ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្ហាញ​​​ឧទ្ថម្ភាគចក្រ​​ទម្ងន់​​1តោន​​របស់ខ្លួន​ក្នុង​​ពិព័រណ៍​មួយ​

12 ឆ្នាំ មុន

ឧទ្ធម្ភាគចក្រ​​ធុនស្រាល​​បំផុត​​លើ​កដំបូង​​របស់​ចិន​ ត្រូវ​បាន​បង្ហាញ​កាលពីថ្ងៃទី​​​​១៥ កញ្ញា ក្នុង​​ឱកាស​​នៃ​ពិព័រណ៍​​ឧទ្ធម្ភាគចក្រ​​​លើក​ដំបូង​របស់​​ចិន​​ដែល​​ប្រព្រឹត្ត​​ទៅ​ពីថ្ងៃទី​​១៥ ដល់ថ្ងៃ​ទី​​​១៨ កញ្ញា ​នៅទីក្រុង​​ទៀន​ជីន ជាទីក្រុង​​កំពង់ផែ​​​​មួយស្ថិតនៅ​​ភាគខាង​ជើង​​ប្រទេស​ចិន​។​

ឧទ្ធម្ភាគចក្រ​​​ទម្ងន់​ត្រឹម​១​តោន ធុន AC-310 មាន​ម៉ាស៊ីន​​មួយ​នេះ​អាច​ដឹកអ្នកដំណើរ​បាន​​​​២ ឬ​៣នាក់ ​ហើយអាច​ហោះ​​​បានក្នុង​​​ល្បឿន​​​​១៥៩​គីឡូម៉ែត្រ ក្នុង​មួយម៉ោង​។ ​ឧទ្ធម្ភាគចក្រ​​ធុន​នេះ​​ផលិត​​ដោយ​ក្រុមហ៊ុន AVIATION INDUSTRY CORPORATION OF CHINA (AVIC) ។​

ឧទ្ធម្ភាគចក្រ​​ធុននេះ​​អាច​ប្រើប្រាស់​​​សម្រាប់​ប្រតិបត្តិការ​​​ជួយសង្គ្រោះ​​​បន្ទាន់​​ ត្រួតពិនិត្យ​​​បរិ​ស្ថាន​ បណ្តុះបណ្តាល​​​អ្នក​បើក​ និង​សម្រាប់​ប្រើ​ប្រាស់​​​បែប​ឯកជន ​​។ សំដៅ​​ពិសេស​​ចំពោះ​ទីផ្សារ​យន្តហោះ​​​ឯកជនចិន ដែល​កំពុង​មាន​​​ការ​ពេញ​និយម ឧទ្ធម្ភាគចក្រ​​ធុនស្រាល​បំផុត​នេះ ផលិត​​សម្រាប់​សាធារណ​ជន បណ្តា​អ្នក​​មាន​មធ្យម ​និង​បណ្តា​អ្នក​អាជីព​ខាង​​ឧទ្ធម្ភាគចក្រ​​​។

ឧទ្ធម្ភាគចក្រ​​​ធុននេះ​​នឹង​លក់​ក្នុង​​តម្លៃ​​​២,៥លាន​យន់ ​(៥៤១.១០០​ដុល្លារ) ជា​តម្លៃ​​​សម​ស្រប​​មួយ​​ចំពោះពួក​អ្នក​​​មាន​​ចិន និង​បណ្តា​ក្លឹប​​យន្ត​ហោះ ។ យោងតាម​​ពួកអ្នក​​រៀបចំ​​​​ថា ក្រុមហ៊ុន​​ជាង​​​២០០ មកពីប្រទេស​​ និង​​តំបន់​​ជាង​​២០​បាន​​ចូលរួមក្នុង​ការ​តាំង​ពិព័រណ៍​នេះ ៕​