ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋចំនួន22គ្រួសារទទួលអំណោយកាកបាទក្រហម

12 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ ប្រជាពល​រដ្ឋចំនួន២២​គ្រួសារ​នៅស្រុកសាលាក្រៅ ដែលរងគ្រោះ​ដោយ​សារទឹកជំនន់លិចផ្ទះសំបែងខូចខាត​ទ្រព្យ​សម្បត្តិ ផលដំណាំ ស្លា.ប់សត្វពាហនៈមួយ​ចំនួន​​ និងកំពុងជួប​ប្រទះការលំបាកក្នុង​ជីវ​ភាព​គ្រួសារ​​នោះ​​ ត្រូវ​បាន​សាខា​​កាកបាទ​ក្រហម​កម្ពុជា​​ខេត្ត នាំយកអំណោយ​​​ទៅ​ចែក​ជូន កាលពីរសៀល​ថ្ងៃ​ទី​១៣ កញ្ញា ​កន្លង​មក​ នៅភូមិដីស ឃុំស្ទឹងកាច់ ស្រុក​

ខេត្តប៉ៃលិន ៖ ប្រជាពល​រដ្ឋចំនួន២២​គ្រួសារ​នៅស្រុកសាលាក្រៅ ដែលរងគ្រោះ​ដោយ​សារទឹកជំនន់លិចផ្ទះសំបែងខូចខាត​ទ្រព្យ​សម្បត្តិ ផលដំណាំ ស្លាប់សត្វពាហនៈមួយ​ចំនួន​​ និងកំពុងជួប​ប្រទះការលំបាកក្នុង​ជីវ​ភាព​គ្រួសារ​​នោះ​​ ត្រូវ​បាន​សាខា​​កាកបាទ​ក្រហម​កម្ពុជា​​ខេត្ត នាំយកអំណោយ​​​ទៅ​ចែក​ជូន កាលពីរសៀល​ថ្ងៃ​ទី​១៣ កញ្ញា ​កន្លង​មក​ នៅភូមិដីស ឃុំស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ។

លោកឡោ ស៊ុនជាង ប្រធានអនុសាខាកាក​បាទ​ក្រហមស្រុកសាលាក្រៅ​បានថ្លែងឲ្យដឹងថា គ្រោះធម្ម​ជាតិ​ទឹក​ជំនន់នេះ បានកើតឡើង​កាល​ពី​រំលងអធ្រាត្រ​ថ្ងៃ​ទី១៣ កញ្ញា បណ្តាល​ឲ្យខូច​ខាត​​ទ្រព្យ​សម្បត្តិ និងផលដំណាំ​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន។ ក្រោយពី​ទទួល​បានសេចក្តីរាយការណ៍​ពី​ហេតុការណ៍នេះ ខាង​អនុសាខាយើងបានរាយ​ការណ៍​បន្ត​ទៅសាខា​កាកបាទក្រហមខេត្ត ដើម្បី​នាំ​យកអំណោយមក​ចែកជូនបងប្អូនប្រជាពល​រដ្ឋ​ដែល​ទទួលរង​គ្រោះធម្មជាតិនេះ។ លោក​បានបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារទឹកជំនន់​មានចំនួន២២គ្រួសារ នៅ​ភូមិ​ដី.សចំនួន៧​គ្រួសារ និងភូមិអូរដីស្អិត​ចំនួន​១៥​គ្រួសារ។ ចំណែកព័ត៌មានស្តីពីការ​ខូច​ខាត​នៅ​មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ព្រោះ​ទឹក​ភ្លៀងនៅតែបន្តធ្លាក់មកលើភូមិទាំង​អស់​នោះ។

លោកសៅ សារ៉ាត់ អនុប្រធានសាខាកាក​បាទ​ក្រហមកម្ពុជាខេត្តប៉ៃលិនបានមាន​ប្រសាសន៍ឲ្យដឹងថា ក្រោយពី​ទទួលបាន​សេច​ក្តី​រាយការណ៍​ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅស្តីពីគ្រោះធម្មជាតិទឹកជំនន់​នេះ លោកជំទាវ បាន ស្រីមុំ អីុឈាន ជាប្រធាន​សាខា​​កាកបាទក្រហមកម្ពុជាខេត្ត ដែល​តែង​តែ​គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជា​ពលរដ្ឋ​ទាំង​អស់គ្នានោះ បានចាត់ឲ្យលោក និង​ក្រុមការងារ​នាំយកអំណោយមកចែកជូន​បងប្អូនឲ្យបាន​ទាន់​ពេលវេលា។ លោកសៅ សារ៉ាត់ បានផ្តាំផ្ញើបង​ប្អូន​ទាំងអស់ដែលបាន​ទទួល​រងគ្រោះនេះឲ្យខិត​ខំ​ប្រឹង​ប្រែងដាំដំណាំ​ឡើង​វិញនៅពេលទឹកស្រក ដើម្បីដោះស្រាយ​ជីវ​ភាពរស់នៅរបស់ខ្លួន ពី​ព្រោះ​អំណោយនេះ គឺ​គ្រាន់តែជួយដោះស្រាយ​មួយ​គ្រាក្នុងការលំបាក​របស់បងប្អូនប៉ុណ្ណោះ។
លោកកែវ សម្បត្តិ អាយុ៤៥ឆ្នាំ ជាតំណាង​ប្រជាពលរដ្ឋរងគ្រោះបានថ្លែងអំណរគុណ​ចំពោះ​លោកជំទាវ បាន ស្រីមុំ ជាប្រធានសាខា​កាក​បាទក្រហមកម្ពុជាខេត្តប៉ៃលិន និង​ក្រុម​ការ​ងារដែលបានខិតខំប្រឹងប្រែងនាំយកអំណោយដ៏​ថ្លៃថ្លាបំផុត មកចែកជូនដល់បងប្អូនប្រជា​ពល​រដ្ឋ​កំពុង​ជួបបញ្ហា​គ្រោះ​ទឹកជំនន់នេះ។

អំណោយដែលចែកជូននោះ ក្នុងមួយ​គ្រួសារ​ទទួលបានអង្ករ​៥០គីឡូក្រាម ទឹកត្រី៥​ដប ទឹកស៊ីអ៊ីវ៥ដប ស្ករ១គីឡូ​ក្រាម អំបិល១​គីឡូ​​ក្រាម ប៊ីចេង១កញ្ចប់ មី២០កញ្ចប់ ត្រីខ១៥​កំប៉ុង កៅស៊ូតង់ធំ១ សារុង១ ក្រមា១ ភួយ១ មុង​១ និងថវិកា​ចំនួន១០​ម៉ឺនរៀល៕