមាន​ទំនាក់ទំនង​ល្អ​រកគ្នា មិន​ប្រឈម​មុខ​ក្នុង​ការ​ផ្ទុះអាវុធដូច​កាល៣​ឆ្នាំ​កន្លង​មកនេះ​ទ្បើ​យ ។ ជំនួស​មុខ​ឱ្យនាយ​ទាហាន នាយ​ទាហាន​​​រង និង​ពល​ទាហាន​​ទាំងអស់​​​ លោក​​​ឧត្តម​​​​សេនីយ៍​បាន​ថ្លែងអំណរគុណ​អាជ្ញាធរ​ដែនដី ព្រមទាំង​ក្រុមហ៊ុន​ទាំង​៤ខាងលើដែល​បាន​ចំណាយ​ពេល​វេលា និង​ធនធាន ដើម្បី​យក​មក​ឧបត្ថម្ភកងទ័ព​នា​រដូវ​បុណ្យកាន់បិណ្ឌដែល​ជា​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិខ្មែរយើង ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ និង​ឧទ្ទិស​​ដល់​វិញ្ញាណក្ខន្ធបុព្វការី​ជននិង​យុទ្ធ​ជន-យុទ្ធ​នារី ប្រជាពលរដ្ឋ​ខ្មែរដែល​បាន​ពលី​ក្នុង​សមរ​ភូមិ​ការពារ​ជាតិ និង​ក្នុង​របបដ៏​ខ្មៅ​ងងឹតនៃ​ពួកប៉ុ​លពត ។

លោកអ៊ុំ ម៉ា​រ៉ា អភិបាល​ខេត្ដបាន​មាន​មតិ​សំណេះសំណាល​ដោយ​ពាំនាំមក​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើសាក​សួរសុខ​ទុក្ខពី​សំណាក់សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោហ៊ុន សែន និង​លោក​ជំទាវ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក្នុង​ឱកាស​បុណ្យ​​កាន់បិណ្ឌ​​នេះ​ ។ ជានិច្ច​កាល​សម្ដេចនិង​លោក​ជំទាវតែងតែ​មានការ​នឹករលឹក និង​​យក​ចិត្ដទុកដាក់ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​តាមបណ្ដោយ​ព្រំដែនកម្ពុជា-​ថៃ។ ក្នុង​នាម​លោក​ផ្ទាល់​និង​ជំនួស​មុខ​ឱ្យ​មន្ដ្រីរាជការ​ក្នុង​ខេត្ដ​​ លោក​​​អ៊ុំ ​​ម៉ារ៉ា បាន​កោត​សរសើរចំពោះ​ការ​ខិតខំ​តស៊ូ​យ៉ាង​ក្រាញននៀល​ក្នុង​ការ​ការពារ​បូរណ​ភាព​ទឹកដី​ទប់ទល់​នឹង​បរទេស​ឈ្លានពាន​ មិន​ឱ្យ​បាត់បង់ទឹកដី​សូ​ម្បី​មួយ​មី​លី​្ល​ម៉ែត្រ​​ឡើយ​។​ លោក​​អ៊ុំ​ ម៉ា​រ៉ា​ បាន​រំលឹកនិង​ដាស់​តឿនដល់​កង​កម្លាំង​ទាំងអស់ថា​ ទោះជា​ពេល​នេះម​ហិ​ច្ឆ​តា​ឈ្លានពានពី​សំណាក់​បរទេសវា​បាន​ស្ងប់ស្ងាត់​វិញ​​​​និង​វិល​មក​រក​ភាព​ធម្មតាក៏​ពិត​មែន តែ​កងកម្លាំង​មិន​ត្រូវ​មាន​សុទិដ្ឋិនិយម​ទៅ​លើស​ភាព​ការណ៍​​នោះ​ហួសហេតុ​ពេក​ទេ គឺ​ត្រូវ​តែ​មានការប្រុង​​ប្រយ័ត្នជា​និច្ច ព្រោះ​អីមេរៀន វា​បាន​បង្រៀន​​ដល់​កូន​ខ្មែរយើង​គ្រប់​រូប​នា​ពេល​កន្លង​ទៅនៅ​មិនទាន់​ត្រជាក់​បាតដៃនៅឡើយ​ទេ ។

អំណោយ​របស់​ក្រុមហ៊ុន និង​សប្បុរសជន​ដែល​បាន​​​​នាំយក​ទៅ​ប្រគល់​ជូនកងទ័ព​វរ​សេនា​​​តូចលេខ៤០៥ ឈរ​ជើង​តំបន់​ច្រក​អានសេះ នា​ព្រឹក​នោះរួម​មាន​ ​ក្រុមហ៊ុនសីលា​ដា​ម៉ិច និង​ក្រុម​ហ៊ុនរតនាខូអប​ភើ​រ៉េ​សិន​ ឧបត្ថម្ភអាយ​កូ​ម​ដៃ​ចំនួន​១០​គ្រឿង, មី១៥០​កេស, ទឹកស៊ីអុីវ​៤០​យួរ, ទឹកត្រី ៤០​យួរ, សៀវភៅ៣២០​ក្បាល, ខ្មៅ​ដៃ១៦០​ដើម, ប៊ិ​ច១៦០​ដើម។ កងទ័ពដែល​បាន​ចូលរួម២៣៦​នាក់ ក្នុង​ម្នាក់​ៗ២០.០០០​រៀល ​ថវិកា​ជូន​អង្គភាព២​លាន​រៀល​។ សាលា​ខេត្ដព្រះវិហារ ឧបត្ថម្ភ​ថវិកាចំនួន​៣​លាន​រៀល អង្ករ​២​តោន ត្រីខ២០​កេស គោ១​ក្បាល នំ​អន្សម​​​ចំនួន​២៥០​នំ បន្លែ​គ្រប់មុខ១​តោន។ ​ក្រុម​ហ៊ុនហ្គ្រី​ន​ឌី​វេឡុ​ប​ម៉ែន និង​ក្រុមហ៊ុន​ស៊ី​ចាន់​ថុ​ន ឧបត្ថម្ភមី១០០​កេស ៕