ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់​ជរា​8​នាក់​ទទួល​​អំណោយ​ពី​មូល​និ​ធិ​​ទុរ​គត​ជន​និង​ជន​ចាស់​ជរា​គ្មាន​ទី​ពឹង

12 ឆ្នាំ មុន

ខេត្ត​ព្រះ​សី​ហ​នុ ៖ ​មនុស្ស​ចាស់​ជ​រា​​គ្មាន​ទី​ពឹង​ចំនួន​៨​នាក់ ត្រូវ​បាន​អាជ្ញា​ធរ​ស្រុក​ព្រៃ​នប់ រួមទាំង​សប្បុរស​ជន​ក្នុង​ស្រុក​​​មួយចំនួន​យក​អំណោយ​​ទៅ​ចែក​ជូន​។ ពិ​ធី​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ កញ្ញា ឆ្នាំ​២០១១ ​នៅ​ក្នុង​ភូមិ​សំរុងកណ្តាល ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ទិត្យ​ វុទ្ធី អភិបាល​ស្រុក​ព្រៃ​នប់ លោក​ហែម​ វុទ្ធី​ ក្រុមប្រឹក្សា​ស្រុក​និង​ភរិយា​ ព្រះ​គ្រូ​

ខេត្ត​ព្រះ​សី​ហ​នុ ៖ ​មនុស្ស​ចាស់​ជ​រា​​គ្មាន​ទី​ពឹង​ចំនួន​៨​នាក់ ត្រូវ​បាន​អាជ្ញា​ធរ​ស្រុក​ព្រៃ​នប់ រួមទាំង​សប្បុរស​ជន​ក្នុង​ស្រុក​​​មួយចំនួន​យក​អំណោយ​​ទៅ​ចែក​ជូន​។ ពិ​ធី​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ កញ្ញា ឆ្នាំ​២០១១ ​នៅ​ក្នុង​ភូមិ​សំរុងកណ្តាល ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ទិត្យ​ វុទ្ធី អភិបាល​ស្រុក​ព្រៃ​នប់ លោក​ហែម​ វុទ្ធី​ ក្រុមប្រឹក្សា​ស្រុក​និង​ភរិយា​ ព្រះ​គ្រូ​ចៅ​អធិ​ការ​វត្ត​ចំនួន​៣​វត្ត​ គឺ​វត្ត​ព្រហ្ម​កេរ្តិ៍ វត្ត​សំរុង និង​វត្ត​ព្រែក​ក្រាញ់ សប្បុរស​ជន​​ អាជ្ញា​ធរ​មូល​ដ្ឋាន​ និង​ប្រ​ជា​ពល​រដ្ឋ​ចូល​រួម​ជា​ច្រើន​។

នៅ​ក្នុង​​ឱ​កាស​នោះ​ លោក​ហែម វុទ្ធី​ ក្រុម​ប្រឹក្សា​ស្រុក​បាន​ឡើង​មាន​​មតិ​សំណេះ​សំណាល​ថា ការ​ជួយ​គ្នា​តាម​រយៈ​​ផ្តល់​ជា​អំណោយ​​ជូន​ដល់​​ទុរ​គត​ជន​ ចាស់​ជរា​គឺ​​ជា​សិល្បៈ​​ចែក​រំ​លែក​ពី​សំណាក់​​អាជ្ញា​ធរ​ក៏​ដូច​ជា​សប្បុរ​ស​ជន​នានា ដូចនេះ​ទើប​ស្រុក​បាន​បង្កើត​មូល​និ​ធិ​មួយ​​​ឈ្មោះ​ថា​មូល​និ​ធិ​ទុរ​គត​ជន​ និង​ចាស់​ជរា​គ្មាន​ទី​ពឹង ដែល​មាន​លោក​អភិបាល​ស្រុក​ជា​ប្រ​ធាន ហើយ​ក្នុង​នោះ​ក៏​មាន​ព្រះ​សង្ឃ​ទាំង​១៤​វត្ត​ក្នុងស្រុក​និ​មន្ត​ចូល​រួម​ជួយ​ឧ​ប​ត្ថ​ម្ភ​​គាំ​ទ្រ​ផង​ដែរ​។ លោក​បាន​បន្តថា នៅ​​ពេល​នេះ​លោក​យាយ​មាន​ចំនួន​៨​នាក់ ដែល​ពួក​គាត់​ជា​មនុស្ស​​​ចាស់​ជរា​គ្មាន​ទី​ពឹង​រស់​នៅ​ក្នុង​ខ្ទម​តូច​ៗ​គួរ​ឱ្យ​អាណិត​បំ​ផុត​ ត្រូវ​បាន​មូល​និ​ធិ​យក​អំណោយ​មក​ប្រ​គល់​ជូន​ក្នុង​ម្នាក់​ទទួល​បាន​​អង្ករ​១​បាវ ៥០​គី​ឡូ​ក្រាម ទឹក​ត្រី​១​យួរ ​​ឃីត​មួយ​កញ្ចប់​ និង​ថវិកា​ចំនួន​៣​ម៉ឺន​រៀល ដែលអំណោយ​ទាំងនេះ​ បាន​មក​ពី​ការ​ជួយ​ឧ​បត្ថម្ភ​​បន្ថែម​ពី​សប្បុរស​ជន​មួយ​ចំនួន​មាន​លោក​ខូវ ជីន​ស៊ាន និង​ភរិយា​ លោកឈឹត គា និង​ភរិយា លោក​គួច សំណាង និង​ភរិយា ព្រះ​សង្ឃ​រួម​ទាំង​​​រូប​លោក និង​ភរិយា​ផង​ដែរ​។

លោក​ទិត្យ​ វុទ្ធី​អភិបាល​ស្រុក​បាន​ឡើង​មាន​មតិ​សំណេះ​សំណាល​ថា តាម​ផែន​ការ​ក៏ដូច​ជា​តាម​គោល​ន​យោ​បាយ​ដឹក​នាំ​របស់​ប្រ​មុខ​រាជរដ្ឋាភិបាល​ ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន​ ជា​នាយ​ក​រដ្ឋ​មន្ត្រី​ក្នុង​ការ​លុបបំ​បាត់​ភាព​ក្រី​ក្រ​ជូន​ប្រ​ជា​ពលរដ្ឋ​ អាជ្ញា​ធរ​ស្រុក ក៏​ដូច​ជា​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់ ត្រូវ​បង្កើន​នូវ​ស្មារតី​យក​ចិត្ត​ទុក​ដាក់​​ពី​សុខ​ភាព ជីវ​ភាព​និង​ការ​រស់​នៅ​របស់​ប្រ​ជា​ពល​រដ្ឋ​តាម​រយៈ​នៃ​ការ​ចុះ​តាម​ដាន​ដល់​លំ​នៅ​ឋាន ដើម្បីបង្កើន​នូវ​ភាព​ស្និទ្ធ​ស្នាល​រវាង​​ប្រជា​ពលរដ្ឋ​ និង​អាជ្ញា​ធរ​៕