ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​អង់​គ្លេស​​​​ប្រើ​ប្រាស់​ពាក្យ​​​ «សុំ​ទោស» ​​ប្រហែល​​2.920​ដង​ ក្នុង​​មួយ​ឆ្នាំ​

12 ឆ្នាំ មុន

​​យោង​ទៅ​តាម​ការ​ស្ទង់​មតិ​​ថ្មី​មួយ​បាន​បង្ហាញ​​ឃើញថា ជន​ជាតិ​​អង់​គ្លេស​​ចូល​ចិត្ត​​និយាយ​ពាក្យ​​ថា «សុំ​ទោស​» គឺ​មាន​ចំនួន​ប្រាំបី​ដង​ក្នុង​មួយ​ថ្ងៃ ។ ពេល​​វេលា​​ភាគច្រើន​បំផុត សម្រាប់​​និយាយ​ពាក្យ​ «សុំ​ទោស» គឺមិន​មែន​​ដោយ​សារ​កំហុស​​រប​ស់ពួក​គេ​ទេ ។ ​ការ​ស្ទង់​មតិ​​​ដែល​ធ្វើ​ឡើង​ដោយ New York Bakery Co ​បាន​ឱ្យ​ដឹង​ថា

​​យោង​ទៅ​តាម​ការ​ស្ទង់​មតិ​​ថ្មី​មួយ​បាន​បង្ហាញ​​ឃើញថា ជន​ជាតិ​​អង់​គ្លេស​​ចូល​ចិត្ត​​និយាយ​ពាក្យ​​ថា «សុំ​ទោស​» គឺ​មាន​ចំនួន​ប្រាំបី​ដង​ក្នុង​មួយ​ថ្ងៃ ។ ពេល​​វេលា​​ភាគច្រើន​បំផុត សម្រាប់​​និយាយ​ពាក្យ​ «សុំ​ទោស» គឺមិន​មែន​​ដោយ​សារ​កំហុស​​រប​ស់ពួក​គេ​ទេ ។ ​ការ​ស្ទង់​មតិ​​​ដែល​ធ្វើ​ឡើង​ដោយ New York Bakery Co ​បាន​ឱ្យ​ដឹង​ថា ​ជា​ប្រចាំ​​​ជន​ជាតិ​អង់​គ្លេស​​បាន​និយាយ​ពាក្យ​សុំ​​ទោស​ប្រហែល​២.៩២០​ដង​ក្នុង​មួយ​ឆ្នាំ ឬក៏​ប្រហែល​​​ជា​២,៣​លាន​ដង​ក្នុង​មួយ​ជីវិត​  ។

ដោយ​ឡែក​ការ​សិក្សា​រប​ស់ Daily Express ឱ្យដឹងថា ​​ប្រជាជន​អស់​គ្លេស​​ម្នាក់​ក្នុង​ចំណោម​៨​នាក់ ​ដែលត្រូវបាន​​គេ​ស្ទង់​មតិ​​ បាន​ឆ្លើយ​ថា ៖ ខ្ញុំបាន​និយាយ​ពាក្យ​សុំ​ទោស​​ច្រើន​ជាង​២០​ដង​ក្នុងមួយ​ថ្ងៃ ​។ ការ​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​​ថា ពាក្យ​សុំ​ទោស​​ជារឿយៗ​ត្រូវ​បាន​​គេ​ប្រើ​ដើម្បី​ជា​ការ​​ឆ្លើយ​ទៅ នឹង​​កំហុស​របស់​​នរណា​ម្នាក់ផៀង​ទៀត​ ។ ចំនួន៤៣​ភាគ​រយ​ដែល​បាន​មក​ពី​ការ​ស្ទង់​មតិ​​បាន​និយាយ​សុំ​ទោស​ទៅ​មនុស្ស​​​ម្នាក់​ដែល​វាយ​ពួកគេ ហើយ​​១៧​ភាគ​រយ​ទៀត បាន​និយាយ​ពាក្យ​សុំ​ទោស​​​នៅពេល​​មាន​នរណា​ម្នាក់ជាន់​មេជើង​រ​បស់​ពួកគេ ។

ពាក្យ​​​​សុំ​ទោស (Sorry) ត្រូវ​បាន​គេ​ប្រើ​ប្រាស់​​ជំនួស​ឱ្យ​​ពាក្យ​សម្រាប់​និយាយថា ​សុំ​អភ័យ​ទោស (Excuse me) ដែល​មាន​ចំនួន​៣០​ភាគ​រយ​នៅ​ពេល​​យើង​និយាយ​កាត់​​នរណា​ម្នាក់។

​ពាក្យ​សុំ​ទោស​​ភាគច្រើន​បំផុត​​​ត្រូវបានប្រើ​ប្រាស់​​នៅ​កន្លែងធ្វើ​ការ ហើយ​៣៩​ភាគ​រយ​ប្រើ​​ប្រាស់​វា ជា​​មួយ​​មិត្ត​រួម​​ការ​ងារ ដោយ​សារ​ការ​ភ័យ​ខ្លាច​​​រំខាន​ដល់​នរណា​​ម្នាក់​ ​លើស​ពី​នេះ​ទៀត​ពាក្យ​ «សុំ​ទោស» ​ក៏ត្រូវបាន​គេ​ប្រើ​នៅ​ពេល​​ដើរ​ផ្សារ​​ ឬ​ក៏​​នៅ​ផ្ទះ​ផង​ដែរ ។

លោក Victoria Wiltis ដែល​​ធ្វើការ​នៅ​ New York Bakery Co ​បាន​និយាយថា «យើង​​មាន​ការ​សង្ស័យថា ​ប្រជាជន​អង់គ្លេស​​បាន​ប្រើ​ពាក្យ​សុំ​ទោស​​ច្រើន​ហើយ​​លទ្ធ​ផល​​​ការ​សិក្សា​របស់​យើង​​បង្ហាញ​​អ៊ីចឹង​មែន ៕